79 Viewsព្យុះភ្លៀងដ៏ខ្លាំងក្លាមិនធ្លាប់មានក្នុងរយៈពេល៣០០ ឆ្នាំ បានវាយប្រហារភាគខាងត្បូងប្រទេសថៃ។ បើយោងតាមក្រសួងសុខាភិបាលថៃ ចំនួនអ្នកស្លាប់បានកើនឡើងដល់១៩នាក់នៅទូទាំងភាគខាងត្បូងប្រទេសថៃ ដែលភាគច្រើនបណ្តាលមកពីការឆក់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ទាក់ទងនឹងទឹកជំនន់ ។ ភ្លៀងធ្លាក់ខ្លាំងបំផុតត្រូវបានគេឃើញនៅក្នុងទីក្រុង ហាតយ៉ៃ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូន និងពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងខេត្តសុងក្លា ដែលបានកត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ៣០០ ឆ្នាំ។ បើយោងតាមទូរទស្សន៍ CNN ទឹកជំនន់កម្ពស់ជិត៣ម៉ែត្របានកាត់ផ្តាច់ប្រព័ន្ធសេវាកម្មនានាជាហេតុនាំឲ្យមានផលប៉ះពាល់ច្រើន។ អភិបាលខេត្តសុងក្លារបស់ថៃ បានប្រកាសតំបន់ទាំងមូលជាតំបន់គ្រោះមហន្តរាយ និងបានបញ្ជាឱ្យជម្លៀសប្រជាជនជាបន្ទាន់ ខណៈភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានធ្វើឱ្យស្រុកជាច្រើនធ្លាក់ចូលទៅក្នុងស្ថានភាពអាក្រក់។ មកដល់ដើមសប្ដាហ៍នេះ ខេត្តចំនួន៩នៅទូទាំងភាគខាងត្បូងប្រទេសថៃនៅតែលិចលង់ ដែលប៉ះពាល់ដល់មនុស្សជាង...
78 Viewsក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Meta បាននិយាយនៅថ្ងៃព្រហស្បតិ៍ ២០ វិច្ឆិកាសប្ដាហ៍នេះ ថា ជនជាតិអូស្ត្រាលីអាយុក្រោម ១៦ ឆ្នាំនឹងត្រូវដកចេញពី Facebook និង Instagram នៅថ្ងៃទី៤ ខែធ្នូ ខណៈទីក្រុង កង់បេរ៉ា (Canberra) កំពុងរៀបចំអនុវត្តច្បាប់ដ៏ទូលំទូលាយដែលហាមប្រាមក្មេងជំទង់មិនឲ្យលេងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ចាប់ពីថ្ងៃទី ១០ ខែធ្នូ ប្រទេសអូស្ត្រាលីនឹងបង្ខំឱ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំង Facebook, Instagram និង...
71 Viewsកម្ពុជាបាននាំ «ក្រុមអ្នកសង្កេតការណ៍ AOT (ក្រុមអ្នកសង្កេតការណ៍អាស៊ាន) ក្លែងក្លាយ» មកកាន់តំបន់នោះ ដុតផាវ និងចោទប្រកាន់ថៃ ដោយមិនពិតថា បានគប់គ្រាប់បែកដៃដើម្បីបង្កើតស្ថានភាព។ នេះជាការលើកឡើងរបស់ អនុសេនីយ៍ឯក ថាមម៉ានូន វ៉ាន់ណា មេបញ្ជាការនៃក្រុមការងារសមុទ្រត្រាត។ មេយោធារូបនេះនិយាយថា បន្ទាប់ពីកម្ពុជាអះអាងថា ខ្លួនបាននាំគណៈប្រតិភូអ្នកសង្កេតការណ៍អាស៊ាន (AOT) មកកាន់តំបន់នោះ ប៉ុន្តែបានឮសំឡេងផ្ទុះពីភាគីថៃ ដែលបង្ខំឱ្យពួកគេលុបចោលបេសកកម្ម លោកស្ថិតនៅក្នុងតំបន់នោះនៅពេលកើតហេតុ កំពុងត្រួតពិនិត្យតំបន់នោះ ដើម្បីផ្តល់សន្តិសុខសម្រាប់ប្រតិបត្តិការបោសសម្អាតមីននៅភូមិចំរេះ...
