អន្តរជាតិ
អ៊ីរ៉ង់បដិសេធសំណើបទឈប់បាញ់៤៨ម៉ោងរបស់អាម៉េរិក-អ៊ីស្រាអែល
(មជ្ឈិមបូព៌ា)៖ ប្រទេសអ៊ីរ៉ង់បានបដិសេធសំណើរបស់សហរដ្ឋអាម៉េរិកសម្រាប់បទឈប់បាញ់រយៈពេល៤៨ម៉ោង ដែលត្រូវបានបញ្ជូនតាមរយៈប្រទេសជាមិត្តមួយ បន្ទាប់ពីមានការកើនឡើងនូវភាពតានតឹងក្នុងតំបន់។
យោងតាមអង្គភាពរ៉យទ័រ ចុះផ្សាយថ្ងៃទី៤មេសានេះ បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់មិនបានផ្តល់ចម្លើយជាលាយលក្ខណ៍អក្សរនោះទេ ប៉ុន្តែបានឆ្លើយតបវិញតាមរយៈ «ការបន្តការវាយប្រហារនៅលើសមរភូមិ»។
កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ទីក្រុងវ៉ាស៊ីនតោនបានកើនឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់បានកំណត់គោលដៅលើ «ឃ្លាំងកម្លាំងយោធា» របស់សហរដ្ឋអាម៉េរិកនៅលើកោះ Bubiyan នៃប្រទេសគុយវ៉ែត។ ការវាយតម្លៃបានបង្ហាញថា កងកម្លាំងអាម៉េរិកបានជួបប្រទះ «បញ្ហាធ្ងន់ធ្ងរ» ដែលបណ្តាលមកពី «ការគណនាខុស» លើសមត្ថភាពយោធារបស់អ៊ីរ៉ង់។
ជម្លោះដ៏ស្រួចស្រាវនេះបានផ្ទុះឡើងកាលពីថ្ងៃទី២៨កុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងអាម៉េរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេហេរ៉ង់ និងទីក្រុងដទៃទៀត ដែលបានសម្លាប់មេដឹកនាំកំពូលលោក Ali Khamenei ព្រមទាំងមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីល និងដ្រូនជាច្រើនសំដៅលើគោលដៅរបស់អ៊ីស្រាអែល និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា៕