សុខភាព
AHF បង្ហាញសេវាពិនិត្យកាមរោគ ព្យាបាល និងមេរោគអេដស៍ ដោយឥតគិតថ្លៃ


ភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) បានបង្ហាញសេវាពិនិត្យកាមរោគ ព្យាបាល និងមេរោគអេដស៍ ដោយឥតគិតថ្លៃ ព្រមទាំងរក្សាការសម្ងាត់បំផុត ខណៈយុវជនប្រឈមមុខនឹងការឆ្លងកាមរោគ និងមេរោគអេដស៍កើនឡើង។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការចូលរួមឆ្លើយតបទៅនឹងមេរោគ និងកាមរោគ នៅមណ្ឌលថែរក្សាសុខភាពទួលគោក របស់ AHF មានទីតាំងផ្ទះលេខ០៦ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត ចន ផាន់ណា អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់ AHF Cambodia មានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនអ្នកសារព័ត៌មាននូវឱកាសមួយដើម្បីទស្សនាគ្លីនិកពិនិត្យ និងព្យាបាលកាមរោគរបស់យើង ចូលរួមដោយផ្ទាល់ជាមួយអតិថិជន និងបានឃើញដោយផ្ទាល់នូវសេវាកម្មដែលមានឥទ្ធិពលដែលយើងផ្តល់ជូន»។





លោកវេជ្ជបណ្ឌិត បានបន្ថែមថា «ជាមួយនឹងការថយចុះនៃជំនួយអន្តរជាតិ ការទ្រទ្រង់ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជារហូតដល់ឆ្នាំ ២០៣០ នៅតែជាបញ្ហាប្រឈមដ៏សំខាន់។ ឥឡូវនេះគឺជាពេលវេលាដើម្បីជំរុញការផ្តល់មូលនិធិក្នុងស្រុកដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ AHF Cambodia កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយធានាបាននូវការទទួលបានការព្យាបាល ១០០% សម្រាប់អតិថិជនដែលទើបធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគអេដស៍ និងការពង្រីកសេវាកម្មរបស់យើង រួមទាំងមណ្ឌលពិនិត្យ និងព្យាបាលជំងឺកាមរោគ យើងផងដែរ»។
លោកវេជ្ជបណ្ឌិត ម៉ា សួនសុភ័ក្ត្រ ប្រធានមណ្ឌលគ្រប់គ្រងមណ្ឌលថែទាំសុខភាព គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានថ្លែងថា សម្រាប់គ្លីនិកនេះមានផ្តល់សេវាកម្មដូចជា៖ ថែទាំ និងព្យាបាលជំងឺកាមរោគ, សេវាប្រឹក្សា និងតេស្តឈាមរកមេរោគអេសដ៍, ផ្តល់ថ្នាំបង្ការជាមុនពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេសដ៍, ផ្តល់ថ្នាំបង្ការក្រោយប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេសដ៍, និងមានផ្តល់ស្រោមអនាម័យបង្ការមេរោគអេសដ៍។
សូមបញ្ជាក់ថា មណ្ឌលថែទាំសុខភាព គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា មានទីតាំងនៅផ្ទះលេខ០៦ ផ្លូវ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លេខទូរសព្ទ ០៩៦ ៩២៩ ២៩៥២ ដែលបានបើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ២.៥លាននាក់ក្នុង៥០ប្រទេសជុំវិញពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕
សុខភាព
អង្គការ មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ចូលរួមអំពាវនាវឱ្យមានសមធម៌អំឡុងពេលមានរដូវ ក្នុងទិវាសុខភាពមករដូវ