101 Viewsអគ្គិភ័យដ៏ធំមួយបានឆាបឆេះអគារសរុបជាង ១៧០ខ្នង និងបានសម្លាប់មនុស្សម្នាក់ហើយ នៅក្នុងទីក្រុងឆ្នេរសមុទ្រ ឈ្មោះ Oita ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន។ ការឆេះរាលដាលយ៉ាងលឿន នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា នេះ ចាត់ទុកជាអគ្គិភ័យដ៏ធំបំផុតមួយដែលជប៉ុនពុំដែលជួបប្រទះក្នុងរយៈពេលប្រមាណ៥០ឆ្នាំមកនេះ។ ពេលនេះឧទ្ធម្ភាគចក្រយោធា និងក្រុមពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អណ្ដាតភ្លើងដែលឆាបឆេះក្នុងទំហំដ៏ធំធេងលើតំបន់ទីក្រុងរបស់ជប៉ុន៕
79 Viewsលោកតា ស៊ឹម អឿម ចាស់ព្រឹទ្ធាចារ្យ និងជាអ្នកជួសជុលប្រាសាទឥដ្ឋជាង៣០ឆ្នាំមកហើយ បានបង្ហាញពីមោទកភាពជាខ្លាំង ក្នុងនាមអ្នកអង្គរមួយរូបដែលបានរួមចំណែកជួសជុលប្រាសាទ ឱ្យរឹងមាំឡើងវិញ។ លោកតារំឭកថា ធ្លាប់បានជួសជុលប្រាសាទឥដ្ឋមួយចំនួនដូចជា ប្រាសាទត្រពាំងផុង ព្រៃមន្ទីរ អកយំ បាតជុំ លលៃ និងប្រាសាទបាគងជាដើម។ល។ ធ្លាប់មានឪពុកជាអ្នកជួសជុលប្រាសាទនៅសម័យបារាំង លោក ស៊ឹម អឿម បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានបន្តការងារពីឪពុក ក៏ដូចជាបានរួមចំណែកការពារមរតកវប្បធម៌ជាតិខ្មែរសម្រាប់កូនចៅ ជំនាន់ក្រោយ។ បន្ថែមពីនេះ...
104 Viewsករណីអគ្គិភ័យឆាបឆេះទីតាំងស្តុកទិញលក់អេតមួយកន្លែងក្បែរក្រុមហ៊ុនស្រាបៀរកម្ពុជា យ៉ាងសន្ធោសន្ធៅ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា នៅលើបណ្តោយផ្លូវ២១៧ ស្ថិតនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថា៖ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឬរងគ្រោះនោះទេ គ្រាន់តែខូចខាតនូវរម៉កមូតូចំនួន២គ្រឿង និងម៉ូតូ១គ្រឿងតែប៉ុណ្ណោះ។
107 Viewsអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានរកឃើញថា មានទោសពី«បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ហើយត្រូវបានកាត់ទោសប្រហារជីវិត។តុលាការជំនុំជម្រះក្ដីពិសេសមួយ បានរកឃើញថា លោកស្រី Hasina ត្រូវទទួលខុសត្រូវចំពោះការបញ្ជាឲ្យមានការបង្រ្កាបដោយហិង្សាលើការតវ៉ាដឹកនាំដោយនិស្សិតកាលពីឆ្នាំមុន ដែលអង្គការសហប្រជាជាតិ (UN) ប៉ាន់ប្រមាណថា មានមនុស្សរហូតដល់ ១.៤០០នាក់ បានបាត់បង់ជីវិតដែលភាគច្រើនរងការបាញ់ប្រហារពីកងកម្លាំងសន្តិសុខ។ លោកស្រី Hasina ត្រូវបានកាត់ទោសដោយមិនមានវត្តមានរបស់លោកស្រី ខណៈលោកស្រីកំពុងរស់នៅដោយនិរទេសខ្លួនក្នុងប្រទេសឥណ្ឌា ជាកន្លែងដែលលោកត្រូវបានបង្ខំឲ្យចុះចេញពីអំណាច តាំងពីពេលនោះមក។សាលក្រមនេះនឹងដាក់សម្ពាធឥណ្ឌាឲ្យធ្វើបត្យាប័នអតីតមេដឹកនាំរូបនេះ ប៉ុន្តែទំនងជាមិនកើតឡើងឡើយ។លោកស្រី Hasina...
