77 Views គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មលិចស្រឡាងដឹកអ្នកដំណើរ នៅប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៦នាក់ហើយ ខណៈ ១៣០នាក់ទៀតបាត់ខ្លួន។ តាមការផ្សាយរបស់អង្គភាព BBC បានឱ្យដឹងថា ស្រឡាង Virgo Transport8 បានដឹកអ្នកដំណើរ ២១៣នាក់ និងសមាជិកនាវិក ៣០នាក់ បានចេញដំណើរកាលពីថ្ងៃសៅរ៍ ពីក្រុងស៊ូរ៉ាបាយ៉ា នៃខេត្តជ្វាខាងកើត ឆ្ពោះទៅកាន់ក្រុងបានចាម៉ាស៊ីន ខេត្តកាលីម៉ាន់តាន់ខាងត្បូង ដល់ពាក់កណ្តាលផ្លូវក៏បានជួបឧបទ្ទវហេតុអាកាសធាតុអាក្រក់រលកទឹកធំៗកម្ពស់រហូតដល់ទៅ ៣ម៉ែត្រ។ ទិដ្ឋភាពដ៏សោកសៅសាច់នៃញាតិជនរងគ្រោះ បានយំសោកចំពោះការបាត់បង់ជីវិតមនុស្សជាទីស្រឡាញ់ ខណៈមានខ្លះរង់ចាំនៅផែ និងខ្លះទៀតចាំនៅមន្ទីរពេទ្យ ដើម្បីស្តាប់ដំណឹងជាមួយក្តីសង្ឃឹមថា អាចរកអ្នកបាត់ខ្លួនឃើញទាំងនៅមានជីវិតវិលត្រឡប់មកជួបជុំគ្រួសារវិញ។ ក្នុងប្រតិបត្តិការសង្គ្រោះ ឥណ្ឌូណេស៊ី បានបញ្ជូនកប៉ាល់ និងឧទ្ធម្ភាគចក្រ ជាមួយក្រុមជួយសង្គ្រោះរហូតដល់ទៅ ២៨០នាក់ ជាលទ្ធផលជួយបានមនុស្ស ១០៧នាក់ ដោយសុវត្ថិភាព។ ក្នុងនាមជាប្រទេសសម្បូរទៅដោយប្រជុំកោះ ការធ្វើដំណើរតាមស្រឡាង និងទូក គឺជាមធ្យមបាយដ៏ពេញនិយមសម្រាប់ប្រជាជនឥណ្ឌូណេស៊ី ហើយតែងតែគ្រោះថ្នាក់លើផ្ទៃទឹកផងដែរ។ ជាក់ស្តែង កាលពីខែកក្កដា កប៉ាល់ KM Nurul Salsa បានលិចក្នុងដែនទឹកខាងលិចកោះ ប៉ូឡាស៊ី នៃខេត្តស៊ូឡាវេស៊ីខាងត្បូង បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ ខណៈ ១៤នាក់ នៅតែបាត់ខ្លួនមិនទាន់រកឃើញមកទល់ពេលនេះ៕
76 Views ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ី នៅថ្ងៃទី៩កញ្ញានេះបានបន្តការស្វែងរកទូកល្បឿនលឿនដែលបាត់ខ្លួនមួយគ្រឿងដែលដឹកមនុស្សប្រាំបីនាក់ រួមទាំងអ្នកកាសែតប្រាំនាក់ដែលត្រូវបានបញ្ជូនទៅយកព័ត៌មានអំពីការផ្ទុះភ្នំភ្លើង នេះបើយោងតាមទីភ្នាក់ងារជួយសង្គ្រោះ Basarnas។ ក្រុមនេះបានចេញដំណើរតាមទូកល្បឿនលឿនពីតំបន់មួយនៅភាគខាងលិចទីក្រុងហ្សាកាតានៅរសៀលថ្ងៃចន្ទ ប៉ុន្តែក្រុមនាវិកបានបាត់បង់ទំនាក់ទំនងជាមួយម្ចាស់ទូកភ្លាមៗបន្ទាប់ពីចេញដំណើរ។ អ្នកកាសែតឥណ្ឌូនេស៊ីទាំងប្រាំនាក់ រួមមានទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ទីភ្នាក់ងារសារព័ត៌មានរដ្ឋទួរគី Anadolu និងគេហទំព័រក្នុងស្រុក iNews កំពុងបំពេញបេសកកម្មថតរូប និងវីដេអូនៃការផ្ទុះភ្នំភ្លើង Anak Krakatau ដែលបានធ្វើឱ្យអាកាសយានដ្ឋានជាច្រើន និងទីក្រុងជាច្រើនរួមទាំងទីក្រុងហ្សាកាតាត្រូវបានគ្របដណ្ដប់ដោយផេះភ្នំភ្លើងអស់រយៈពេលជាច្រើនថ្ងៃ។ ពួកគេត្រូវបានអមដំណើរដោយសមាជិកនាវិកទូកពីរនាក់ និងអ្នកណែនាំម្នាក់។ នៅថ្ងៃពុធនេះ ក្រុមអ្នកជួយសង្គ្រោះបានពង្រីកតំបន់ស្វែងរក។...
