អន្តរជាតិ
លោក ស៊ី និងលោក ពូទីន រួមគ្នារិះគន់អាម៉េរិក
(ប៉េកាំង)៖ ប្រទេសចិន និងរុស្ស៊ី បានថ្កោលទោសផែនការខែលការពារមីស៊ីល Golden Dome របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងគោលនយោបាយនុយក្លេអ៊ែរ «គ្មានការទទួលខុសត្រូវ» របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីម្សិលម៉ិញ មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតី ស៊ី ជីនពីង បានទទួលលោក ត្រាំ នៅទីក្រុងប៉េកាំង។
យោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២០ ខែឧសភានេះ បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមមួយ ដែលចេញបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោក ស៊ី ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថា ខណៈពេលដែលមេដឹកនាំចិនកំពុងស្វែងរកទំនាក់ទំនងដែលមានស្ថិរភាព និងស្ថាបនាជាមួយលោក ត្រាំ លោកមានភាពខុសគ្នាជាមូលដ្ឋានជាមួយលោក ត្រាំ លើបញ្ហាសំខាន់ៗ ដែលជំហររបស់ចិនស្របគ្នាយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី។
យ៉ាងណាក៏ដោយ ផែនការរបស់លោក ត្រាំ គឺប្រព័ន្ធស្ទាក់ចាប់មីស៊ីលដែលមានមូលដ្ឋានលើដី និងលំហអាកាសនៅលើកោះហ្គីនលែនបានគំរាមកំហែងដល់ស្ថិរភាពយុទ្ធសាស្ត្រសកល៕