72 Views (វៀតណាម)៖ ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទឹកទន្លេនៅភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាមហក់ឡើងយ៉ាងគំហុក បណ្តាលឱ្យលិចលង់ផ្ទះសម្បែង និងបង្ខំឱ្យមានការជម្លៀសប្រជាពលរដ្ឋជាបន្ទាន់នៅរដ្ឋធានីហាណូយ និងខេត្តថាញ់ហ្វា (Thanh Hoa) ខណៈគ្រោះធម្មជាតិនេះបានសម្លាប់មនុស្ស ៣ នាក់និងធ្វើឱ្យផ្ទះសម្បែងជាង ១៦,៣០០ ខ្នងរងការលិចលង់។ យោងតាមទិន្នន័យត្រឹមល្ងាចថ្ងៃទី ១៧ ខែកញ្ញា របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម ដែលផ្សាយចេញដោយសារព័ត៌មាន VNExpress បានរាយការណ៍ថា ផលប៉ះពាល់បានរីករាលដាលយ៉ាងខ្លាំងលើផ្នែកកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្ទៃដីស្រូវ និងដំណាំរួមផ្សំជាង...
70 Views (ក្រុងហាណូយ)៖ អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam បានជួបពិភាក្សាការងារជាមួយព្រះមហាក្សត្រថៃ Maha Vajiralongkorn Phra Vajiraklaochaoyuhua និងព្រះមហាក្សត្រិយានី Suthida Bajrasudhabimalalakshana នៅទីក្រុងហាណូយ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសវៀតណាម ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ព្រះមហាក្សត្រថៃក្នុងរយៈពេល ៥០ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៦។ ដោយបានចាត់ទុកព្រឹត្តិការណ៍នេះថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងវៀតណាម...
83 Viewsលួចដឹកជញ្ជូនជ្រូករស់សរុប ៥២ ក្បាលឆ្លងដែនដោយខុសច្បាប់ចេញពីប្រទេសវៀតណាម តាមច្រករបៀងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរជំនាញចុះស្ទាក់និងឃាត់រថយន្តបាន។ នេះបើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី ២៧ ខែសីហានេះ។ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែសីហា បានចុះស្ទាក់ និងឃាត់ចាប់រថយន្តចំនួន ២គ្រឿង ដែលកំពុងលួចដឹកជញ្ជូនជ្រូករស់សរុប ៥២ក្បាល ឆ្លងដែនដោយខុសច្បាប់ ចេញពីប្រទេសវៀតណាម។ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានស្ទាក់ឃាត់រថយន្តទី១ នៅលើផ្លូវលំ...
87 Viewsវៀតណាម គ្រោងចាប់ផ្តើមរឹតបន្តឹងការធ្វើចរាចរណ៍យានយន្តដែលប្រើដោយសាំង និងម៉ាស៊ូតនៅកណ្ដាលក្រុងហូជីមិញ ចាប់ពីខែកក្កដា ឆ្នាំ២០២៧តទៅ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយកាសែតរដ្ឋ Thanh Nien ។តាមផែនការ ក្រុងហូជីមិញនឹងសាកល្បងបង្កើតតំបន់បញ្ចេញការបំពុលទាប (LEZ) នៅតំបន់កណ្ដាលក្រុង និងតំបន់ទីក្រុងថ្មី Thu Thiem ដែលមានផ្ទៃដីប្រមាណ ៩៣០ ហិកតា។ បន្ទាប់ពីសាកល្បងរយៈពេល ២ឆ្នាំ តំបន់នេះនឹងត្រូវពង្រីកទៅតំបន់ក្នុងផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ ចាប់ពីដើមឆ្នាំ២០២៩។ចាប់ពីឆ្នាំ២០២៧ ឡានក្រុង និងយានយន្តប្រមូលសំរាមមួយចំនួនដែលចូលក្នុង...
117 Viewsកម្ពុជាប្តេជ្ញាចិត្តឥតងាករេនូវការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងជាអ្នកជិតខាងល្អជាមួយវៀតណាម ដោយផ្តល់នូវផលប្រយោជន៍ទៅវិញទៅមករវាងកងទ័ពនិងប្រជាជនទាំងពីរ។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ដែលមានការចូលរួមពីឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ឆឿងថាំង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅក្នុងពិធីសម្ពោធអគារទីបញ្ជាការថ្មីនៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែសីហានេះ។ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកនូវគោលនយោបាយការបរទេស ផោ្ដតសំខាន់ជាអាទិភាពលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយឈរលើស្មារតីមិត្តភាព សមភាព...
114 Views ប្រទេសវៀតណាមបានចាប់ផ្តើមសាងសង់នាវាចម្បាំងប្រឆាំងនាវាមុជទឹកផលិតក្នុងស្រុកធំបំផុត និងទំនើបបំផុតប្រចាំប្រទេស។ នេះបើយោងតាមកាសែតយោធា Quan Doi Nhan Dan របស់វៀតណាម នៅថ្ងៃទី១១ ខែសីហានេះ។ តាមរាយការណ៍ នាវាចម្បាំងទាំងនោះកំពុងសាងសង់នៅកន្លែងផលិតនាវា Song Thu របស់ក្រសួងការពារជាតិក្នុងទីក្រុង Danang រួមទាំងអាវុធ និងឧបករណ៍យោធាជាច្រើនទៀតត្រូវបានអភិវឌ្ឍ និងផ្គុំផងដែរ ។ ប្រទេសវៀតណាម បានជាប់ពាក់ព័ន្ធក្នុងជម្លោះដែនសមុទ្រជាមួយប្រទេសចិនជាយូរមកហើយ និងកំពុងស្វេងរកការពង្រីកសមត្ថភាពផលិតផលការពារជាតិក្នុងស្រុក ខណៈកាត់បន្ថយការពឹងផ្អែកលើសម្ភារៈយោធានាំចូលពីប្រទេសរុស្ស៊ី។...
