អន្តរជាតិ

លោក ពូទីន បំពេញទស្សកិច្ចផ្លូវរដ្ឋនៅប្រទេសចិន

Published

on

18 Views

​តបតាម​ការ​អញ្ជើញ​របស់​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន ​លោក ពូទីន ​ប្រធានាធិបតីរុស្ស៊ី​បានបំពេញ​ទស្សកិច្ច​ផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ​១៩ ​​ដល់ថ្ងៃទី ​២០ ​ខែឧសភា​។

ព្រឹកថ្ងៃទី ២០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីនៅទីក្រុងប៉េកាំង ។ ប្រមុខរដ្ឋទាំងពីរបានឈានដល់គំនិតឯកភាពគ្នាស្តីពីការពន្យារ « សន្ធិសញ្ញាស្តីពីភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងរុស្ស៊ី »។

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្នស្ថានការណ៍អន្តរជាតិពោរពេញដោយភាពរង្គោះរង្កើនិងការច្របូកច្របល់ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាប្រទេសធំនៅលើពិភពលោក ប្រទេសចិននិងរុស្ស៊ីគួរតែធ្វើកិច្ចសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រកបដោយគុណភាពកាន់តែខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍនិងការស្តារភាពរុងរឿងរៀងៗខ្លួន ព្រមទាំងជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល ។

លោក Xi Jinping បានលើកឡើងថា ស្ថានការណ៍នៅមជ្ឈិមបូព៌ានិងតំបន់ឈូងសមុទ្រកំពុងស្ថិតក្នុងដំណាក់កាលគំន្លឹះដែលផ្លាស់ប្តូរពីសង្គ្រាមទៅជាសន្តិភាព ។ ការបញ្ចប់សង្គ្រាមទាំងស្រុងគឺជារឿងបន្ទាន់ ការធ្វើសង្គ្រាមឡើងវិញគឺមិនអាចទទួលយកបានទេ ហើយការប្រកាន់ខ្ជាប់នូវការចរចាគឺមានសារៈសំខាន់បំផុត។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងរុស្ស៊ីបានជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីជាបន្តបន្ទាប់   ទំនុកចិត្តខាងនយោបាយរវាងគ្នានិងគ្នាកាន់តែស៊ីជម្រៅ សហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិនិយោគ ថាមពល បច្ចេកវិទ្យា វប្បធម៌និងប្រជាជនជាដើម  វិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់   ការតភ្ជាប់គ្នារវាងប្រជាជននិងប្រជានក៏កាន់តែរឹងមាំ។ទំនាក់ទំនងចិននិងរុស្ស៊ីឈានដល់ដំណាក់កាលថ្មីដែលមានសមិទ្ធផលកាន់តែច្រើននិងការអភិវឌ្ឍកាន់តែលឿន។

ជាការឆ្លើយតប លោកPutin  បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងចិនជាកត្តាស្ថិរភាពដ៏សំខាន់ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានភាពរង្គោះរង្គើ។ ភាគីរុស្ស៊ីមានឆន្ទៈបន្តបង្កើនការសម្របសម្រួលនិងកិច្ចសហការពហុភាគីជាមួយចិន គាំទ្រចិនរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការAPEC  រួមគ្នាគាំពារកិត្យានុភាពនៃអង្គការសហប្រជាជាតិ ផ្តួចផ្តើមនូវពិពិធកម្មអរិយធម៌  ដើម្បីជំរុញឱ្យសណ្តាប់ធ្នាប់អន្តរជាតិមានភាពកាន់តែយុត្តិធម៌ និងសមហេតុផល។ 

បន្ទាប់ពីកិច្ចជំនួបប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងរុស្ស៊ីបានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចិន-រុស្ស៊ី និងជួបជាមួយអ្នកកាសែតជាតិនិងអន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

15 − 15 =

ពេញនិយម

Exit mobile version