Connect with us

ពត៌មានទូទៅ

ក្រុមហ៊ុន Kubon​ Biotechnology Co., Ltd ​ត្រូវ​បាន​បិទ​ផ្នែក​ផលិត​កម្ម​ ដោយ​សារ​បន្ត​បំពុល​ព្រែក​កំពង់​ស្មាច់

Published

on

ក្រុមហ៊ុន Kubon​ Biotechnology Co., Ltd ​ត្រូវ​បាន​បិទ​ផ្នែក​ផលិត​កម្ម​ ដោយ​សារ​បន្ត​បំពុល​ព្រែក​កំពង់​ស្មាច់
21 Views

ក្រសួង​បរិស្ថាន​ បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ Kubon (Cambodia) Biotechnology Co., Ltd ​ផ្អាក​សកម្ម​ភាពផលិត​កម្ម ​រហូត​ដល់​មាន​ការ​កែ​តម្រូវ​តាម​ច្បាប់។
ការ​បិទ​នេះ​គឺ​បន្ទាប់​ពី​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ​ដោយ​សារ​ការ​កែ​ច្នៃ​ស្បែក​គោ​ មាន​ទីតាំង​នៅ​ក្នុង​ភូមិ​តា​អោងធំ​ ឃុំ​សាមគ្គី​ ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ។

កន្លង​មក​ ក្រុម​ហ៊ុន​បាន​បង្ហូរ​សំណល់​រាវ​ ចូល​ប្រភព​​ទឹក​សាធារណៈ​ ច្រើន​លើក​ ប៉ុន្តែ​ខាង​រោង​ចក្រ​នៅ​តែ​បង្ហូរ​​សំណល់​រាវ​ចូល​ទៅ​ក្នុង​ព្រែក​ទៀត​ ទោះ​ត្រូវ​បាន​រក​ឃើញ​ថា ​ពិត​ជា​បាន​បង្ក​ការ​បំពុល​ព្រែក​កំពង់​ស្មាច់​ និង​ប្រព័ន្ធ​ទឹក​ពាក់​ព័ន្ធ​ ដែល​មាន​ទៅ​តាំង​នៅ​ក្បែរ​នោះ។

បន្ទាប់​ពី​ឃើញ​មាន​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ព្រែក​ទៀត​ នៅ​ថ្ងៃទី ២៩​ ខែមិថុនា ​ឆ្នាំ២០២៥​ ក្រុម​ការ​ងារ​ក្រសួង​បរិស្ថាន​ បាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់​ស្តែងបន្ថែម​ទៀត ​បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ បាន​រាយ​ការណ៍​ថា ​ក្រុមហ៊ុន​​មិន​បាន​អនុវត្ត​តាម​វិធាន​ការ​ច្បាប់​ ដែល​បាន​ដាក់​ចេញ​កន្លង​មក​នោះ​ទេ ​និង​នៅ​តែ​បន្ត​បង្ហូរ​សំណល់​រាវ ​មិន​បាន​ឆ្លង​កាត់​ការ​ធ្វើ​ប្រព្រឹត្តកម្ម​ សម្អាត​ត្រឹម​ត្រូវ​ និង​បង្ករ​ឱ្យ​មាន​ការ​បំពុល​តំបន់​ទឹក​ព្រែក​កំពង់​ស្មាច់។

ពេល​នេះ​ក្រសួង​បរិស្ថាន​ បាន​សម្រេច​បិទ​ផ្នែក​ផលិត​កម្ម​របស់​ក្រុម​ហ៊ុន ​Kubon (Cambodia) Biotechnology Co., Ltd​នេះ ​រហូត​ដល់​មាន​ការ​កែ​តម្រូវ​តាម​ច្បាប់ ​និង​គោលការណ៍​ដែល​មាន​ជាធរមាន៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

eighteen + 16 =

ពត៌មានទូទៅ

ពិធីបើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តីពី​សេចក្តី​ព្រាង​ “យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បញ្ញា​សិប្បនិម្មិត”

