តើមានការគិតគូយ៉ាងណាចំពោះបញ្ហាតម្លៃម្ហូបអាហារ និងសេវាផ្សេងៗក្នុងគ្រាពលរដ្ឋដើរលេងថ្ងៃឆ្លងឆ្នាំសកល?
ពត៌មានទូទៅ
ពិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥

ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ

ពិធីបើក វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងនាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃនេះ។



ពត៌មានទូទៅ
លោក ផែង វណ្ណៈ យល់ព្រមធ្វើកិច្ចសន្យានៅចំពោះមុខ លោក សៅ សុខា

កងរាជអាវុធហត្ថ បានយល់ព្រមទទួលយកការ«ធ្វើកិច្ចសន្យា»របស់ លោក ផែង វណ្ណៈ ចំពោះ មុខនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្ទាប់ពីមានការចេញញតិថ្កោលទោសយ៉ាងព្រោងព្រាតចំពោះអ្នកសារព័ត៌មានរូបនេះពីសំណាក់មន្រ្តីកងរាជអាវុធហត្ថ។
សូមបញ្ជាក់ថា Live Show លោក ផែង វណ្ណៈ នៅក្នុងសប្តាហ៍នេះ និយាយធ្ងន់ៗទៅលើករណី«បទល្មើសព្រៃឈើនៅខេត្តក្រចេះ» ហើយដែលវាយប្រហារមន្រ្តីអាវុធហត្ថ ដែលបញ្ហានេះមានទាំងអ្នករិះគន់ និងអ្នកសរសើរពីមហាជន។
រិះគន់ពីការចេញថ្កោលទោលថ្កោលទោស ឯសរសើរវិញ ថា លោកហ៊ាននិយាយការពិត។
ទោះយ៉ាងណាក៏មានមតិរិះគន់ថា ការនិយាយរបស់លោក ផែង វណ្ណៈ ហាក់«លើស»ពីវិជ្ជាជីវៈសារព័ត៌មាន ដោយការនិយាយទាំងឡុាយនោះ ខ្លះជាការបង្គាប់បញ្ជា ប្រើពាក្យខ្វះសីលធម៌ ប្រៀបដូចជាខ្លួនជា មន្រ្តីជាន់ខ្ពស់ ជាសមត្ថកិច្ច ជាតុលាការ និងក៏ជាប្រជាជន នៅពេលអត្ថាធិប្បាយព័ត៌មាន ឬសកម្មភាពមួយចំនួន។
ទន្ទឹមនេះ ភាពអវិជ្ជមានរបស់មន្រ្តីក៏ត្រូវបានមហាជនយល់ស្របថា ពិតជាកើតមានពិតប្រាកដដែរ តែមិនសូវមានអ្នកហ៊ាននិយាយ ខណៈដែលអ្នកសារព័ត៌មានកំពុងមានឥទ្ធិពលលើបណ្តាញសង្គមរូបនេះ តែងប្រមូលព័ត៌មាន និងភស្តុតាងបាន ហើយយកមកវាយប្រហារចំៗលើករណីខ្លះដែលលោកមិនពេញចិត្ត៕

ពត៌មានទូទៅ
អ្នកស្លាប់ក្នុងទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូនេស៊ីឡើងដល់ជាង ៣០០នាក់

ចំនួនអ្នកបាត់បង់ជីវិតដោយសារតែទឹកជំនន់ និងបំណាក់ដី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្រោមឥទ្ធិពលព្យុះស៊ីក្លូននៅកោះស៊ូម៉ាត្រា នៃប្រទេសនេះ បានកើនឡើងដល់ ៣០៣នាក់ហើយ ពោលគឺកើនឡើងស្ទើរតែទ្វេដងពីតួលេខអ្នកស្លាប់ត្រឹមតែជាង ១៧០នាក់ពីមុន ខណៈរាប់រយនាក់ទៀតនៅបាត់ខ្លួននៅឡើយ។

ផ្នែកធំៗនៃប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បានរងការវាយប្រហារយ៉ាងកម្រោលដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះស៊ីក្លូនអស់រយៈពេលមួយសប្តាហ៍មកហើយ ជាមួយនឹងព្យុះត្រូពិកដ៏កម្រមួយទៀត កំពុងបង្កើតខ្លួនឡើងនៅច្រកសមុទ្រម៉ាឡាកា។

ប្រធានទីភ្នាក់ងារកាត់បន្ថយមហន្តរាយរបស់ឥណ្ឌូនេស៊ី លោក Suharyanto បានប្រាប់អ្នកសារព័ត៌មានថា មនុស្សយ៉ាងតិច ២៧៩នាក់ នៅតែបាត់ខ្លួន ដែលនាំឱ្យមានក្ដីបារម្ភថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងកាន់តែច្រើន ខណៈមនុស្សប្រហែល ៨ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ហើយរាប់រយនាក់នៅតែជាប់គាំងនៅក្នុងខេត្តចំនួន៣ ទូទាំងកោះស៊ូម៉ាត្រា ដែលជាតំបន់ចុងខាងលិចរបស់ឥណ្ឌូនេស៊ី។

ក្រុមអ្នកឆ្លើយតបគ្រោះមហន្តរាយ បានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីផ្តល់ជំនួយ និងសម្រាប់ការដឹកជញ្ជូននៅផ្នែកខាងជើងនៃកោះ ជាទីដែលរងគ្រោះខ្លាំងបំផុត។ផ្លូវថ្នល់ត្រូវកាត់ផ្តាច់ និងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានបំផ្លាញដោយបំណាក់ដីទ្រង់ទ្រាយធំ៕
-
ចំណេះដឹងទូទៅ9 months agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
កម្សាន្ត9 months ago«ទាក់ដំរី»
-
ពត៌មានទូទៅ9 months agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត8 months agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ7 months agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត9 months agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ6 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ចំណេះដឹងទូទៅ9 months agoការបង្ហាត់បង្រៀនកុមារអំពីរបៀបដើរឆ្លងផ្លូវ


