អន្តរជាតិ

«កិច្ចសម្ភាសន៍ជាន់ខ្ពស់»កិច្ចសម្ភាសន៍ជាន់ខ្ពស់ជាមួយលោកJulius Maada ​Bioប្រធានាធិបតី​ប្រទេស​សៀរ៉ាឡេអូន

Published

on

71 Views

    នាពេលថ្មីៗនេះ ​លោកJulius Maada ​Bioប្រធានាធិបតី​ប្រទេស​សៀរ៉ាឡេអូន​បានផ្តល់​បទសម្ភាសន៍ពិសេសផ្ដាច់មុខ​​ជា​មួយ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​ ​ដោយ​បាន​កោត​សរសើរអំពី​និន្នាការស្ថិរភាព​និង​វិជ្ជមាន​នៃទំនាក់ទំនងរវាងប្រទេសចិន​និងសៀរ៉ាឡេអូន​ក្នុងរយៈពេល៥៥​ឆ្នាំចាប់​ពីការ​បង្កើតទំនាក់ទំនង​ការទូតទ្វេភាគី​មក​ ​ហើយ​បានបញ្ជាក់ថា ​ប្រទេសចិន​តែងតែ​ជាដៃគូ​សហប្រតិបត្តិការ​គួរឱ្យទុកចិត្តបាន​សម្រាប់​សៀរ៉ាឡេអូន។​កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ​មាន​សមិទ្ធផល។

គួរឱ្យកត់សម្គាល់។​ប្រទេសចិន​បានសាងសង់​កំពង់ផែនេសាទ​បំពាក់ដោយ​បរិក្ខារ​ពេញលេញ​ ​និង បានកែលម្អប្រព័ន្ធពិនិត្យ​ទទួល​ស្គាល់​សម្រាប់​ការ​នាំចេញ​ជលផល ដល់​ប្រទេសសៀរ៉ាឡេអូន ​ដែលនេះ​បាន​​ជំរុញប្រកបដោយ​ប្រសិទ្ធភាពនូវការកែលម្អគុណភាព​និងប្រសិទ្ធភាព​​របរ​នេសាទក្នុងតំបន់ ​ជួយនាំ​ចូល​ជលផល​សៀរ៉ាឡេអូន​​ទៅ​ទីផ្សារចិនបានដោយ​រលូន ​និងផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដ​ដល់ប្រជាជនក្នុងតំបន់។

លោក​Bio​បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​គោលនយោបាយ​ពន្ធគយសូន្យ​របស់ប្រទេសចិន​ចំពោះ​ប្រទេសចំនួន៥៣​នៅទ្វីបអាហ្វ្រិក​ដែល​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយចិន​ ​ហើយ​ជឿជាក់ថា ​នេះ​ជា​ឧទាហរណ៍​ដ៏រស់រវើក​នៃកិច្ចសហប្រតិបត្តិកា​រចិន-សៀរ៉ាឡេអូន​

និ​ងចិន-អាហ្វ្រិក។​លោកបានកត់សម្គាល់ថា ​ខណៈពេល​ដែល​សម្រេចបាននូវការអភិវឌ្ឍ​ដោយ​ល្បឿនលឿ​នរបស់ខ្លួន ​ប្រទេសចិនតែងតែ​នាំដៃគូ​ឱ្យឆ្ពោះទៅមុខជាមួយគ្នា ​ដោយ​ដាក់​​បញ្ចូល​ថាមពល​វិជ្ជមានទៅក្នុងសន្តិភាព​និងការអភិវឌ្ឍពិភពលោក។

លើសពីនេះ ប្រទេសចិន​និង​សៀរ៉ាឡេអូន​បានធ្វើ​ឱ្យ​​កិច្ចសហប្រតិបត្តិកាលើ​វិស័យកសិកម្ម​មាន​ភាព​កាន់​តែ​ស៊ីជម្រៅ។​ប្រទេសចិន​បានជួយសៀរ៉ាឡេអូន​ក្នុងការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ​ដោយជួយដោះស្រាយបញ្ហាប្រឈមសន្តិសុខ​ស្បៀង និងធើ្វ​បរិវត្តកម្ម​លើ​​វិស័យកសិកម្ម។​លោកBio​បានរំលឹកឡើងវិញថា នឹង​ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ​គោលការណ៍ចិនមួយ៕

Leave a Reply

Your email address will not be published. Required fields are marked *

two + seventeen =

ពេញនិយម

Exit mobile version