ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរំលងសមុទ្រជប៉ុន មួយថ្ងៃក្រោយរិះគន់យោធាជប៉ុន

Published

on

61 Views

យោងតាមយោធាជប៉ុន និងកូរ៉េខាងត្បូង បាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់រំលងសមុទ្រជប៉ុន មួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានរិះគន់ការបង្កើនសមត្ថភាពយោធារបស់ជប៉ុននៅក្នុងតំបន់។

ការបាញ់ពីតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ត្រូវបានប្រទះឃើញនៅម៉ោងប្រហែល ៥ ល្ងាចថ្ងៃព្រហស្បតិ៍ ទី៦សីហា ដែលជំរុញឱ្យយោធាកូរ៉េខាងត្បូងពង្រឹងការឃ្លាំមើលរបស់ខ្លួន និងចែករំលែកព័ត៌មានលម្អិតជាមួយសហរដ្ឋអាមេរិក និងជប៉ុន។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរៀបចំកិច្ចប្រជុំសន្តិសុខបន្ទាន់មួយ ដោយថ្កោលទោសការបាញ់នេះថាជាទង្វើបង្កហេតុដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្រុមអាជ្ញាធរនៅទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនឥឡូវនេះកំពុងវិភាគលក្ខណៈបច្ចេកទេសពិតប្រាកដរបស់មីស៊ីលនេះ។ ក្រសួងការពារជាតិជប៉ុនបាននិយាយថា មិនមានផលប៉ះពាល់នៅក្នុង ឬជុំវិញប្រទេសជប៉ុនទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ការបាញ់មីស៊ីលផ្លោងនេះ គឺជាលើកទីមួយរបស់កូរ៉េខាងជើងចាប់តាំងពីចុងខែមិថុនា នៅពេលខ្លួនបានសាកល្បងមីស៊ីលផ្លោងតាកទិក ប្រព័ន្ធបាញ់រ៉ូកែតចម្រុះទំហំ ២៤០ មីលីម៉ែត្រ និងកាំភ្លើងធំស្វ័យប្រវត្តិទំហំ១៥៥ មីលីម៉ែត្រ។

ការបាញ់សាកល្បងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានកើតឡើងខណៈយោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងរៀបចំធ្វើសមយុទ្ធហ្វឹកហ្វឺនប្រចាំឆ្នាំរបស់ខ្លួននៅខែនេះ ក្នុងគោលបំណងទប់ទល់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

10 − 1 =

ពេញនិយម

Exit mobile version