117 Views ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងប៉េកាំង ត្រូវបានពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំអាម៉េរិក ដូណាល់ ត្រាំ បញ្ចប់ទស្សនកិច្ចនៅប្រទេសចិន។ ជុំវិញទស្សនកិច្ចការទូតត្រូវបានមើលឃើញថា រុស្ស៊ីនិងចិន គឺជាមិត្តជិតស្និទ្ធិនឹងគ្នា ខុសពីអាម៉េរិកនិងចិន ដែលតែងតែមានភាពរកាំរកូសមិនស៊ីចង្វាក់គ្នា។ ដូច្នេះ លោកពូទីន ត្រូវគេមើលឃើញថា ទទួលបានផ្លែផ្កាជាងលោក ត្រាំ។ ក្នុងនោះផលចំណេញធំៗចំនួន៣ ដែលលោកពូទីន សម្រេចបានពីប្រទេស៖ ១. ការពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រគ្មានដែនកំណត់ ចិន-រុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីប្រហែល ៤០ រួមទាំងសេចក្តីថ្លែងការណ៍រួមដ៏សំខាន់ ស្តីពីការធ្វើឲ្យស៊ីជម្រៅ និងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ២. ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពល នៅក្នុងបរិបទ ដែលប្រទេសលោកខាងលិច បន្តដាក់សម្ពាធទណ្ឌកម្ម លើទីក្រុងមូស្គូ លោក ពូទីន បានទៅដល់ទីក្រុងប៉េកាំង ជាមួយនឹងការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ហ្មត់ចត់ លើវិស័យប្រេងនិងហ្គាស។ ដំណើរទស្សនកិច្ចនេះ បានជួយឲ្យរុស្ស៊ី ពង្រឹងលំហូរនៃការនាំចេញថាមពល ទៅកាន់ទីផ្សារប្រើប្រាស់ ដ៏ធំសម្បើមមួយនេះ។ ទន្ទឹមនោះ គណៈប្រតិភូជាច្រើនរូប ដូចជាមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ...
158 Views (ក្រុងប៉េកាំង)៖ ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងប្រទេសចិនចាប់តាំងពីចុងសប្តាហ៍បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២២នាក់ និងប្រមាណ ២០នាក់ទៀតបាត់ខ្លួន ដោយហេដ្ឋារចនាសម្ព័ន្ធនាទីក្រុងរងការខូចខាតជាខ្លាំង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៊ីនហួរ នៅថ្ងៃទី២០ ខែឧសភានេះ។ មនុស្សប្រាំនាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង ១១ នាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិន ដោយមនុស្សជាង ៦១,៥០០ នាក់នៅក្នុងខេត្តមួយជាច្រើនបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជន់លិចយ៉ាងខ្លាំងក្លាមិនធ្លាប់មាន។ នៅតំបន់ភាគខាងត្បូងនៃខេត្តក្វាងស៊ី មនុស្ស ១០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់...
123 Views (ប៉េកាំង)៖ ប្រទេសចិន និងរុស្ស៊ី បានថ្កោលទោសផែនការខែលការពារមីស៊ីល Golden Dome របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងគោលនយោបាយនុយក្លេអ៊ែរ «គ្មានការទទួលខុសត្រូវ» របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីម្សិលម៉ិញ មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតី ស៊ី ជីនពីង បានទទួលលោក ត្រាំ នៅទីក្រុងប៉េកាំង។ យោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២០ ខែឧសភានេះ បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមមួយ...
129 Views ពិភពលោកកំពុងព្រួយបារម្ភយ៉ាងខ្លាំង ឈានដល់ទាញសញ្ញាអាសន្ន ព្រោះតែការផ្ទុះជំងឺអេបូឡា នៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈគិតត្រឹមថ្ងៃទី២០ ខែឧសភានេះ តួលេខមនុស្សស្លាប់ដោយសារជំងឺនេះ ត្រូវគេរាយការណ៍ថា កើនឡើងយ៉ាងគំហុកដល់ ១៣១នាក់ ជាមួយករណីឆ្លងជាង ៥០០ករណី។ ទោះបែបនេះក្តី រដ្ឋមន្ត្រីសុខាភិបាលកុងហ្គោ លោក Samuel Roger Kamba មិនទាន់បញ្ជាក់ទេថា តើចំនួនករណីដ៏ច្រើននេះ ពិតជាពាក់ព័ន្ធជំងឺអេបូឡាទាំងអស់មែនឬក៏អត់។ យ៉ាងណាក៏ដោយ ការផ្ទុះអេបូឡាថ្មីនេះ គឺបង្កឡើងវីរុសពូជ Bundibugyo ដែលជាប្រភេទកម្រ មិនទាន់មានវ៉ាក់សាំងចាក់ និងការព្យាបាលជាក់លាក់។ កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានប្រកាសដាក់ជំងឺអេបូឡា នៅកុងហ្គោ ជាភាពអាសន្នផ្នែកសុខាភិបាលសាធារណអន្តរជាតិ (PHEIC) ខណៈស្ថានភាពបច្ចុប្បន្ន មិនទាន់ឈានដល់ការប្រកាសគ្រាអាសន្នជំងឺរាតត្បាតជាសកលនៅឡើយទេ។ គួរជម្រាបថា ជំងឺអេបូឡា ឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារអេបូឡា។ រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង...