(ភ្នំពេញ)៖ កម្ពុជាចូលរួមជាមួយអង្គការ មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា សម្រាប់ទិវាសុខភាពពេលមករដូវ នៅមណ្ឌលថែរក្សាសុខភាពរបស់អង្កការ AHF នៅទួលគោករាជធានីភ្នំពេញ និងវិទ្យាល័យ ឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី ២៣ និង ២៤ វេលាម៉ោង ៩:០០ ព្រឹក។ ទិវាសុខភាពពេលមករដូវមានគោលបំនងដើម្បីកាត់បន្ថយការមាក់ងាយ ការមិនបានយកចិត្តទុកដាក់ និងកាត់បន្ថយកង្វះខាតសម្ភារៈអនាម័យពេលមករដូវ ។ ទិវាសុខភាពពេលមករដូវកំពុង នឹងត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី ២៨ ខែឧសភា។ នៅទូទាំងពិភពលោក ស្ត្រី និងកុមារី ជាពិសេសក្នុងអនុតំបន់អាហ្រ្វិក សាហារ៉ា ប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ខ្លាំង។ កង្វះការទទួលបានសំឡីអនាម័យ បង្ខំ ឱ្យក្មេងស្រីជាច្រើនខកខានមិនបានចូលរៀន និងបោះបង់ចោលការសិក្សាបោះបង់ការងារ។ ទាំងនេះហើយដែលនាំអោយមានការកើនឡើងនូវទំនាក់ទំនងមានការរួមភេទជាមួយការខ្វះខាតជំនាញក្នុងការចរចាការរួមភេទប្រកបដោយសុវត្ថិភាព និងមិនមានហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍។



សូមជម្រាបថា អង្គការ AHF រំលឹកទិវា សុខភាពពេលមករដូវទូទាំងពិភពលោកនេះគឺជាកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្រ្តក្នុងការ បង្ការ ការឆ្លងមេរោគអេដស៍ឲ្យកាន់តែទូលំទូលាយទំនាក់ទំនងសុខភាពពេលមករដូវ និងមេរោគអេដស៍ ហើយលើកកម្ពស់ លទ្ធភាពក្នុងការទទួលបានផលិតផលសុខភាព សម្រាប់ពេលមករដូវ ព្រមទាំងការរួមបញ្ចូលព័ត៌មាន និងសេវាសុខភាពផ្លូវភេទ និងបន្តពូជធានាស្ត្រី និងកុមារី អ្នកដែលមករដូវទទួលបានសំឡីអនាម័យ ស្រោមអនាម័យ និងការថែទាំសំខាន់ៗ។
លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ អ្នកតស៊ូមតិ អ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្សប្រមាណជាង ៣០០នាក់ ប្រជាជនប្រមាណជិត២ពាន់លាននាក់មានរដូវនៅទូទាំងពិភពលោក ប៉ុន្តែក្នុងនោះ មាន៥០០លាននាក់ជួបប្រទះភាពលំបាកក្នុងពេលមានរដូវ រួមទាំងកង្វះលទ្ធភាពទទួលបានផលិតផលសុខភាពសម្រាប់ពេលមករដូវ ខ្វះកន្លែងសុវត្ថិភាព និងខ្វះអនាម័យ និងការទទួលយកសហគមន៍។ ឧបសគ្គទាំងនេះ រួមជាមួយនឹងការមាក់ងាយ អាចនាំទៅរកលទ្ធផលប៉ះពាល់សុខភាព ការបោះបង់សាលារៀន និងផលប៉ះពាល់សុខភាពផ្លូវចិត្ត។ ទិវាសុខភាពមករដូវនេះ សូមចូលរួមប្រយុទ្ធប្រឆាំងនឹងភាពលំបាក និងបញ្ចប់ការមាក់ងាយ។
សូមបញ្ជាក់ផងដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាព នៃការបង់ប្រាក់និងការតស៊ូមតិដល់មនុស្សជាង២.២លាននាក់ ក្នុង៤៨ប្រទេសនៅទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប៕
សុខភាព
ពលរដ្ឋកម្ពុជា នៅតែប្រឈមពីការចម្លងជំងឺកូវីដ-១៩ ក្នុងរដូវវស្សានេះ


