អន្តរជាតិ
អ៊ីស្រាអែល និងអ៊ីរ៉ង់ ចាប់ផ្តើមសង្គ្រាមទ្រង់ទ្រាយធំឡើងវិញ
អ៊ីស្រាអែល និងអ៊ីរ៉ង់បានចាប់ផ្តើមបាញ់តបតគ្នានៅព្រឹកថ្ងៃចន្ទនេះ ដែលបានគំរាមកំហែងអូសទាញមជ្ឈិមបូព៌ាឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមក្នុងតំបន់ទ្រង់ទ្រាយធំឡើងវិញ ខណៈដែលពួកឧទ្ទាមហ៊ូធីរបស់យេម៉ែនក៏បានបាញ់ទៅលើអ៊ីស្រាអែល និងបានព្រមានថាពួកគេនឹងកំណត់គោលដៅលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅក្នុងសមុទ្រក្រហម ដែលបង្កើនភាពតានតឹងបន្ថែមទៀត។
អ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កណ្តាល និងខាងលិច ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលពីទីក្រុងតេអេរ៉ង់ ហើយអ៊ីរ៉ង់បានសងសឹកដោយរលកនៃការវាយប្រហារ ដែលជាការបាញ់ឆ្លងដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីបទឈប់បាញ់ថ្ងៃទី៨ ខែមេសា។
យោងតាមកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានឱ្យដឹងថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានយោធាពីរនៅអ៊ីស្រាអែល ដោយអះអាងថាការវាយប្រហារទាំងនេះជាផ្នែកមួយនៃប្រតិបត្តិការ Nasr ឬ «ជ័យជំនះ»។
ថ្ងៃចន្ទ គឺជាថ្ងៃគម្រប់ខួបលើកទី១០០ នៃសង្គ្រាមអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកបានសម្លាប់មេដឹកនាំកំពូលអ៊ឺរ៉ង់ លោក អាយ៉ាតូឡា អាលីខាមេនី និងមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ដទៃទៀត៕
ដោយ៖ ចិន្តា ទីទិ