អន្តរជាតិ

សង្គ្រាមអ៊ីរ៉ង់ និងវិបត្តិប្រេង នឹងគ្របដណ្ដប់លើកិច្ចប្រជុំ BRICS នៅឥណ្ឌា

Published

on

38 Views


រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស BRICS រួមទាំងអ៊ីរ៉ង់ និងរុស្ស៊ី ជួបគ្នានៅប្រទេសឥណ្ឌានៅថ្ងៃទី១៤ឧសភានេះ ដោយជម្លោះនៅមជ្ឈិមបូព៌ា និងវិបត្តិប្រេងឥន្ធនៈ រំពឹងថានឹងជាប្រធានបទក្តៅគគុកគ្របដណ្ដប់លើកិច្ចពិភាក្សា។
ប្រទេសឥណ្ឌា ដែលកាន់តំណែងជាប្រធាន BRICS នៅឆ្នាំនេះ កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសមកពីប្លុក ដែលឥឡូវនេះរួមមានអ៊ីរ៉ង់ និងអារ៉ាប់រួម ជាប្រទេសកំពុងមានជម្លោះដែលបង្កឡើងដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានឱ្យដឹងថា កិច្ចពិភាក្សានឹងផ្តោតលើ «បញ្ហាសកល និងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក»។
ការរំខានជុំវិញផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស បន្តជំរុញឱ្យមានការប្រែប្រួលនៅក្នុងទីផ្សារប្រេង និងឧស្ម័ន ដែលបង្កើនសម្ពាធលើសេដ្ឋកិច្ចនាំចូលថាមពលជាសកល។
ជាមួយគ្នានេះ ជម្លោះដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់បានបន្ថែមភាពតានតឹងដល់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់ថាមពល និងការនាំចូលជីពីមជ្ឈិមបូព៌ា ហើយបានបង្កឱ្យមានភាពមិនប្រាកដប្រជាលើទស្សនវិស័យកំណើនរបស់ទីក្រុងញូវដេលី។
ក្រុមសម្ពន្ធ BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ជាវេទិកាពិភាក្សាអំពីយុទ្ធសាស្ត្រសេដ្ឋកិច្ចពិភពលោក ដែលស្វែងរកឥទ្ធិពលកាន់តែខ្លាំងនៅក្នុងស្ថាប័នដែលគ្រប់គ្រងដោយមហាអំណាចលោកខាងលិច។ មានប្រទេសជាសមាជិក ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ឥឡូវនេះរួមមាន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ ឥណ្ឌូនេស៊ី និងអារ៉ាប់រួម។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារមានការបែកបាក់ផ្ទៃក្នុងក្នុងចំណោមសមាជិកមួយចំនួន រួមទាំងលើសង្គ្រាមមជ្ឈិមបូព៌ា និងការរិះគន់ចំពោះមហាអំណាចលោកខាងលិច វាមិនច្បាស់ទេថាតើសេចក្តីថ្លែងការណ៍រួមមួយនឹងត្រូវចេញផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំឬអត់!៕

Leave a Reply

Your email address will not be published. Required fields are marked *

15 + 20 =

ពេញនិយម

Exit mobile version