Published

on

ពិធីបើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តីពី​សេចក្តី​ព្រាង​ “យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បញ្ញា​សិប្បនិម្មិត”
14 Views

ក្រសួងប្រៃសណីយ៍ បើកការពិភាក្សា ថ្នាក់ជាតិលើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” ដោយមានអ្នកចូលរួមពីតំណាង UNESCO តំណាងអង្គការអន្តរជាតិ ជនបង្គោល និងមន្រ្តីជំនាញមកពីក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ វិស័យឯកជន និងសាធារណជនប្រមាណ ៤៥០នាក់។ សិក្ខាសាលាថ្នាក់ជាតិ មានគោលបំណងសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា ផ្តល់ជាវេទិកាដើម្បីពិភាក្សានិងផ្តល់សុពលភាពលើមតិយោបល់ដែលក្រសួង ស្ថាប័នបានផ្តល់មកលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតកន្លងមក និងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធផ្សេងៗរួមមានវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល អ្នកប្រកបវិជ្ជាជីវៈ និងសិស្សានុសិស្សដែលសិក្សាជំនាញពាក់ព័ន្ធ ក្នុងគោលដៅធ្វើឱ្យយុទ្ធសាស្ត្រជាតិកាន់តែល្អប្រសើរ និងលើកកម្ពស់ការត្រៀមខ្លួនរួចរាល់ដើម្បីឱ្យរាល់ភាគីពាក់ព័ន្ធចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិនេះនៅពេលដាក់ឱ្យប្រើប្រាស់។

ក្នុងឱកាសនេះ ​ឯកឧត្តម​រដ្ឋមន្ត្រី ​ជា វ៉ាន់ដេត​ បាន​គូស​បញ្ជាក់​ថា​ ការ​វាយ​តម្លៃ​ភាព​រួច​រាល់​ផ្នែក​បញ្ញាសិប្បនិម្មិត​នៅ​កម្ពុជា​ ដែល​សហការ​រៀប​ចំ​ដោយ​អង្គការ​យូណេស្កូ​និង​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជី​ថល​កម្ពុជា​ ពិត​ជា​បាន​អនុវត្ត​ចំ​ពេល​វេលា​ និង​មាន​ការ​ពិនិត្យ​គ្រប់​ទិដ្ឋភាព​ និង​ក្លាយ​ជា​មូល​ដ្ឋាន​ច្បាស់​លាស់​សម្រាប់​ការ​រៀប​ចំ​និង​កែ​សម្រួល​សេចក្ដី​ព្រាង​យុទ្ធ​សាស្ត្រ​ជាតិ​ស្ដី​ពី​បញ្ញា​សិប្ប​និម្មិត​ ឱ្យ​កាន់​តែ​ឆ្លើយ​តប​នឹង​តថភាព​ពិត​ប្រាកដ។​

បន្ថែម​លើនេះ​ ឯកឧត្តម​រដ្ឋមន្រ្តី​ បាន​លើក​ទឹក​ចិត្ត​ឱ្យគ្រប់ក្រសួង ស្ថាប័នវាយតម្លៃអំពីកម្រិតហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងករណីប្រើប្រាស់នីមួយៗក្នុងវិស័យខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប សំដៅគ្រប់គ្រងបាននូវហានិភ័យ តែមិនធ្វើឱ្យប៉ះពាល់ដល់នវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការគាំទ្រក្នុងនាមក្រសួងជំនាញបច្ចេកទេស នឹងផ្ដល់ការគាំទ្រតាមលទ្ធភាពនិងទិសដៅអាទិភាពដែលបានរៀបចំនៅកម្រិតជាតិ។ និយាយសាមញ្ញ៖ តួអង្គពាក់ព័ន្ធគ្រប់វិស័យ “មិនចាំបាច់ទាល់តែធ្វើការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទើបអាចគិតពី AI ទេ ប៉ុន្តែបើត្រូវការជំនួយនិងអ្នកជំនាញ AI សូមកុំភ្លេចគិតដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។”