115 Viewsអន្តរជាតិ៖ មានមនុស្សយ៉ាងហោចណាស់៣២នាក់បានស្លាប់ បន្ទាប់ពីស្ពាននៅឯអណ្តូងរ៉ែទង់ដែង និងរ៉ែកូប័ល បានបាក់ដោយសារតែមនុស្សច្រើនលើសទម្ងន់។ឧបទ្ទវហេតុនេះបានកើតឡើងនៅអណ្តូងរ៉ែ Kalando ក្នុងខេត្ត Lualaba ភាគអាគ្នេយ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) អាជ្ញាធរ បាននិយាយថា «ទោះបីជាមានបម្រាមជាផ្លូវការលើដំណើរការចូលទៅកាន់ទីតាំងនេះក៏ដោយ ប៉ុន្តែដោយសារតែភ្លៀងធ្លាក់ខ្លាំង និងហានិភ័យនៃបំណាក់ដីក៏ដោយ ក៏កម្មកររុករករ៉ែ បានបង្ខំចិត្តចូលទៅក្នុងទីតាំងនោះ»។អាជ្ញាធរបាននិយាយបន្ថែមថា ក្រុមកម្មកររ៉ែដែលប្រញាប់ប្រញាល់ បានឆ្លងកាត់ស្ពានបណ្ដោះអាសន្ន សាងសង់ឡើងដើម្បីឆ្លងកាត់លេណដ្ឋានដែលមានទឹកជន់លិចដែលបានបណ្តាលឲ្យស្ពានបាក់។របាយការណ៍មួយដោយអង្គភាពសេវាជំនួយនិងណែនាំការរុករករ៉ែរបស់សារធារណរដ្ឋកុងហ្គោ បាននិយាយថា ការបាញ់កាំភ្លើងពីទាហាននៅកន្លែងនោះបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នករុករករ៉ែ។ សេចក្តីរាយការណ៍បានបន្តថា ក្រោយមក ក្រុមកម្មកររ៉ែ...
119 Viewsដើម្បីដកឃ្លាពីសម្ពាធអាមេរិក ដំបូងថៃធ្វើតាមសិន ហើយចាំកែកុនតាមក្រោយ ហើយនេះ ក៏មិនមែនជាលើកទី១នៃនយោបាយថៃដែរ តែជាប្រវត្តិសាស្រ្ត។ ថៃស្របតាមក្បួន ហើយកែតាមក្បាច់! ទី១- អ្នកសារព័ត៌មានបរទេសម្នាក់បានដាក់សំណួររឿងមីនមកខ្ញុំថា ថៃជាន់មីន ដាច់ជើង និង “កុមារម្នាក់ក្នុងខេត្តព្រះវិហារដែលបានស្លាប់” ដោយសារគ្រាប់បែកថៃ ហេតុអ្វីព័ត៌មានថៃមិនផ្សាយ ទាំងដែលកម្ពុជាប្រមូលភស្តុតាងគ្រប់គ្រាន់តាមបទដ្ឋាន ផ្ទុយពីថៃចោទប្រកាន់រឿងមីនមកកម្ពុជាជាលេសនៃការអូសសាច់រឿងទាំងគ្មានមូលដ្ឋានច្បាស់លាស់? ទី២- ខ្ញុំធ្លាប់បានសរសេររឿងចិន និងអាមេរិក ក្នុងក្រសែភ្នែកថៃ។ ថៃនឹង រេតាមស្នូរ ប្រសិនជាខាងណាមិនស្របតាមបំណងខ្លួន...
121 Viewsចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Kalmaegi និង Fung-wong បានកើនឡើងរហូតដល់ជាង ២៤០នាក់ ខណៈ មនុស្ស ១លាន ៤សែននាក់ ត្រូវបានជម្លៀសចេញពីទីជម្រកនៅក្នុងប្រទេសហ្វីលីពីន។ មនុស្ស ១១២ នាក់ត្រូវបានរាយការណ៍ថា បាត់ខ្លួនផងដែរ ក្នុងនោះ ៥៧ នាក់នៅខេត្ត Cebu ៥០ នាក់នៅខេត្ត Negros Occidental និង ៥...