128 Views (មជ្ឈិមបូព៌ា)៖ បីខែបន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានធ្វើការវាយប្រហារលើអ៊ីរ៉ង់ ការបិទផ្លូវរបស់អាម៉េរិក និងការក្តាប់របស់ទីក្រុងតេអេរ៉ង់លើច្រកសមុទ្រហ័រមូស បានបង្កើតភាពជាប់គាំងដ៏លំបាក់មួយ ដោយគ្មានភាគីណាមួយអាចដោះស្រាយបាន ការឈឺចាប់ផ្នែកសេដ្ឋកិច្ចសកលកាន់តែធ្ងន់ធ្ងរឡើង និងហានិភ័យនៃសង្គ្រាមឡើងវិញកំពុងកើនឡើង។ បើតាមអង្គភាពរ៉យបានផ្សាយនៅថ្ងៃទី១៨ ខែឧសភានេះថា ក្តីបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកធ្វើគោលនយោបាយមិនមែនថាតើកិច្ចព្រមព្រៀងមួយជិតមកដល់ឬអត់នោះទេ ប៉ុន្តែថាតើភាពតានតឹងអាចបន្តបានយូរប៉ុណ្ណា មុនពេលទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមប្រតិបត្តិការវាយប្រហារខុស ឬទីក្រុងតេអេរ៉ង់បង្កើតជម្លោះឡើងវិញ។ ការអំពាវនាវឱ្យមានការវាយប្រហារថ្មីកំពុងកាន់តែខ្លាំងឡើងនៅក្នុងទឹកដីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដោយមន្ត្រីមួយចំនួនបានអះអាងថា សម្ពាធកើនឡើងអាចធ្វើឱ្យឥទ្ធិពលរបស់ទីក្រុងតេអេរ៉ង់ចុះខ្សោយ និងបង្ខំឱ្យអ៊ីរ៉ង់ត្រឡប់ទៅរកតុចរចាវិញ។ យោងតាមលោក Danny Citrinowicz អ្នកស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ីស្រាអែល...
131 Views (ក្រុងម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីនបានស្នើសុំឱ្យតុលាការកំពូលច្រានចោលញត្តិរារាំងការចាប់ខ្លួន និងអនុញ្ញាតឱ្យអាជ្ញាធរឃាត់ខ្លួនសមាជិកព្រឹទ្ធសភា លោក រ៉ូណាល់ ដេឡា រ៉ូសា (Ronald Dela Rosa) ដែលជាអតីតប្រមុខអនុវត្តច្បាប់ក្នុងសង្គ្រាមប្រឆាំងមនុស្សជាតិជាប់ទាក់ទងនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនពីឆ្នាំ ២០១១-២០១៩ ក្នុងអាណត្តិរបស់អតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ដើម្បីយកទៅកាត់ទោសនៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនលោក ដេឡា រ៉ូសា ពីបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងអំពើមនុស្សឃាត»។ ដីកានេះបានបង្ខំឱ្យរូបលោករត់ទៅជ្រកកោននៅក្នុងវិមានព្រឹទ្ធសភាកាលពីសប្តាហ៍មុន...
130 Views ចំពេលដែលភាពតានតឹងផ្នែកយោធាកំពុងកើនឡើងនៅជុំវិញច្រកសមុទ្រ Hormuz មេដឹកនាំនៃប្រទេសចំនួន ២៦ ជុំវិញពិភពលោក នៅថ្ងៃទី ១៥ ខែឧសភានេះ បានអំពាវនាវឱ្យបើកច្រកសមុទ្រមួយនេះវិញ និងប្តេជ្ញាបើកប្រតិបត្តិការយោធាចម្រុះជាតិសាសន៍បោសសម្អាតមីនក្នុងផ្លូវទឹក។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលអង់គ្លេស បានឱ្យដឹងថា មេដឹកនាំនៃ ២៦ ប្រទេស បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី១៤ ខែឧសភា ដោយបញ្ជាក់ថា «យើងនឹងរួមគ្នាកៀរគរសមត្ថភាពការទូត សេដ្ឋកិច្ច និងយោធា ដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ»។ សេចក្តីថ្លែងការណ៍នោះ...