យោងតាមរបាយការណ៍ បានឱ្យដឹងថា តាំងពីឆមាសទី១ ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានស្រាវជ្រាវ និងរៀបរៀងខ្លឹមសារនៃសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។ ក្នុងដំណើរការនេះ ដើម្បីវាយតម្លៃភាពរួចរាល់របស់កម្ពុជា ក្នុងការចាប់យក និងអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងអង្គការយូណេស្កូ ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្ដើមវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤មក តាមវិធីសាស្ត្ររបស់អង្គការយូណេស្កូ ដែលមានការទទួលស្គាល់ជាសាកលនិងបានប្រើប្រាស់នៅប្រមាណ៦០ប្រទេសជុំវិញពិភពលោក។ លទ្ធផលសំខាន់ៗ នៃការវាយតម្លៃនេះ ត្រូវបានបញ្ចូលក្នុងសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ដែលត្រូវបានអភិវឌ្ឍទន្ទឹមគ្នានិងចេញជាសេចក្ដីព្រាងដំបូងនៅខែកុម្ភៈ ឆ្នាំ២០២៥។

តាមរយៈកិច្ចសហការ និងការគាំទ្រពីគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិកនៃអង្គការសហប្រជាជាតិ (អេស្កាប់) សេចក្ដីព្រាងដំបូង ត្រូវបានដាក់ពិគ្រោះយោបល់ក្នុងបណ្ដាញអ្នកជំនាញក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកអនឡាញចំនួនពីរលើក។ សេចក្ដីព្រាងនេះ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ និងឆ្លងកាត់សិក្ខាសាលាពិនិត្យស៊ីជម្រៅនៅរាជធានីភ្នំពេញរយៈពេលពីរថ្ងៃនាដើមខែមេសា និងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីនិងពហុភាគីជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ចំនួន​១០លើក។

គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ ការវាយតម្លៃផ្នែកបញ្ញាសិប្បនិម្មិតកម្ពុជា បានបញ្ចប់របាយការណ៍ផ្លូវការរួចរាល់ រីឯសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ត្រូវបានកែសម្រួលចេញជាកំណែទី៤ ដែលមានបញ្ចូលធាតុចូលរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ។

សូមបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានបន្ថែម “បច្ចេកវិទ្យា” ជាអាទិភាពគន្លឹះមួយ លើអាទិភាពគន្លឹះទាំង៤នៃយុទ្ធសាស្ត្រចតុកោណ ព្រមទាំងបានកំណត់បញ្ចកោណទី៥ សម្រាប់ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ដែលសបញ្ជាក់ថារាជរដ្ឋាភិបាលចាត់ទុកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

ក្នុងចំណោមបច្ចេកវិទ្យាឌីជីថលឈានមុខ បញ្ញាសិប្បនិម្មិតជាបច្ចេកវិទ្យាមានភាពលេចធ្លោជាងគេ នាំមកទាំងកាលានុវត្តភាពនិងហានិភ័យ ដែលទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយការគិតគូរជាយុទ្ធសាស្ត្រ។ កន្លងមក ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយរដ្ឋាភិបាលកម្ពុជា ២០២២-២០៣៥ បានកំណត់វិធានការគោលនយោបាយគន្លឹះនិងសកម្មភាពអាទិភាពពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតរួចរាល់ ដែលបង្ហាញពីការគិតគូរជាមុនរបស់អ្នករៀបចំគោលនយោបាយ ប៉ុន្តែការរីកសាយ ការវិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពងាយស្រួលប្រើប្រាស់របស់បញ្ញាសិប្បនិម្មិតនិយាយជារួម និងបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (generative artificial intelligence) និយាយដោយឡែក ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធលៃលកជាថ្មីឱ្យបានឆាប់រហ័ស ដើម្បីតាមទាន់ស្ថានការណ៍តំបន់និងសកល៕

