449 Views មានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺគ្រុនផ្តាសាយតាមរដូវកាលនៅប្រទេសចិន ដែលអ្វើឲ្យតម្រូវការឱសថប្រឆាំងមេរោគមួយនេះត្រូវបង្កើនផងដែរ ខណៈអ្នកជំនាញសុខភាពព្រមានប្រឆាំងនឹងការទិញថ្នាំផ្ដេសផ្ដាស ឬប្រើលើកុមារ ដោយគ្មានការណែនាំត្រឹមត្រូវពីពេទ្យ។ ឱសថប្រឆាំងវីរុសសម្រាប់ជំងឺផ្ដាសាយ ប្រភេទ Baloxavir Marboxil ដែលលក់ក្រោមម៉ាកយីហោ Xofluza ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងស្រទាប់មនុស្សពេញវ័យ ក៏ដូចជាកុមារអាយុចាប់ពី ៥ឆ្នាំឡើង។តម្លៃក្នុងទីផ្សារនៃថ្នាំ Xofluza គឺ១បន្ទះត្រឹមតែ ២២២យ័នប៉ុណ្ណោះ ឬប្រហែល ៣០ដុល្លារអាមេរិក នៅក្នុងប្រទេសចិន។ ថ្នាំតាមវេជ្ជបញ្ជាប្រភេទនេះ បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃជាង ៣០០យ័ន នៅលើជំនួញតាមអនឡាញមួយចំនួន។...
555 Viewsលោក Akihito Kato បានទៅទស្សនាការបង្ហោះខ្លែងនៅព្រលានយន្តហោះចាស់នៅព្រឹកនេះ។ មានខ្លែងឯកចំនួន១២៥ ខ្លែងសេរីចំនួន៨០ ខ្លែងតូច (ខ្លែងធម្មតា) ចំនួន៣០០ និងខ្លែងចូលរួមបង្ហើរជាកិត្តិយសជាច្រើនទៀត បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងខ្មែរដែលរៀបចំនៅខេត្តសៀមរាប ឆ្នាំ២០២៤នេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩៕
386 Viewsតុលាការសម្រេចផ្តន្ទាទោស អតីតឧកញ៉ាឈ្មោះ ស្រី ស៊ីណា ជាប់ពន្ធនាគារ ៣១ឆ្នាំព្រមទាំងបង្គាប់ឲ្យជនជាប់ចោទរូបនេះសងសំណង ២លានដុល្លា ដល់ជនរងគ្រោះនិង ៥០ម៉ឺនដុល្លាដល់អ្នករងរបួស។ បើតាមការប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ជនជាប់ចោទ អតីតជាឧកញ៉ា ឈ្មោះ ស្រី ស៊ីណា រងនូវការចោទប្រកាន់ពីតុលាការលើសំណុំរឿងព្រហ្មទណ្ឌចំនួន៣ ដែលក្រុមប្រឹក្សាជំនុំជម្រះ សម្រេចបែប នេះ រួមមាន៖សំណុំរឿង ពីបទ «ឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ»ពីបទ...
378 Viewsអ្នកជំនាញនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានសហការជាមួយអង្គភាពពាក់ពន្ធ័បានចាប់អនុវត្តន៍គម្រោងកំណាយបង្ការ លើកំណាត់ផ្លូវវាងក្រុមប្រាសាទសំបូរពីស្ពានអូរគ្រូកែ ទៅស្ពានអូរអាចាក នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយចាប់ផ្តើមពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះ។ រណ្តៅទី៤ ទី៥ និងទី៦ បានប្រទះឃើញសំណល់បុរាណវិទ្យា របស់ប្រើប្រាស់ធ្វើពីដីដុតមួយចំនួន មានដូចជា÷ បំណែកក្អម កណ្ឌី ថូ និងបំណែកកុលាលភាជន៍ផុយ(earthenware)។ តាមការសន្និដ្ឋានបឋម សំណល់បុរាណទាំងនេះមានអាយុកាលសម័យមុនអង្គរ៕ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
477 Views
497 Views
520 Views
440 Viewsវើកឃើ យូណាយធីត (Workers United) ជាសហជីពតំណាងឱ្យបុគ្គលិកហាងកាហ្វេជាងមួយម៉ឺននាក់ បានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ធ្នូ ថា បុគ្គលិកនៅហាងកាហ្វេដ៏ល្បីឈ្មោះ Starbuck បានពង្រីកកូដកម្មជាច្រើនទីតាំង តាមបណ្តាទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន សហជីព Workers United ប្រកាសថាកូដកម្មរយៈពេលប្រាំថ្ងៃ បានចាប់ផ្តើមពីថ្ងៃសុក្រសប្ដាហ៍មុន។ផ្តើមចេញពីទីក្រុង Los Angeles បន្ទាប់មក Chicago និង Seattle បានពង្រីកដល់...
495 Views
461 Viewsខេត្ដព្រះសីហនុ៖ កោះរ៉ុង ជាកោះមួយតភ្ជាប់ឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ បានផ្លាស់ប្តូរមុខមាត់គួរឱ្យកត់សម្គាល់ពីភូមិនេសាទប្រពៃណី ទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេស។ កោះនេះត្រូវបានគេកំណត់ជាផ្លូវការថាជាទីក្រុងក្នុងឆ្នាំ២០១៩ ឥឡូវនេះបានទាក់ទាញទេសចរមកពីជុំវិញពិភពលោក ដោយចង់ទទួលបានបទពិសោធន៍សម្រស់ឆ្នេរដ៏ស្រស់ស្អាត ជីវិតពេលរាត្រីដ៏រស់រវើក និងសម្រស់ធម្មជាតិ។ កោះរ៉ុងមានភូមិនេសាទចំនួន ៤ គឺភូមិកោះតូច ភូមិដើមថ្កូវ ភូមិព្រៃស្វាយ និងភូមិសុខសាន្ដ។ ភូមិនីមួយៗមានផែនេសាទផ្ទាល់ខ្លួន ដែលបម្រើជាមជ្ឈមណ្ឌលនៃសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានថ្លែងថា៖ «រហូតមកដល់ថ្ងៃនេះ ការប្រកបរបរនេសាទនៅតែមាន...