77 Views (ក្រុងបាងកក)៖ ព្រះនាងបាជរ៉ាគីទីយ៉ាបា ណារិនឌីរ៉ា ទេពយ៉ាវ៉ាទី ជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន បានសោយទិវង្គតក្នុងព្រះជន្ម ៤៧ព្រះវស្សា នេះបើយោងតាមការប្រកាសរបស់ព្រះរាជវាំងនៅថ្ងៃទី១២ ខែមិថុនានេះ បន្ទាប់ពីមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងសន្លប់អស់រយៈពេលជិតបួនឆ្នាំ។ ព្រះនាង ទេពយ៉ាវ៉ាទី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីបាត់បង់ស្មារតីភ្លាមៗដែលបណ្តាលមកពីជំងឺបេះដូង ខណៈពេលកំពុងយាងទៅទស្សនាខេត្តនគររាជសីមា ភាគឦសាន។ ព្រះនាង ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់រដ្ឋធានីបាងកក ដើម្បីសង្គ្រោះបន្ទាន់។ យោងតាមសេចក្តីថ្លែងការណ៍របស់ព្រះរាជវាំងថៃបានឱ្យដឹងថា...
108 Views សង្គ្រាមខ្ចីដៃ (Proxy War)គឺជាជម្លោះដែលប្រយុទ្ធដោយមហាអំណាចមួយ ឬច្រើន ដែលពួកគេឈរបញ្ជារនៅពីក្រោយឆាកប្រយុទ្ធ ដោយមិនបានចូលរួមដោយផ្ទាល់នោះឡើយ។ សង្គ្រាមទាំងនេះត្រូវបានកំណត់លក្ខណៈដោយការចូលរួមរបស់ប្រទេសមហាអំណាច ដែលជៀសវាងការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ និងរៀបចំការប្រយុទ្ធតាមរយៈការប្រើប្រាស់ទីតាំង និងកងកម្លាំងរបស់ប្រទេសជាម្ចាស់ស្រុកជំនួស។ សង្គ្រាមខ្ចីដៃល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្របានកើតឡើងក្នុងអំឡុងពេលសង្គ្រាមត្រជាក់រវាងឆ្នាំ១៩៤៥ និង១៩៩១ ដែលជាការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាម៉េរិក និងសហភាពសូវៀត ដែលមិនបានឃើញការបង្ហូរឈាមដោយផ្ទាល់រវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែមានប្រទេសជាច្រើនធ្លាក់ក្នុងសង្គ្រាម ដែលលាតសន្ធឹងពីប្រទេសគុយបាដល់កូរ៉េ។ ទិដ្ឋភាពនេះ Netra Post សូមលើកឧទាហរណ៍ជាក់ស្តែងថ្មីៗចំនួន២យកមកឆ្លុះបញ្ចាំង ដើម្បីជូនប្រិយ៍មិត្តវិភាគ៖ ទី១/សង្គ្រាមនៅមជ្ឈិមបូព៌ា រវាងអាម៉េរិក-អ៊ីស្រាអែល...
127 Views (ក្រុងវ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក កំពុងដាក់ទណ្ឌកម្មប្រឆាំងនឹងមនុស្ស និងអង្គភាពចំនួន ១១ រួមទាំងអង្គភាពមួយចំនួនដែលមានមូលដ្ឋាននៅប្រទេសចិន និងហុងកុង ពីបទគាំទ្រដល់ការផ្គត់ផ្គង់អាវុធដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ និងយោធាអ៊ីរ៉ង់។ ក្នុងចំណោមអ្នកដែលត្រូវបានទទួលទណ្ឌកម្មនោះ មានប្រាំបួននាក់ គឺជាបុគ្គល និងក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន និងហុងកុង ដែលបានសម្របសម្រួលការផ្គត់ផ្គង់អាវុធសម្រាប់យោធាអ៊ីរ៉ង់ និងក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅហុងកុង ដែលប្រតិបត្តិការនៅក្នុងបណ្តាញធនាគារសម្ងាត់របស់អ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក នៅថ្ងៃទី១០ ខែមិថុនានេះ។ សេចក្តីថ្លែងការណ៍នោះបានលើកឡើងថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិកក៏បានកំណត់ក្រុមហ៊ុន និងបុគ្គលចំនួនពីរដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ និងបេឡារុស...