124 Views (ទីក្រុងប៉េកាំង)៖ ទីក្រុងប៉េកាំងក្នុងរយៈពេល២ថ្ងៃនេះ ជាកន្លែងដែលប្រធានាធិបតី ដូណាល់ ត្រាំ មានក្តីសុខបំផុតក្នុងឆាកជីវិតដែលត្រូវបានស្វាគមន៍ដោយក្មេងៗគ្រវីទង់ជាតិ ក្រុមតន្រ្តី និងផ្លូវដើរលេងដែលមានផ្កាតម្រៀបជាជួរ។ ប៉ុន្តែទិដ្ឋភាពនេះត្រូវបានគ្របដណ្ដប់ដោយភាពចលាចលទូទាំងពិភពលោកដែលបង្កឡើងដោយសង្គ្រាមរបស់លោក ត្រាំ លើអ៊ីរ៉ង់។ តាមការផ្សាយរបស់រ៉យទ័រនៅថ្ងៃទី១៤ឧសភានេះថា ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្វាគមន៍លោក ដូណាល់ ត្រាំ មកកាន់ប្រទេសចិនជាមួយនឹងភាពរុងរឿងរបស់អធិរាជក្នុងសម័យបច្ចុប្បន្ន រួមទាំងអាហារពេលល្ងាចឯកជននៅវិមានហាមឃាត់ ជាកន្លែងរបស់ថ្នាក់ដឹកនាំបុរាណ។ ទិដ្ឋភាពនេះបានផ្តល់នូវការសម្រាកមួយរយៈពេលខ្លីពីបញ្ហានយោបាយរបស់លោក ត្រាំនៅអាម៉េរិក។ លោក...
136 Views (រីយ៉ាដ/ឌូបៃ)៖ ការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត ដែលមិនត្រូវបានរាយការណ៍ពីមុនមក ពេលនេះត្រូវបានមន្ត្រីលោកខាងលិចពីររូប ទម្លាយឱ្យដឹងថាប្រទេសមួយនេះបានធ្វើសកម្មភាពយោធាដោយផ្ទាល់នៅលើទឹកដីអ៊ីរ៉ង់ ហើយបង្ហាញថាខ្លួនកំពុងកាន់តែមានភាពក្លាហានក្នុងការការពារខ្លួនប្រឆាំងនឹងគូប្រជែងក្នុងតំបន់ដ៏ខ្លាំងក្លារបស់ខ្លួន។បើយោងតាមអង្គភាពរ៉យទ័របានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភានេះថា មិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីគោលដៅដែលរងការវាយប្រហារដោយកងទ័ពអាកាសអារ៉ាប៊ីសាអូឌីតនៅឡើយ។អារ៉ាប៊ីសាអូឌីត ដែលមានទំនាក់ទំនងយោធាយ៉ាងជ្រាលជ្រៅជាមួយសហរដ្ឋអាម៉េរិក ជាប្រពៃណីពឹងផ្អែកលើកម្លាំងយោធាអាម៉េរិក ប៉ុន្តែសង្គ្រាមរយៈពេល ១០ សប្តាហ៍បានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភ្នក់សង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ឺរ៉ង់។ការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតបានបង្ហាញពីភាពរីករាលដាលនៃជម្លោះ និងវិសាលភាពសង្គ្រាមដែលបានចាប់ផ្តើមនៅពេលដែលអាម៉េរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ បានអូសតំបន់មជ្ឈិមបូព៌ាជាប់នឹងសង្គ្រាមរុំារៃជាសកល។ចាប់តាំងពីការវាយប្រហារនៅមជ្ឈិមបូព៌ា មីស៊ីល និងយន្តហោះគ្មានមនុស្សបើក មិនត្រឹមតែវាយប្រហារលើទីតាំងជនស៊ីវិលប៉ុណ្ណោះទេ ថែមទាំងអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធប្រេង និងបានបិទច្រកសមុទ្រហ័រមូស ដែលបិទខ្ទប់ពាណិជ្ជកម្មពិភពលោក៕
115 Viewsរដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស BRICS រួមទាំងអ៊ីរ៉ង់ និងរុស្ស៊ី ជួបគ្នានៅប្រទេសឥណ្ឌានៅថ្ងៃទី១៤ឧសភានេះ ដោយជម្លោះនៅមជ្ឈិមបូព៌ា និងវិបត្តិប្រេងឥន្ធនៈ រំពឹងថានឹងជាប្រធានបទក្តៅគគុកគ្របដណ្ដប់លើកិច្ចពិភាក្សា។ប្រទេសឥណ្ឌា ដែលកាន់តំណែងជាប្រធាន BRICS នៅឆ្នាំនេះ កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសមកពីប្លុក ដែលឥឡូវនេះរួមមានអ៊ីរ៉ង់ និងអារ៉ាប់រួម ជាប្រទេសកំពុងមានជម្លោះដែលបង្កឡើងដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ។យោងតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានឱ្យដឹងថា កិច្ចពិភាក្សានឹងផ្តោតលើ «បញ្ហាសកល និងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក»។ការរំខានជុំវិញផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស បន្តជំរុញឱ្យមានការប្រែប្រួលនៅក្នុងទីផ្សារប្រេង...