Continue Reading

ពត៌មានទូទៅ

រោងចក្រ​ XIN MEI FUSHI​ (CAMBODIA) CO.,LTD​ ដុត​កម្ទេច​ក្រណាត់ ​និង​សំណល់​ប្លាស្ទិក​ បង្ក​ការ​បំពុល​បរិស្ថាន​

Published

on

រោងចក្រ​ XIN MEI FUSHI​ (CAMBODIA) CO.,LTD​ ដុត​កម្ទេច​ក្រណាត់ ​និង​សំណល់​ប្លាស្ទិក​ បង្ក​ការ​បំពុល​បរិស្ថាន​
16 Views

ក្រុមការងារ​បរិស្ថាន​ បាន​រក​ឃើញ​ថា ​រោងចក្រ​ XIN MEI FUSHI​ (CAMBODIA)​ CO.,LTD​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ជ្រៃ​ សង្កាត់​កាកាប២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ បាន​ដុត​កម្ទេច​ក្រណាត់​និង​សំណល់​ប្លាស្ទិក​ និង​បង្ក​ការ​បំពុល​បរិស្ថាន។

ការ​រក​ឃើញ​ដោយ​សារ​ការ​រាយ​ការណ៍​ពី​ប្រជាជន​ ករណីបន្ទាប់​ពីមាន​ផ្សែង​ពណ៌ខ្មៅ​ចេញ​ពី​បំពង់​ផ្សែង​ឡចំ​ហាយ។

មាន​កំហុស​ ៦ចំនុច​ដែល​ក្រសួង​បរិស្ថាន​ចាត់​វិធាន​ការ​ផ្តល់​ការ​ណែ​នាំ​ និង​តម្រូវ​ឲ្យ​អនុវត្ត​តាម​ច្បាប់។

សូម​បញ្ជាក់​ថា​ ក្រុម​ហ៊ុន​ XIN MEI FUSHI​ (CAMBODIA)​ CO.,LTD. ជា​ប្រភេទ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ បើក​ដំណើរ​ការ​នៅ​ដើម​ឆ្នាំ​២០២៥​ និង​មាន​បុគ្គលិក​សរុប​ចំនួន​ ២៥០ នាក់។​ រោង​ចក្រ​បាន​ដុត​កម្ទេច​ក្រណាត់​ និង​សំណល់​ប្លា​ស្ទិក​ ដើម្បី​ដំណើរ​ការ​ឡ​ចំហាយ​ និង​មាន​រក្សា​ទុក​កម្ទេច​ក្រណាត់​ និង​សំណល់​ប្លា​ស្ទិក​លាយ​ជា​មួយ​អុស ​​នៅ​ក្បែរ​ឡ​ចំហាយ​ និងពុំទាន់​មាន​លិខិត​អនុញ្ញាត​ផ្សេងៗ​ទាក់​ទង​និង​ ការ​គ្រប់​គ្រង​បរិស្ថាន​នៅ​ឡើយ៕