70 Views ប្រធានទីភ្នាក់ងារឥណ្ឌូនេស៊ីដែលទទួលខុសត្រូវចំពោះកម្មវិធីអាហារឥតគិតថ្លៃរបស់ប្រទេសនេះបានបិទហាងបាយជិត ២,០០០កន្លែង ជាបណ្តោះអាសន្នដោយសារតែមិនបានចុះឈ្មោះសម្រាប់ការត្រួតពិនិត្យអនាម័យឱ្យបានត្រឹមត្រូវ ធ្វើឱ្យអ្នកទទួលទាន់ពុលអាហារជិត ៥០ម៉ឺននាក់នៅទូទាំងប្រទេស។ យោងាតាមលោក Sudaryono ប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិបានបញ្ជាក់កាលពីថ្ងៃទី៧ ខែកញ្ញានេះថា ទីភ្នាក់ងារអាហារូបត្ថម្ភជាតិបានផ្អាកហាងបាយចំនួន ១,៩៩៩កន្លែង នៅទូទាំងប្រទេសឥណ្ឌូនេស៊ី ដោយសារតែពួកគេមិនបានចុះឈ្មោះជាមួយក្រសួងសុខាភិបាលដើម្បីឆ្លងកាត់វិញ្ញាបនបត្រអនាម័យ និងអនាម័យជាកាតព្វកិច្ច។ លោកបានបន្ថែមថា បច្ចុប្បន្នមានហាងបាយចំនួន ២៧,០២២ ដែលចែកចាយអាហារឥតគិតថ្លៃនៅទូទាំងប្រទេសឥណ្ឌូនេស៊ីគិតត្រឹមថ្ងៃទី៧ ខែកញ្ញា។ លោកបន្តថា «វិញ្ញាបនបត្រអនាម័យ និងអនាម័យគឺជាតម្រូវការចាំបាច់សម្រាប់ប្រតិបត្តិការហាងបាយដែលផ្តល់កម្មវិធីអាហារឥតគិតថ្លៃ»។ យ៉ាងណាម៉ិញ ចាប់តាំងពីការចាប់ផ្តើមនៅក្នុងខែមករា...
69 Views អគ្គីភ័យនៅតំបន់ប៉ាពួរភាគខាងកើតបំផុតរបស់ប្រទេសឥណ្ឌូនេស៊ីបានឆាបឆេះផ្សារមួយកាលពីព្រឹកថ្ងៃចន្ទនេះ បានសម្លាប់មនុស្ស ១១នាក់ រួមទាំងកុមារ ៦នាក់។ អ្នកនាំពាក្យប៉ូលីសក្នុងតំបន់លោក Henry J. Manurung បាននិយាយថា អគ្គីភ័យនេះត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងទីក្រុង Paniai ក្នុងខេត្តប៉ាពួរភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ហើយវាបានរាលដាលយ៉ាងឆាប់រហ័សដល់ហាងជាច្រើន។ លោកបន្តថា ក្នុងអំឡុងពេលត្រួតពិនិត្យ មន្ត្រីបានរកឃើញជនរងគ្រោះចំនួន ១១ នាក់ដែលបានស្លាប់ដោយសាររបួសរលាក។ ក្នុងចំណោមជនរងគ្រោះទាំង ១១ នាក់ មានមនុស្សពេញវ័យ ៥នាក់...
70 Views ប្រទេសឥណ្ឌូនេស៊ីបានផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ខ្លួននៅខាងក្រៅទីក្រុងហ្សាការតានៅព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីផេះបានហុយចេញពីភ្នំភ្លើង Anak Krakatoa ចម្ងាយជាង ១៥០ គីឡូម៉ែត្រ ដែលប៉ះពាល់ដល់អ្នកដំណើររាប់ពាន់នាក់។ ភ្នំភ្លើង Anak Krakatoa បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ ដោយបង្កើតជាប្រភពនៃកម្អែលភ្នំភ្លើង និងសំឡេងផ្ទុះដែលអាចឮបានរហូតដល់ ៧០០ គីឡូម៉ែត្រ នេះបើយោងតាមទីភ្នាក់ងារភូគព្ភសាស្ត្រ។ ក្រសួងដឹកជញ្ជូនបានឱ្យដឹងថា អ្នកដំណើរជាង ២២,០០០ នាក់បានរងផលប៉ះពាល់ដោយការផ្អាកនេះ ដោយបន្ថែមថាជើងហោះហើរចំនួន ២០៩ ត្រូវបានប៉ះពាល់...
86 Views ប្រជាជនឥណ្ឌូនេស៊ីរាប់លាននាក់ប្រឈមនឹងផលវិបាកសុខភាពពីការប៉ះពាល់នឹងអ័ព្ទក្រាស់ដែលគ្របដណ្តប់លើទីក្រុង និងទីប្រជុំជនជាច្រើន ខណៈដែលភ្លើងឆេះព្រៃដែលបង្កឡើងដោយអែលនីណូបានបង្កការបំផ្លិចបំផ្លាញនៅលើកោះបូណេអូ និងស៊ូម៉ាត្រា។ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះដ៏ធំមួយ បានប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលនាំឱ្យមានការបិទសាលារៀន និងមនុស្សរាប់ពាន់នាក់ត្រូវការការព្យាបាល ដោយផ្សែងក៏ទៅដល់ប្រទេសជិតខាងម៉ាឡេស៊ី និងសិង្ហបុរីផងដែរ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មនុស្ស ៣.៤ លាននាក់ដែលរស់នៅក្នុងខេត្តចំនួនប្រាំពីរនៅលើកោះបូណេអូ និងស៊ូម៉ាត្រា មានហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើមដោយសារតែការប៉ះពាល់។ នៅទីក្រុងប៉េកានបារូ រដ្ឋធានីនៃខេត្តរីអូ របស់ស៊ូម៉ាត្រា អ័ព្ទក្រាស់បានបង្ខំឱ្យរដ្ឋាភិបាលបិទសាលារៀនរាប់សិបកន្លែង ខណៈដែលខ្លួនបានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ។ យោងតាមលោក Abdullah...
111 Viewsមនុស្សរាប់ពាន់នាក់ដែលត្រូវបានផ្លាស់ទីលំនៅដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានរង់ចាំជំនួយដែលត្រូវការយ៉ាងខ្លាំងនៅព្រឹកថ្ងៃចន្ទទី១៧សីហានេះ ខណៈដែលពួកគេបានបោះជំរុំនៅតាមសាលារៀន ស្ថានីយ៍ប៉ូលីស និងការិយាល័យរដ្ឋាភិបាល ដោយមនុស្សជាច្រើនជាប់គាំងនៅខាងក្រៅ។ មន្ត្រីជួយសង្គ្រោះបានឱ្យដឹងថា មិនមានរបាយការណ៍អំពីមនុស្សបាត់ខ្លួននោះទេ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រនៅព្រឹកថ្ងៃសៅរ៍បានសម្លាប់មនុស្ស ៥៣នាក់ និងរបួសជាង ១០០នាក់។ទោះជាយ៉ាងណាក៏ដោយ ចំនួនមនុស្សដែលមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានកើនឡើងដល់ ១២,៨០០នាក់នៅព្រឹកថ្ងៃចន្ទ ដែលរាយប៉ាយតាមបណ្តារទីក្រុងជាច្រើននៅលើកោះ Flores នេះបើយោងតាមលោក Berton Suar Pelita Panjaitan អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ BNPB...
