អន្តរជាតិ
អ៊ីរ៉ង់ វាយប្រហារមូលដ្ឋានទ័ពអាម៉េរិកនៅហ្ស៊កដានី និងឈូងសមុទ្រពែរ្ស
49 Views
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយប្រហារទៅលើមូលដ្ឋានទ័ពអាម៉េរិកមួយកន្លែងនៅក្នុងប្រទេសហ្ស៊កដានី និងគោលដៅចំនួន ២១ ផ្សេងទៀតនៅក្នុងឈូងសមុទ្រនៅថ្ងៃទី១០ ខែមិថុនានេះ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អាម៉េរិកនៅជុំវិញច្រកសមុទ្រហ័រមូស នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។
ការប៉ះទង្គិចគ្នាទាំងនេះ គឺជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងអរិភាព ចាប់តាំងពីប្រទេសទាំងពីរបានយល់ព្រមលើបទឈប់បាញ់កាលពីខែមេសា។
ការវាយប្រហាររបស់អ៊ីរ៉ង់ ដែលរួមមានការវាយប្រហារនៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន បានកើតឡើងបន្ទាប់ពីយោធាអាម៉េរិកបាននិយាយថា ខ្លួនបានកំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ស្ថានីយ៍ត្រួតពិនិត្យដី និងទីតាំងរ៉ាដាឃ្លាំមើលនៅជិតច្រកសមុទ្រ ដើម្បីឆ្លើយតបទៅនឹងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់អាម៉េរិកកាលពីថ្ងៃអង្គារ៕
ដោយ៖ ចិន្តា ទីទិ