182 Views ជនស៊ីវិលនៅកូរ៉េខាងត្បូងនឹងអាចចូលទៅជិតកូរ៉េខាងជើងបានចម្ងាយជាច្រើនគីឡូម៉ែត្រ ក្រោមច្បាប់ថ្មីដែលពង្រីកការចូលទៅកាន់តំបន់ព្រំដែនដែលមានយោធាខ្ពស់ នេះបើយោងតាមក្រសួងការពារជាតិទីក្រុងសេអ៊ូលបានបញ្ជាក់នៅថ្ងៃទី១៧ ខែមិថុនានេះ។ កូរ៉េទាំងពីរនៅតែស្ថិតក្នុងសង្គ្រាមតាមបច្ចេកទេស ពីព្រោះជម្លោះឆ្នាំ ១៩៥០-៥៣ បានបញ្ចប់ដោយបទឈប់បាញ់ មិនមែនជាសន្ធិសញ្ញាសន្តិភាពទេ ហើយត្រូវបានបំបែកដោយតំបន់គ្មានយោធា ដែលព្រំដែនឆ្លងកាត់។ ខ្សែបន្ទាត់ត្រួតពិនិត្យជនស៊ីវិល (CCL) បានដាក់កម្រិតជាយូរមកហើយចំពោះជនស៊ីវិលក្នុងការចូលទៅកាន់តំបន់ក្នុងចម្ងាយ ១០ គីឡូម៉ែត្រ (៦.២ ម៉ាយ) ភាគខាងត្បូងនៃព្រំដែនដែលមានកំពែងរឹងមាំ ដើម្បីការពារកន្លែងយោធា។ រដ្ឋមន្ត្រីក្រសួងការពារជាតិ Ahn Gyu-back បានលើកឡើងថា...
184 Views (សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងបានកាត់ទោសអតីតប្រធានាធិបតី Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំបន្ថែមទៀត ពីបទចោទការបញ្ជាឱ្យមានការលុកលុយយន្តហោះគ្មានមនុស្សបើកយោធាចូលទៅទឹកដីកូរ៉េខាងជើង ដើម្បីជួយបង្កើតលេសសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបរាជ័យ។ បើតាមការផ្សាយរបស់រ៉យទ័រថ្ងៃទី១២ ខែមិថុនានេះបានឱ្យដឹងថា តុលាការស្រុកកណ្តាលសេអ៊ូលបានរកឃើញថាលោក យ៉ុន មានទោសពីបទជួយសត្រូវ និងរំលោភអំណាច ដោយលើកឡើងថាលោក យ៉ុន បានឃុបឃិតគ្នាក្នុងការលុកលុយយន្តហោះគ្មានមនុស្សបើកលើទីក្រុងព្យុងយ៉ាងកាលពីខែតុលា ឆ្នាំ២០២៤ តាំងពីដំបូងមកម្ល៉េះ។ សេចក្តីសម្រេចនេះបន្ថែមទៅលើការវិនិច្ឆ័យជាបន្តបន្ទាប់ប្រឆាំងនឹងមេដឹកនាំអភិរក្សនិយមដែលត្រូវបានបណ្តេញចេញតំណែង...
221 Views អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាន់តែដុនដាបខ្លាំងឡើង បន្ទាប់ពីតុលាការឧទ្ធរណ៍នៅទីក្រុងសេអ៊ូល បានសម្រេចបង្កើនទោសជាប់ពន្ធនាគារលើរូបលោករហូតដល់៧ឆ្នាំបន្ថែមទៀត នៅថ្ងៃទី២៩ ខែមេសានេះ ដោយសារតុលាការរកឃើញថា លោកពិតជាបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ក្នុងការរារាំងការអនុវត្តច្បាប់របស់មន្ត្រីស៊ើបអង្កេត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ករណីនេះ បានកើតឡើងតាំងពីឆ្នាំ២០២៥ នៅពេលដែលលោកបានបញ្ជាឲ្យក្រុមអង្គរក្សប្រធានាធិបតីប្រើកម្លាំងបិទផ្លូវ និងធ្វើជាខែលការពាររូបលោក ដើម្បីកុំឲ្យមន្ត្រីប្រឆាំងអំពើពុករលួយចូលមកចាប់ខ្លួនលោកតាមដីកាស្របច្បាប់បាន។ នៅក្នុងសវនាការដែលបានចាក់ផ្សាយជាសាធារណៈ ចៅក្រមបានសង្កត់ធ្ងន់ថា សកម្មភាពរបស់លោក Yoon...