122 Viewsឥណ្ឌូនេស៊ី៖ កប៉ាល់ទេសចរណ៍ដឹកអ្នកដំណើរមួយគ្រឿងឈ្មោះ Putri Yasmin បានឆាបឆេះនៅក្នុងដែនទឹកនៃកោះឡុំបុក (Lombok) ខេត្ត West Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃពុធទី១២សីហានេះ ដែលផ្ទុកមនុស្ស ១៣០នាក់នៅលើកប៉ាល់។ អាជ្ញាធរក្នុងតំបន់ឥណ្ឌូនេស៊ីបានឱ្យដឹងថាអគ្គិភ័យបានចាប់ផ្តើមឆាបឆេះពេលកំពុងធ្វើដំណើរចេញពីកំពង់ផែ Padangbai លើកោះទេសចរណ៍បាលី ឆ្ពោះទៅកាន់កំពង់ផែ Lembar នៃកោះឡុំបុក។មន្ត្រីម្នាក់នៅកំពង់ផែ Padangbai បានបញ្ជាក់ថា ផ្អែកតាមបញ្ជីឈ្មោះអ្នកដំណើរ កប៉ាល់នេះដឹកអ្នកដំណើរចំនួន ១១៤...
101 Views អ្នកធ្វើស្រែអំបិលនៅខេត្តជ្វាខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី ទទួលបានអត្ថប្រយោជន៍ច្រើនពីគ្រោះរាំងស្ងួតបង្កឡើងដោយសារបាតុភូតអែលនីញ៉ូ ស្របពេលដែលកសិករដាំដំណាំ ប្រឈមនឹងការងារលំបាករយៈពេលយូរពីអាកាសធាតុក្តៅខ្លាំងបែបនេះ ។ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងជួបបាតុភូតអែល នីញ៉ូ គឺជាលំនាំបរិយាកាសមួយដែលធ្វើឲ្យអាកាសក្តៅខ្លាំងជាងមុន ស្ថានភាពស្ងួតជាងមុន នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បង្កឲ្យមានហានិភ័យគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងការខាតបង់ដំណាំ ។ ដោយសារបាតុភូតធម្មជាតិមួយនេះ មកទល់នឹងខែកក្កដា ជាងពាក់កណ្តាលនៃតំបន់ដំាដុះតាមរដូវនៅឥណ្ឌូនេស៊ីហ៊ុមព័ទ្ធដោយរដូវប្រាំងរយៈពេលយូរជាងការរំពឹងទុក ដែលត្រូវបានគេមានជំនឿថា នឹងកើនឡើងដល់កម្រិតកំពូលនៅខែសីហានេះ ។ ទីភ្នាក់ងារអាកាសធាតុឥណ្ឌូនេស៊ី បានព្រមានថា បាតុភូតអែល...
103 Views អ្នកបើកយន្តហោះម៉ាឡេស៊ីម្នាក់ប្រឈមនឹងទោសប្រហារជីវិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិហ្សាការតា ជាមួយនឹងថ្នាំញៀនអេស្តាស៊ីជាង ៧០,០០០ គ្រាប់នៅក្នុងវ៉ាលីរបស់លោក នេះបើយោងតាមប៉ូលីសបានបញ្ជាក់កាលពីថ្ងៃសុក្រ ទី៣១កក្កដាថាបុរសនោះកំពុងប្រើប្រាស់គ្រឿងញៀន ខណៈពេលកំពុងហោះហើរយន្តហោះដឹកអ្នកដំណើរ។ អ្នកបើកយន្តហោះអាយុ ៣៩ឆ្នាំ ដែលត្រូវបានគេស្គាល់តែអក្សរកាត់របស់លោកថា MSO ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃពុធនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta មិនយូរប៉ុន្មានបន្ទាប់ពីមកដល់ពីទីក្រុងគូឡាឡាំពួរ។ យោងតាមលោក Hengky Tomuan Parlindungan Aritonang មន្ត្រីការិយាល័យគយអាកាសយានដ្ឋានមិនបានបញ្ជាក់ថាអ្នកបើកយន្តហោះធ្វើការឱ្យក្រុមហ៊ុនអាកាសចរណ៍ណាទេ ប៉ុន្តែលេខជើងហោះហើរបានបង្ហាញថាវាជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។ លទ្ធផលនៃការធ្វើតេស្តទឹកនោមរបស់លោកបានបង្ហាញថាមានសារធាតុញៀនមេតំហ្វេតាមីន MDMA...