704 Views
640 Viewsអ្នកជំនាញផ្នែកបរិស្ថានក្រុមហ៊ុនរ៉ែមាស Renaissence ប្រទេសអូស្រ្តាលី ចែករំលែកពីមូលហេតុនៃគ្រោះថ្នាក់មនុស្ស សត្វ បណ្តាលមកពីសារធាតុពុលតាមប្រភពទឹកធម្មជាតិ។ អ្នករស់នៅតាមសហគមន៍តំបន់ព្រៃត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក ជាពិសេសនៅក្នុងរដូវវស្សា។ ក្រុមហ៊ុនរ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ដែលកំពុងធ្វើអាជីវកម្មរបស់ខ្លួននៅក្នុងឃុំអូខ្វាវ ខេត្តមណ្ឌលគិរី បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផលប៉ះពាល់បរិស្ថាន ពិសេសអ្នករស់នៅក្នុងសហគមន៍នេះផ្ទាល់។ សូមស្តាប់លោក រ៉ាន់ សុភារុណ អ្នកគ្រប់គ្រងផ្នែកបរិស្ថានរបស់ក្រុមហ៊ុនរ៉ែមាស Renaissence ពន្យល់ (Video) !
464 Viewsឆ្មាំល្បាតឆ្នេរនៅរដ្ឋអាឡាស្កា (Alaska) សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ កុម្ភៈ បានរកឃើញបំណែកយន្តហោះខ្នាតតូចមួយគ្រឿងនៅលើទឹកកកផ្ទៃសមុទ្រ ក្រោយពីយន្តហោះមួយនេះបានបាត់ដានភ្លាមៗពីប្រព័ន្ធសញ្ញាទាក់ទងក្នុងលំហរអាកាស នៅថ្ងៃទី៦ កុម្ភៈ។ ផ្នែកឆ្មាំល្បាតឆ្នេរអាមេរិកដែលទៅដល់កន្លែងយន្តហោះធ្លាក់ បាននិយាយថា មានសាកសព 0៣នាក់នៅខាងក្នុងតួយន្តហោះ ចំណែក ៧នាក់ទៀត ជាប់នៅក្នុងគំនរបាក់បែក។ដោយសារបញ្ហាអាកាសធាតុត្រជាក់ខ្លាំង មានការចំណាយពេលច្រើនម៉ោង ឬច្រើនថ្ងៃដើម្បីយកសាកសពមនុស្សទាំង១០នាក់ចេញពីកន្លែងធ្លាក់នៅតំបន់ដាច់ស្រយាលនេះ។ យន្តហោះប្រភេទ Cessna 208B Grand Caravan មានអាកាសយានិកម្នាក់ និងអ្នកដំណើរពេញវ័យ...
465 Viewsមនុស្ស១៧៦នាក់បានជម្លៀសចេញទាន់ពេលវេលានៅពេលដែលយន្តហោះ Airbus A321 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Busan ដែលត្រូវហោះហើរទៅកាន់ទីក្រុងហុងកុងពីអាកាសយានដ្ឋានអន្តរជាតិ គីមហេ (Gimhae) បានឆាបឆេះនៅម៉ោងប្រហែល១០និង១៥នាទីយប់ ម៉ោងនៅកូរ៉េខាងត្បូង។ អ្នកដំណើរសរុប១៦៩នាក់ និងអ្នកធ្វើការលើយន្តហោះត្រូវបានជម្លៀសចេញ។ សេចក្តីថ្លែងការណ៍របស់អាជ្ញាធរ ពុំទាន់បានផ្តល់ព័ត៌មានអំពីមូលហេតុនៃការឆេះនេះនៅឡើយទេ ក្រៅតែពីនិយាយថាយន្តហោះនេះបានផ្ទុះនៅផ្នែកខាងក្រោយនោះ។ មនុស្ស៣នាក់បានរងរបួសស្រាលក្នុងអំឡុងពេលជម្លៀស។ ភ្លើងបានរលត់ទាំងស្រុង១ម៉ោងក្រោយមក៕
