អន្តរជាតិ

អ្វីជា សង្គ្រាមខ្ចីដៃ (Proxy War)?

Published

on

46 Views

សង្គ្រាមខ្ចីដៃ (Proxy War)គឺជាជម្លោះដែលប្រយុទ្ធដោយមហាអំណាចមួយ ឬច្រើន ដែលពួកគេឈរបញ្ជារនៅពីក្រោយឆាកប្រយុទ្ធ ដោយមិនបានចូលរួមដោយផ្ទាល់នោះឡើយ។ សង្គ្រាមទាំងនេះត្រូវបានកំណត់លក្ខណៈដោយការចូលរួមរបស់ប្រទេសមហាអំណាច ដែលជៀសវាងការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ និងរៀបចំការប្រយុទ្ធតាមរយៈការប្រើប្រាស់ទីតាំង និងកងកម្លាំងរបស់ប្រទេសជាម្ចាស់ស្រុកជំនួស។

សង្គ្រាមខ្ចីដៃល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្របានកើតឡើងក្នុងអំឡុងពេលសង្គ្រាមត្រជាក់រវាងឆ្នាំ១៩៤៥ និង១៩៩១ ដែលជាការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាម៉េរិក និងសហភាពសូវៀត ដែលមិនបានឃើញការបង្ហូរឈាមដោយផ្ទាល់រវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែមានប្រទេសជាច្រើនធ្លាក់ក្នុងសង្គ្រាម ដែលលាតសន្ធឹងពីប្រទេសគុយបាដល់កូរ៉េ។

ទិដ្ឋភាពនេះ Netra Post​ សូមលើកឧទាហរណ៍ជាក់ស្តែងថ្មីៗចំនួន២យកមកឆ្លុះបញ្ចាំង ដើម្បីជូនប្រិយ៍មិត្តវិភាគ៖

ទី១/សង្គ្រាមនៅមជ្ឈិមបូព៌ា រវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ឺរ៉ង់ គឺជាសង្គ្រាមខ្ចីដៃ (Proxy War) របស់ចិន-រុស្ស៊ី ជាមួយអាម៉េរិក រឺយ៉ាងណា!។ ខណៈថ្មីៗនេះ អាម៉េរិកបានចោទប្រកាន់អង្គភាព និងមនុស្សនៅប្រទេសចិន និងហុងកុងថាជាអ្នកផ្គត់ផ្គង់សព្វាវុធដល់អ៊ឺរ៉ង់ដើម្បីវាយប្រហារខ្លួន។ ខណៈអ្នកខូចខាតធ្ងន់ធ្ងរពិតប្រាដកគឺ អ៊ឺរ៉ង់ និងអ៊ីស្រាអែល។

ទី២/ សង្គ្រាមនៅតំបន់អ៊ឺរ៉ុប​ រវាងរុស្ស៊ី និងអ៊ុយក្រែន អាចថាជាសង្គ្រាមខ្ចីដៃ (Proxy War) របស់អាម៉េរិក-សហភាពអ៊ឺរ៉ុប ជាមួយចិន-កូរ៉េខាងជើង ដែលរឺទេ?។ ពិតណាស់ យោងតាមរបាយការណ៍ជាច្រើនបង្ហាញថា អាម៉េរិកនិងសហភាពអ៊ឺរ៉ុប បានផ្តល់សព្វាវុធ និងហិរញ្ញវត្ថុជាច្រើនដល់អ៊ុយក្រែងតាំងពីចាប់ផ្តើមសង្គ្រាម។ ចំណែក ចិនបានសព្វាវុធនិងបច្ចេកវិទ្យាដោយមិនបង្ហាញទិន្នន័យច្បាស់លាស់​ទៅឱ្យរុស្ស៊ី លើសពីនោះកូរ៉េខាងជើងក៏បានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ និងអាវុធទំនើបៗទៅជួយរុស្ស៊ី។

ព្រឹត្តិការណ៍ច្បាស់ៗនេះ សរបញ្ជាក់ឱ្យឃើញថា សង្គ្រាមបច្ចុប្បន្ននេះ មិនមែនជាសង្គ្រាមលោកទៀតទេ ប៉ុន្តែវាបានបំលែងខ្លួនទៅជាសង្គ្រាមខ្ចីដៃ ដោយប្រទេសមហាអំណាចធំៗយកប្រទេសដ៏ទៃជាទីតាំងច្បាំងគ្នា ខណៈការខូចខាតអន្តរាយគឺជាប្រទេសទន់ខ្សោយ។

ក្រៅពីឆាកនយោបាយពិភពលោក សង្គ្រាមខ្ចីដៃ នេះបានប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ គ្រួសារបាត់បង់ផ្ទះសម្បែង កុមារបាត់បង់សាលារៀន និងសហគមន៍ទាំងមូលត្រូវបានផ្លាស់ទីលំនៅ។ ផលវិបាកនៃមនុស្សជាតិមានតែនៅលើចំណងជើងព័ត៌មាន ដោយបន្សល់ទុកស្លាកស្នាមដែលនឹងត្រូវការមនុស្សជំនាន់ក្រោយដើម្បីព្យាបាល៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

13 + 19 =

ពេញនិយម

Exit mobile version