អន្តរជាតិ

ពូទីន ចំណេញ៣យ៉ាងធំៗ ក្រោយទស្សនកិច្ចនៅប្រទេសចិន

Published

on

48 Views

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងប៉េកាំង ត្រូវបានពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំអាម៉េរិក ដូណាល់ ត្រាំ បញ្ចប់ទស្សនកិច្ចនៅប្រទេសចិន។

ជុំវិញទស្សនកិច្ចការទូតត្រូវបានមើលឃើញថា រុស្ស៊ីនិងចិន គឺជាមិត្តជិតស្និទ្ធិនឹងគ្នា ខុសពីអាម៉េរិកនិងចិន ដែលតែងតែមានភាពរកាំរកូសមិនស៊ីចង្វាក់គ្នា។ ដូច្នេះ លោកពូទីន ត្រូវគេមើលឃើញថា ទទួលបានផ្លែផ្កាជាងលោក ត្រាំ។

ក្នុងនោះផលចំណេញធំៗចំនួន៣ ដែលលោកពូទីន សម្រេចបានពីប្រទេស៖

១. ការពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រគ្មានដែនកំណត់

ចិន-រុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីប្រហែល ៤០ រួមទាំងសេចក្តីថ្លែងការណ៍រួមដ៏សំខាន់ ស្តីពីការធ្វើឲ្យស៊ីជម្រៅ និងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

២. ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពល

នៅក្នុងបរិបទ ដែលប្រទេសលោកខាងលិច បន្តដាក់សម្ពាធទណ្ឌកម្ម លើទីក្រុងមូស្គូ លោក ពូទីន បានទៅដល់ទីក្រុងប៉េកាំង ជាមួយនឹងការសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ហ្មត់ចត់ លើវិស័យប្រេងនិងហ្គាស។ ដំណើរទស្សនកិច្ចនេះ បានជួយឲ្យរុស្ស៊ី ពង្រឹងលំហូរនៃការនាំចេញថាមពល ទៅកាន់ទីផ្សារប្រើប្រាស់ ដ៏ធំសម្បើមមួយនេះ។

ទន្ទឹមនោះ គណៈប្រតិភូជាច្រើនរូប ដូចជាមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ក្នុងនោះមានទាំងទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោកស្រី Elvira Nabiullina ផងដែរនោះ បានអមដំណើរលោកពូទីន ទៅចិន ដែលវត្តមាននេះ គឺដើម្បីស្វែងរកដំណោះស្រាយបច្ចេកទេស និងយន្តការទូទាត់ទ្វេភាគីដ៏មានស្ថិរភាព ដែលជួយឲ្យរុស្ស៊ី អាចគេចវេះពីប្រព័ន្ធហិរញ្ញវត្ថុរបស់លោកខាងលិចបាន។

៣. ការធានាបាននូវតុល្យភាព ពីភាគីចិន

ដំណើរទស្សនកិច្ចរបស់លោក ពូទីន ប្រព្រឹត្តទៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ ចាកចេញពី ចិន។ ការដែលលោក ពូទីន មានវត្តមានយ៉ាងរហ័ស និងទទួលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ រៀបចំកម្រាលព្រំក្រហមយ៉ាងសមរម្យពីប្រធានរដ្ឋ លោក ស៊ី ជីនពីង និងរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី គឺជាការបញ្ជាក់ជាថ្មីថា ទោះបីជាចិនមានការចរចា ឬសម្រេចបានកិច្ចព្រមព្រៀងអ្វីជាមួយអាម៉េរិកក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែមិនបោះបង់ ឬផ្លាស់ប្តូរជំហរនៃអ័ក្សយុទ្ធសាស្ត្រចំពោះរុស្ស៊ីនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

nineteen − twelve =

ពេញនិយម

Exit mobile version