ព័ត៌មានអន្តរជាតិ
រុស្ស៊ី៖ ជប៉ុនអាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងរយៈពេលមួយឆ្នាំ
52 Views
លោក Anton Kobyakov ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា បាននិយាយថា ទីក្រុងតូក្យូនឹងអាចទទួលបានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនក្នុង រយៈពេលមួយឆ្នាំ។
លោកបានលើកឡើងពីការពង្រឹងយោធារបស់ប្រទេសជប៉ុនឡើងវិញ ដែលមានលក្ខណៈស្វែងរកការសងសឹក។
លោកបានលើកឡើងថា «មានការពិភាក្សាអំពីអាវុធនុយក្លេអ៊ែរ ដែលប្រទេសជប៉ុនមានសមត្ថភាពផ្គុំឡើងក្នុងរយៈពេលប្រហែលមួយឆ្នាំ។ វោហាសាស្ត្រដ៏ខ្លាំងក្លារបស់លោកនាយករដ្ឋមន្ត្រី Sanae Takaichi បង្ហាញថា តួនាទីពីមុនរបស់ប្រទេសនេះ នៅក្នុងក្របខណ្ឌទូលំទូលាយនៃយុទ្ធសាស្ត្រតំបន់ និងសកលលោករបស់សហរដ្ឋអាមេរិក បានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយមាននិន្នាការទៅរកការចូលរួមដោយផ្ទាល់»៕