ប្រភព៖ ក្រសួងបរិស្ថាន

Continue Reading

ពត៌មានទូទៅ

បញ្ចប់ការស្នាក់​នៅ​អាគារ​ទ្រុឌ​ទ្រោម​អាយុ​កាល​ ៧៥ឆ្នាំ ​ត្រឹម​ថ្ងៃ​នេះ

Published

on

បញ្ចប់ការស្នាក់​នៅ​អាគារ​ទ្រុឌ​ទ្រោម​អាយុ​កាល​ ៧៥ឆ្នាំ ​ត្រឹម​ថ្ងៃ​នេះ
135 Views

ភ្នំពេញ៖​ ថ្ងៃឱសានវាទ​បាន​មក​ដល់ ​គណៈ​កម្មការ​ច​ម្រុះ​ បាន​ចាប់​ផ្តើម​ហ៊ុព័ទ្ធ​ អគារ​ចាស់​ទ្រុឌ​ទ្រោម ( អតីត​សណ្ឋា​គារ​អង្គរ​មាន​ជ័យ)​ ត្រឹម​ថ្ងៃ​ទី ២១​ ឧសភា​ ​នេះ ​បើទោះ​បី​នៅ​សល់​៤គ្រួសារ​កំពុង​បន្ត​ស្នាក់​នៅ​ និង​ប្រកប​អាជីវ​កម្ម​ ពុំ​ព្រម​ចាក​ចេញ​ក៏​ដោយ​ ដោយ​សារ​មិន​ទាន់​ដោះ​ស្រាយ​ត្រូវ​រ៉ូវ​គ្នា។

លោក ខៀវ ប៊ូរិន ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​រៀបចំ​ដែន​ដី​នគរ​រូប​នីយ៍​កម្ម ​និង​សំណង់​ ដែល​ជា​ប្រធាន​ក្រុម​ការ​ងារ​ក្រសួង​ទទួល​ដោះ​ស្រាយ​ការ​សម្រប​សម្រួល​កិច្ចការ​នេះ​បាន​ឲ​ដឹង​ថា៖​ ក្រុម​ជំនាញ​បាន​ចំ​ណាយ​​ពេល​ជិត​៩ខែ​មក​ហើយ ​ក្នុង​ការ​ដោះ​ស្រាយ​គោល​នយោ​បាយ​ជូន​ពល​រដ្ឋ៦៥​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​អគារ​សហ​កម្ម​សិទ្ធិ​នេះ។ ជា​លទ្ធផល​អ្នក​ស្នាក់​នៅ​ចំនួន​៦១គ្រួសារ​ បាន​ទទួល​យក​ការ​ដោះ​ស្រាយ​ ខណៈ​នៅ​សល់​តែ​៤គ្រួសារ​ ពុំ​ទាន់​ព្រម​ព្រៀង​ទទួល​យក។ ការ​សម្រេច​ចុង​ក្រោយ​តម្រូវ​ឲ​ហ៊ុម​ព័ទ្ធ​នេះ​គឺ​ដោយ​កត្តា​ព្រួយ​បារម្ភ​ខ្ពស់​ពី​គុណ​ភាព​សំណង់​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ ដែល​អាច​ប្រឈម​នឹង​ការ​បាក់​រលំ​ជា​យថាហេតុ​បាន​គ្រប់​ពេល។​ ក្រសួង​ជំនាញ​លើ​ការ​គ្រប់​គ្រង​សំណង់​ត្រូវ​ចាំ​បាច់​គិត​គូរ​ និង​ដោះ​ស្រាយ​កិច្ច​ការ​ងារ​នេះ​ឱ្យបាន​លឿន​ និង​រហ័ស​បំផុត ។

អាជ្ញាធរ​ខណ្ឌ​ ៧មករា​ ក៏បាន​ណែនាំ​ ផ្សព្វ​ផ្សាយ​ទៅ​កាន់​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​តំបន់នេះ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ព្រោះ​ស្ថាន​ភាព​អគារ​អាច​ប្រឈម​នឹង​ការ​បាក់​រលំ​បាន​គ្រប់​ពេល។

សូម​បញ្ជាក់​ថា៖ អគារ​សហកម្ម​សិទ្ធិ (អតីត​សណ្ឋា​គារ​អង្គរ​មានជ័យ)​ ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ព្រះ​មុន្នី​វង្ស​កែង​ផ្លូវ​កម្ពុជា​ក្រោម​ មាន​ទំហំ​ក្រឡា​ផ្ទៃ​សរុប​ ៥៩០ម៉ែត្រ​ការ៉េ ​កម្ពស់​ ៦ជាន់ ​ស្មើ​នឹង​ ១០៧​បន្ទប់។ ​មក​ដល់​បច្ចុប្បន្ន​ សំណង់​អគារ​នេះ​មាន​អាយុ ៧៥ឆ្នាំ​ហើយ៕

Continue Reading
Advertisement
Advertisement

ពេញនិយម