អន្តរជាតិ

ការ​វាយប្រហារ​របស់​អាម៉េរិក​និង​អ៊ីស្រាអែល បានសម្លាប់​​​មនុស្សជាង​៣៤០០​នាក់នៅអ៊ីរ៉ង់​

Published

on

121 Views

មូលនិធិកិច្ចការទុក្ករបុគ្គល និងអតីតយុទ្ធជន (Foundation of Martyrs and Veterans Affairs) ដែលគ្រប់គ្រងដោយរដ្ឋ​របស់​​អ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី១៨ ខែមេសានេះថា សង្គ្រាមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៣៤០០នាក់ ទូទាំង​សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់​។ ​ចំពេល​បទ​​ឈប់បាញ់រយៈពេលពីរសប្តាហ៍​ជិត​ផុត​​កំណត់ បន្ទាប់​ពី​​​សង្គ្រាមបានផ្ទុះឡើងនៅចុងខែកុម្ភៈកន្លងទៅ។

ប្រធានមូលនិធិ លោក Ahmad Mousavi បានសង្កត់ធ្ងន់ៗថា ប្រជាជនរង​​ទុក​លំបាក​​​រហូតដល់បាត់បង់​ជីវិតមានចំនួន ៣៤៦៨នាក់ ក្នុងអំឡុងពេលជម្លោះថ្មីៗនេះ។

ដូចគ្នានេះដែលកាលពីថ្ងៃទី៧ ខែមេសា ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៣៦៣៦នាក់ ត្រូវបានសម្លាប់ រួមទាំងជនស៊ីវិលចំនួន ១៧០១នាក់ ក្នុងចំណោមនោះយ៉ាងហោចណាស់កុមារចំនួន ២៥៤នាក់ ក៏ដូចជាបុគ្គលិកយោធាចំនួន ១២២១នាក់ និងមនុស្សចំនួន ៧១៤នាក់។

​ទន្ទឹមគ្នានេះ ​កងកម្លាំង​​ការ​ពារជាតិ​​អ៊ីស្រាអែល (IDF) ​បាន​ចេញសេចក្តីថ្លែង​ការ​ណ៍​កាល​ថ្ងៃទី​១៨ខែ​មេសា ដោយ​អះអាង​ថា ខ្លួន​បាន​បាញ់​ប្រហារ​អ៊ីរ៉ង់​ជិត​១១០០០​លើក​ ខណៈការ​បាញ់​ប្រហារ​​ដោយកាំភ្លើងធំជាង ១៤៩០០ ដង នៅ​ប្រទេសលី​បង់​។ យោធា​អ៊ីស្រាអែល​ ក៏បានវាយប្រហារតាមអាកាសចំនួន ២៥០០ ដងនៅក្នុងប្រទេសលីបង់ ហើយបាន​បំផ្លាញ​អគារ​ច្រើន​ជាន់ប្រហែល ១៦៥ អាគារ បណ្តាលឱ្យស្លាប់មនុស្ស ២១០០ នាក់ហើយមនុស្សជាងមួយលាននាក់ ត្រូវបានផ្លាស់ទីលំនៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

twelve + 3 =

ពេញនិយម

Exit mobile version