166 Views ការប្រើប្រាស់ប៊ិច៖ហេតុអ្វីបានជាមនុស្សចូលចិត្តប្រើប៊ិចពណ៌ខៀវ បើទោះបីជាពណ៌ខ្មៅមើលទៅមានលក្ខណៈផ្លូវការជាង ? ប៊ិចពណ៌ខៀវ ត្រូវបានគេចាត់ទុកថាជាពណ៌ដែលតែងតែប្រើសម្រាប់ការសរសេរ ឬកត់ត្រា ព្រោះវាងាយស្រួលក្នុងការអាន ងាយមើល ហើយទឹកប៊ិចពណ៌ខៀវជាពណ៌ត្រជាក់ ផ្តល់អារម្មណ៍ថាស្រួលដល់ភ្នែក និងធ្វើឱ្យខួរក្បាលមានអារម្មណ៍ស្ងប់។ ដូច្នេះហើយវាសមស្របសម្រាប់ការសរសេរខ្លឹមសារនៃព័ត៌មានលម្អិតដែលមិនត្រូវការការសង្កត់ធ្ងន់ច្រើន ឬសរសេរសារវែងៗ ដោយសារតែប៊ិចពណ៌ខៀវគឺងាយស្រួលបំផុតក្នុងការអានចេញពីពណ៌ប៊ិចទាំងអស់។ ពណ៌ខៀវ ក៏ជាពណ៌ដ៏ល្អសម្រាប់សរសេរលើឯកសារថតចម្លងផងដែរ។ ដោយសារតែឯកសារថតចម្លងភាគច្រើនមានពណ៌ខ្មៅ និងស។ ការប្រើពណ៌ខៀវគឺជួយឲ្យយើងដឹង និងអាចកំណត់អត្តសញ្ញាណផ្នែកណាមួយជាច្បាប់ចម្លង ឬផ្នែកមួយណាជាផ្នែកដែលយើងបញ្ជាក់ថាត្រឹមត្រូវ ជំនួសឱ្យការប្រើប៊ិចខ្មៅដើម្បីសរសេរដែលវាដូចពណ៌ថតចម្លង បើទោះបីជារវាងពណ៌ទាំងពីរ ទឹកប៊ិច ពណ៌ខ្មៅ គឺជាពណ៌មានលក្ខណៈផ្លូវការជាងក៏ដោយ៕
163 Views នេះឯកសារសំខាន់ចំាបាច់មួយសម្រាប់ប្រជាពលរដ្ឋម្នាក់ៗប្រើប្រាស់ក្នុងការធ្វើដំណើរឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ ! លិខិតឆ្លងដែន ឬភាសាអង់គ្លេសហៅថា PASSPORT របស់ប្រទេសកម្ពុជាយើងមានចំនួន ៣ប្រភេទរួមមាន៖ ១. ពណ៌ខៀវក្រម៉ៅ ជា លិខិតឆ្លងដែនការទូត ឬ Diplomatic Passport គឺសម្រាប់ថ្វាយស្ថាប័នព្រះមហាក្សត្រ និងផ្តល់ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នតុលាការ មន្រ្តីការទូត ឥស្សរៈជនជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាល និងមន្រ្តីសង្ឈដែលមានងារជាសម្តេច រួមទាំងមន្រ្តីរាជការកម្ពុជា ទៅតាមលំដាប់នៃឋានន្តរសក្តិ និងមុខតំណែងមួយចំនួនទៀតផងដែរ ។...
153 Viewsនេះជាកិច្ចការប្រចាំថ្ងៃដែលអ្នកបំពេញការងារនៅតាមការិយាល័យគួរគប្បីយល់ដឹង ! សឺម៉ី មានទាំងអស់ចំនួន ៦ពណ៌។ ទោះបីក្របសឺម៉ីប្រភេទមួយៗមានទំហំប៉ុនគ្នា ប៉ុន្តែពណ៌វាទាំង៦ ក៏មានន័យខុសៗគ្នាដែរសម្រាប់ការប្រើប្រាស់ ។ ដើម្បីងាយស្រួលក្នុងការចំណាំអំពីលក្ខណៈនៃកិច្ចការមួយចំនួនដែលត្រូវដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច និងចុះហត្ថលេខា យើងគួរប្រើពណ៌សឺម៉ី បែបនេះ៖ ប្រសិនមានការផលិតពណ៌ផ្សេងៗទៀតនោះ គេអាចប្រើចំពោះកិច្ចការមិនទាន់សម្រេច សម្រេចហើយ ឬទុកមួយអន្លើសិន។