អន្តរជាតិ

ឥណ្ឌូនេស៊ីចាប់ខ្លួនមន្ត្រីពាក់ព័ន្ធពីបទពុករលួយក្នុងពិធីសប្បុរសធម៌

Published

on

46 Views

(ក្រុងហ្សាការតា)៖ អាជ្ញាធរឥណ្ឌូនេស៊ីបានចាប់ខ្លួនប្រធានទីភ្នាក់ងារម្នាក់ ដែលទើបត្រូវបានបណ្តេញចេញពីតំណែងថ្មីៗនេះ ដែលអ្នកត្រួតពិនិត្យអាហារក្នុងកម្មវិធីដ៏សំខាន់មួយរបស់ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ កាលពីថ្ងៃពុធ រួមជាមួយអតីតមន្ត្រីពីររូបផ្សេងទៀត ប៉ុន្មានម៉ោងបន្ទាប់ពីជនសង្ស័យនោះលួចចូលកន្លែងប្រារព្ធកម្មវិធី។

យោងតាមអង្គភាពរ៉យទ័យបានបានផ្សព្វផ្សាយនៅថ្ងៃទី៤ មិថុនានេះថា តិចជាង ២៤ ម៉ោងបន្ទាប់ពីការបណ្តេញលោក ដាដាន ហ៊ីនដាយ៉ាណា អតីតប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិ ត្រូវបានចាប់ខ្លួនដោយការិយាល័យរដ្ឋអាជ្ញាឥណ្ឌូនេស៊ី (AGO) ពីបទបង្កការខាតបង់ដល់រដ្ឋ។ លោក ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទិញ​ទំនិញ​ដែល​មាន​តម្លៃ​ខ្ពស់​រួម​មាន​ម៉ូតូ​អគ្គិសនី​ជាង ២១,០០០ គ្រឿង ស្បែកជើង ៣២,០០០គូ និង​ទូរទស្សន៍ ៥,៤០០ គ្រឿង។ ប្រសិនបើត្រូវបានរកឃើញថាមានទោស លោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអតិបរមា ២០ឆ្នាំ។

កម្មវិធីពិសារអាហារដ៏សំខាន់នេះ គឺជាផ្នែកសំខាន់មួយនៃយុទ្ធនាការរបស់លោក Prabowo ដើម្បីឈ្នះតំណែងប្រធានាធិបតីនៅឆ្នាំ២០២៤ ដោយរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងហោចណាស់ ១៥ ពាន់លានដុល្លារដើម្បីផ្តល់អាហារឥតគិតថ្លៃដល់កុមារ និងស្ត្រីមានផ្ទៃពោះចំនួន ៨៣ លាននាក់នៅទូទាំងប្រជុំកោះដ៏ធំនេះ៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

fourteen + three =

ពេញនិយម

Exit mobile version