122 Views (ក្រុងបាងកក)៖ មុនការបោះឆ្នោតសកលនៅប្រទេសថៃនៅខែកុម្ភៈ អ្នកនយោបាយថៃ អានុទីន តែងតែមករាក់ទាក់ និងដោះស្រាយបញ្ហាបំពុលឱ្យប្រជាកសិករនៅខេត្តអយុធ្យា ចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីបាងកក ដើម្បីបង្កើនសម្លេងសន្លឹកឆ្នោតគាំទ្រជានាយករដ្ឋមន្ត្រីថៃ។ យោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនានេះថា កសិករថៃកំពុងតស៊ូដើម្បីរកប្រាក់ចិញ្ចឹមជីវិត ខណៈដែលការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងជីដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់ រួមផ្សំជាមួយនឹងការធ្លាក់ចុះនៃតម្លៃអង្ករ ធ្វើឱ្យកសិករខឹងសម្បារ បានស្រែកក្រែងៗថា «នៅពេលដែលពួកគេឈ្នះឆ្នោត ក្លាយជានាយករដ្ឋមន្ត្រី ពួកគេបានបាត់ខ្លួន រដ្ឋាភិបាលមិនបានដោះស្រាយបញ្ហានេះទេ»។ តម្លៃប្រេងម៉ាស៊ូតលក់រាយនៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងខ្លាំងជាង ៦០%...
135 Views (មជ្ឈិមបូព៌ា)៖ យុទ្ធនាការយោធារបស់អ៊ីស្រាអែលទៅកាន់ដែនដីលីបង់ បានឈានដល់ការវាយលុកទ្រង់ទ្រាយធំ និងមិនស្តាប់ការអំពាវនាវរបស់អន្តរជាតិក៏ដូចជាលោកត្រាំ កំពុងឆ្លុះបញ្ចាំងពីមហិច្ឆតាភូមិសាស្ត្រនយោបាយ និងសន្តិសុខដ៏ច្បាស់លាស់មួយរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការផ្លាស់ប្តូរទម្រង់សន្តិសុខនៅព្រំដែនភាគខាងជើងរបស់ខ្លួនជាអចិន្ត្រៃយ៍។ តាមរយៈសកម្មភាពជាក់ស្តែងនៅលើសមរភូមិ មហិច្ឆតាពិតប្រាកដរបស់អ៊ីស្រាអែល មិនមែនត្រឹមតែជាការវាយបកធម្មតានោះទេ ប៉ុន្តែគឺជាការគ្រប់គ្រងទឹកដីមួយផ្នែកនៅភាគខាងត្បូងលីបង់ ដើម្បីកាត់ផ្តាច់ឥទ្ធិពលរបស់ក្រុមហេសបូឡា ទាំងស្រុង។ គោលដៅបន្ទាន់បំផុតរបស់អ៊ីស្រាអែល គឺការបង្កើត «តំបន់ទ្រនាប់សុវត្ថិភាព» ដ៏ធំមួយដែលលាតសន្ធឹងពីព្រំដែន រហូតទៅដល់ទន្លេ លីតានី ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក...
119 Views កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយប្រហារទៅលើមូលដ្ឋានទ័ពអាម៉េរិកមួយកន្លែងនៅក្នុងប្រទេសហ្ស៊កដានី និងគោលដៅចំនួន ២១ ផ្សេងទៀតនៅក្នុងឈូងសមុទ្រនៅថ្ងៃទី១០ ខែមិថុនានេះ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អាម៉េរិកនៅជុំវិញច្រកសមុទ្រហ័រមូស នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។ ការប៉ះទង្គិចគ្នាទាំងនេះ គឺជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងអរិភាព ចាប់តាំងពីប្រទេសទាំងពីរបានយល់ព្រមលើបទឈប់បាញ់កាលពីខែមេសា។ ការវាយប្រហាររបស់អ៊ីរ៉ង់ ដែលរួមមានការវាយប្រហារនៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន បានកើតឡើងបន្ទាប់ពីយោធាអាម៉េរិកបាននិយាយថា ខ្លួនបានកំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ស្ថានីយ៍ត្រួតពិនិត្យដី និងទីតាំងរ៉ាដាឃ្លាំមើលនៅជិតច្រកសមុទ្រ ដើម្បីឆ្លើយតបទៅនឹងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់អាម៉េរិកកាលពីថ្ងៃអង្គារ៕ ដោយ៖ ចិន្តា ទីទិ
101 Views ការរៀបចំព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 កំពុងទាញចំណាប់អារម្មណ៍អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ នេត្រានឹងនាំអ្នកទាំងអស់គ្នាឱ្យដឹងអំពីប្រទេសធ្វើជាសហម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ រួមមាន សហរដ្ឋអាម៉េរិក កាណាដា និងម៉ិកស៊ិក ដោយប្រើកីឡដ្ឋានចំនួន ១៦ នៅទីក្រុងចំនួន ១៦ ផ្សេងគ្នា។ សហរដ្ឋអាម៉េរិក នឹងទទួលរ៉ាប់រងច្រើនជាងគេ ដោយនឹងប្រើកីឡដ្ឋានចំនួន១១ ក្នុងទីក្រុង១១ ដើម្បីធ្វើជាម្ចាស់ផ្ទះចាប់ពីវគ្គចែកពូលដល់វគ្គផ្តាច់ព្រ័ត្រ។ កីឡដ្ឋានទាំង ១១ នោះរួមមានកីឡដ្ឋាន AT&T...