(ភ្នំពេញ)៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ពីក្រសួងសុខាភិបាល ស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែល Natra Post ទទួលបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាប៉ុន្មានខែចុងក្រោយនេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ។


ក្រសួងបញ្ជាក់ថា ប្រសិនបើពលរដ្ឋមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។ រក្សាគម្លាតសុវត្ថិភាពពេលនៅក្បែរបុគ្គលដែលមានរោគសញ្ញាដូចជាផ្ដាសាយ។ បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមដើម្បីពង្រឹងការការពារខ្លួនពីជំងឺកូវីដ-១៩។
សូមជំរាបថា ពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអិន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។ ត្រឹមពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទជេអិន១ (JN.1) ត្រូវបានរកឃើញមានជាង១៥ភាគរយនៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ ចំពោះអ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអិន១ (JN.1) នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ៕
អត្ថបទ ៖ យ៉ាត ស្រីនីច
ពត៌មានទូទៅ
មន្ទីរពេទ្យជ័យវរ្ម័នទី៧ វះកាត់សង្គ្រោះទារកមានទំងន់លើសប្រក្រតីជិត ៦គីឡូក្រាម


ទារកមានទំងន់កំណើតលើសប្រក្រតី ៥.៦kg ត្រូវបានក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសម្រេចជួយសង្គ្រោះដោយធ្វើការវះកាត់ជោគជ័យ នៅវេលាម៉ោង ៨ និង៣៨ នាទី ថ្ងៃទី ២៤ មេសា ២០២៥នេះ។ នេះបើយោងតាមទំព័រហ្វេសបុក Dr. Beat Richner។
ទារកភេទប្រុស មានទំងន់ពីកំណើត ទទួលអន្តរាគមន៍ពិនិត្យព្យាបាល និងថែទាំដោយវេជ្ជបណ្ឌិតឯកទេសទារករួចបញ្ជូនទៅព្យាបាលបន្តនៅសាលសង្គ្រោះទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ចំណែកស្រ្តីជាម្តាយអាយុ ៣៤ឆ្នាំ មានទីលំនៅនៅភូមិ២ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ស្ថានភាពសុខភាពល្អប្រសើរក្រោយវះកាត់។
ក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព និងទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ពន្យល់ថា៖ ការធ្វើអន្តរាគមន៍វះកាត់សម្រាលនេះ គឺមានគោលបំណងកាត់បន្ថយទប់ស្កាត់កត្តាហានិភ័យដែលអាចកើតមាននៅលើស្រ្តីជាម្តាយ ដូចជា ហូរឈាមច្រើនក្រោយសម្រាល ព្រមទាំងប្រឈមលើទារក ដូចជា ការពិបាកសម្រាល ជាប់ស្មា រឺក្បាល របួសបាក់ឆ្អឹងដងកាំបិត វិបត្តិសរសៃប្រសាទដៃ ទារកខ្វះជាតិស្ករ វិបត្តិដង្ហើម និងការសន្លប់ជាដើម។
អ្វីដែលជាការកត់សម្គាល់ និង ស្ថិតក្នុងបេះដូងពលរដ្ឋ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕
-
ចំណេះដឹងទូទៅ7 months ago
ចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
កម្សាន្ត7 months ago
«ទាក់ដំរី»
-
ពត៌មានទូទៅ7 months ago
អ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត6 months ago
វិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ5 months ago
ព្រះសក្យមុនីចេតិយ !
-
កម្សាន្ត7 months ago
ប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ7 months ago
ការបង្ហាត់បង្រៀនកុមារអំពីរបៀបដើរឆ្លងផ្លូវ
-
ពត៌មានទូទៅ5 months ago
កម្ពុជាបានក្លាយជាប្រធានប្ដូរវេណ សន្ធិសីទ្ធអន្តរជាតិ ស្ដីអំពីដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