430 Viewsការធ្លាក់យន្តហោះ នៅថ្ងៃពុធ ទី២៩ មករា បានបណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់ នៅក្នុងរដ្ឋ Unity State ប្រទេសស៊ូដង់។ យន្តហោះខ្នាតតូចហោះហើរក្នុងស្រុក បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះឡើងនៅក្បែរ វាលអណ្តូងប្រេង។ ក្នុងចំណោមអ្នកស្លាប់មានជនជាតិស៊ូដង់ខាងត្បូង ជនជាតិចិន២នាក់ និងឥណ្ឌាម្នាក់។ មានអ្នកនៅរស់រានមានជីវិតម្នាក់ ក្នុងចំណោមអ្នកនៅលើយន្តហោះសរុប២១នាក់ ប៉ុន្តែស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។ ចំពោះមូលហេតុនៃការធ្លាក់យន្តហោះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕
615 Viewsក្រុមហ៊ុន DeepSeek របស់ប្រទេសចិន បានបង្ហាញនូវរបកគំហើញថ្មីនៅក្នុងវិស័យបច្ចេកវិទ្យា «បញ្ញាសិប្បនិម្មិត AI » ដែលវត្តមាននៃបណ្តាញសង្គមបង្កើតថ្មីរបស់ចិន ឡើងមកប្រជែងក្នុងតម្លៃថោកនេះ បានអង្រួនឧស្សាហកម្មបច្ចេកវិទ្យារបស់អាម៉េរិក។ ការរីកចំរើនយ៉ាងរហ័សរបស់បណ្ដាញសង្គម DeepSeek បានធ្វើឱ្យមានការបារម្ភពីក្រុមហ៊ុន Microsoft ដែលចាយទុនវិនិយោគ ៨០ពាន់លានដុល្លារ និងក្រុមហ៊ុនបណ្ដាញសង្គម Meta ដែលមានគម្រោងវិនិយោគ ៦៥ពាន់លានដុល្លារ សម្រាប់បច្ចេកវិទ្យា AI នេះ៕
435 Viewsតុលាការសម្រេចផ្តន្ទាទោស អតីតឧកញ៉ាឈ្មោះ ស្រី ស៊ីណា ជាប់ពន្ធនាគារ ៣១ឆ្នាំព្រមទាំងបង្គាប់ឲ្យជនជាប់ចោទរូបនេះសងសំណង ២លានដុល្លា ដល់ជនរងគ្រោះនិង ៥០ម៉ឺនដុល្លាដល់អ្នករងរបួស។ បើតាមការប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ជនជាប់ចោទ អតីតជាឧកញ៉ា ឈ្មោះ ស្រី ស៊ីណា រងនូវការចោទប្រកាន់ពីតុលាការលើសំណុំរឿងព្រហ្មទណ្ឌចំនួន៣ ដែលក្រុមប្រឹក្សាជំនុំជម្រះ សម្រេចបែប នេះ រួមមាន៖សំណុំរឿង ពីបទ «ឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ»ពីបទ...
423 Viewsអ្នកជំនាញនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានសហការជាមួយអង្គភាពពាក់ពន្ធ័បានចាប់អនុវត្តន៍គម្រោងកំណាយបង្ការ លើកំណាត់ផ្លូវវាងក្រុមប្រាសាទសំបូរពីស្ពានអូរគ្រូកែ ទៅស្ពានអូរអាចាក នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយចាប់ផ្តើមពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះ។ រណ្តៅទី៤ ទី៥ និងទី៦ បានប្រទះឃើញសំណល់បុរាណវិទ្យា របស់ប្រើប្រាស់ធ្វើពីដីដុតមួយចំនួន មានដូចជា÷ បំណែកក្អម កណ្ឌី ថូ និងបំណែកកុលាលភាជន៍ផុយ(earthenware)។ តាមការសន្និដ្ឋានបឋម សំណល់បុរាណទាំងនេះមានអាយុកាលសម័យមុនអង្គរ៕ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
529 Views
540 Views