ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ អាមេរិកអនុញ្ញាតឱ្យកូរ៉េខាងត្បូងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺបង្កើនវិបត្តិដ៏គ្រោះថ្នាក់បំផុតក្នុងវិស័យនយោបាយ និងយោធានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

Published

on

48 Views

ការដែលសហរដ្ឋអាមេរិកអនុញ្ញាតឱ្យកូរ៉េខាងត្បូងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាលើកដំបូងរបស់ខ្លួននោះ គឺជា«ការវិវត្តដ៏គ្រោះថ្នាក់» ដែលបង្កើនអស្ថិរភាពថ្មីដល់បរិយាកាសនយោបាយ និងយោធានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះបើក្រសួងការបរទេសកូរ៉េខាងជើងបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃទី២៩ ខែកញ្ញានេះ។

ក្រសួងកូរ៉េខាងជើងបានបញ្ជាក់ថា ការអនុញ្ញាតនេះក៏ជាសញ្ញាបង្ហាញមួយទៀតនៃការរីករាលដាលអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក តាមរយៈកិច្ចព្រមព្រៀង AUKUS ដោយបានរៀបរាប់ពីប្រវត្តិដែលខ្លួនចាត់ទុកថាជា «ការបង្កើនអាវុធនុយក្លេអ៊ែរយ៉ាងខ្លាំងក្លា» របស់ទីក្រុងវ៉ាស៊ីនតោន ដែលនាំឱ្យមាន «ការដួលរលំនៃសណ្តាប់ធ្នាប់នុយក្លេអ៊ែរអន្តរជាតិ»។

ដោយឡែក កូរ៉េខាងត្បូងមានគោលបំណងដាក់ឱ្យដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួននៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ក្រោមកម្មវិធីថ្មីមួយដែលមានគោលបំណងទប់ទល់នឹងការគំរាមកំហែងផ្នែកនុយក្លេអ៊ែរ និងមីស៊ីលដែលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង។

ផែនការបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ទីក្រុងសេអ៊ូលនេះ ត្រូវបានឯកភាពជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោមការព្រមព្រៀងមួយដែលសម្រេចបានរវាងសម្ព័ន្ធមិត្តទាំងពីរនៅឆ្នាំមុន៕

Leave a Reply

Your email address will not be published. Required fields are marked *

20 + 17 =

ពេញនិយម

Exit mobile version