130 Views ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សបាត់ខ្លួនចំនួន ១៧ នាក់នៅយប់ថ្ងៃទី២៦ ខែកក្កដានេះ បន្ទាប់ពីកប៉ាល់ដឹកទំនិញវៀតណាមមួយគ្រឿងដែលដឹកមនុស្ស ៦២ នាក់បានលិចក្នុងអំឡុងពេលមានព្យុះនៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសលោក Pham Thu Hang បានឱ្យដឹងថា អាជ្ញាធរវៀតណាមបានមកដល់កន្លែងកើតហេតុ បន្ទាប់ពីកប៉ាល់ Khoi Nguyen 18 បានលិចពេលកំពុងប្រតិបត្តិការក្នុងស្ថានភាពអាកាសធាតុអាក្រក់នៅសមុទ្រចិនខាងត្បូង។ ក្រុមអ្នកជួយសង្គ្រោះវៀតណាម ដោយមានការគាំទ្រពីកងកម្លាំងជួយសង្គ្រោះចិន រួមទាំងកប៉ាល់ និងឧទ្ធម្ភាគចក្រ និងនាវាផ្សេងទៀតនៅក្នុងតំបន់នោះ បានជួយសង្គ្រោះមនុស្សចំនួន...
138 Viewsទូកទេសចរណ៍មួយបានលិចកាលពីថ្ងៃទី១១ ខែកក្កដានៅឆ្នេរសមុទ្រភាគខាងត្បូងនៃកោះភូគុក ប្រទេសវៀតណាម បណ្តាលឱ្យអ្នកទេសចរឥណ្ឌា ១៥នាក់បានស្លាប់។ នេះបើយោងតាមការចុះផ្សាយរបស់ VnExpress ។ យោងតាមរបាយការណ៍នាវានេះដឹកមនុស្ស ៣៦នាក់ រួមទាំងអ្នកទេសចរឥណ្ឌា ៣២នាក់ សមាជិកនាវិក ៣នាក់ និងអ្នកបម្រើម្នាក់ ខណៈមនុស្ស ២១នាក់បានរួចផុតពីគ្រោះថ្នាក់នេះ។ ស្ថានទូតឥណ្ឌាប្រចាំប្រទេសវៀតណាមបានឱ្យដឹងថា ខ្លួនកំពុងតាមដានហេតុការណ៍នេះ ហើយបានបង្កើតមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់នៅទីក្រុងហូជីមិញ និងហាណូយ ដើម្បីជួយគ្រួសារដែលរងផលប៉ះពាល់។ ស្ថានទូតបានបញ្ជាក់បន្ថែមថា ព័ត៌មានលម្អិតពិតប្រាកដនៃហេតុការណ៍នេះកំពុងត្រូវបានបញ្ជាក់ ខណៈដែលប្រតិបត្តិការស្វែងរក...
142 Viewsសមត្ថកិច្ចវៀតណាម បានចាប់ខ្លួនអ្នកនិពន្ធសៀវភៅម្នាក់ឈ្មោះ ង្វៀន ថាញ់ណាម (Nguyen Thanh Nam ) ដែលបានសរសេររៀបរាប់ពីជីវិតតស៊ូរបស់លោក ហូ ជីមិញ ដែលជាស្ថាបនិកបក្សកុម្មុយនីស្តវៀតណាម។ នេះបើយោងតាមការប្រកាសរបស់ប៉ូលីសទីក្រុងហាណូយ កាលពីថ្ងៃទី៧ ខែកក្កដា បានបញ្ជាក់ថា អាជ្ញាធរចោទប្រកាន់អ្នកនិពន្ធរូបនេះ ពីបទប្រឆាំងនឹងរដ្ឋ។លោក ង្វៀន ថាញ់ណាម ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍យក្ស FPT របស់វៀតណាម បានបង្កឱ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង...
195 Views (ក្រុងហាណូយ)៖ ប៉ូលីសវៀតណាមបានចាប់ខ្លួនបក្សពួកមួយក្រុមដែលសង្ស័យថាកំពុងព្យាយាមបង្កើតមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំមួយនៅក្នុងប្រទេស ខណៈដែលបណ្តាញឧក្រិដ្ឋជនបានរីករាលដាលប្រតិបត្តិការរបស់ពួកគេនៅទូទាំងអាស៊ីអាគ្នេយ៍។ នេះបើយោងតាមអាជ្ញាធរក្នុងស្រុកបានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនានេះ។ យោងតាមសេចក្តីថ្លែងការណ៍ មនុស្សបួននាក់ត្រូវបានចាប់ខ្លួន រួមទាំងជនជាតិចិនម្នាក់ និងជនជាតិវៀតណាមបីនាក់ និងបានរឹបអូសកុំព្យូទ័ររាប់សិបគ្រឿង ទូរស័ព្ទដៃរាប់រយគ្រឿង និងឧបករណ៍អ៊ីនធឺណិត។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ក្រុមនេះបានជួលរមណីយដ្ឋាន កសិដ្ឋាន និងវីឡាជាច្រើនកន្លែងនៅទីក្រុងហាណូយ ឡាវកៃ និងភូថូ ដើម្បីឱ្យមនុស្សរាប់សិបនាក់ស្នាក់នៅ។ ក្នុងករណីដាច់ដោយឡែកមួយ ប៉ូលីសនៅក្នុងទីក្រុងហូជីមិញកាលពីដើមសប្តាហ៍នេះបានរកឃើញជនជាតិចិនចំនួន ៨៣ នាក់ដែលកំពុងស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុង ដោយត្រូវបានចោទប្រកាន់ថាកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅទីនោះផងដែរ...