146 Viewsប្រាសាទប្រែរូប ជាប្រាសាទភ្នំមួយ ដែលបានកសាងឡើងក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១។ ប្រាសាទនេះ សាងសង់អំពីថ្មបាយក្រៀម ថ្មភក់ និងឥដ្ឋ។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
179 Viewsអ្នកឈ្នះជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥នេះ គឺជាអ្នកនយោបាយវេណេស៊ុយអេឡា លោកស្រី Maria Corina Machado ។ លោកស្រីត្រូវបានគេទទួលស្គាល់សម្រាប់ការងារឥតនឿយហត់របស់លោកស្រី ក្នុងការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋវេណេស៊ុយអេឡា ហើយនិងការប្រឹងប្រែងរបស់លោកស្រី ក្នុងការសម្រេចបានការផ្លាស់ប្តូរដោយសន្តិភាព និងយុត្តិធម៌ពីរបបផ្តាច់ការ ទៅជាលទ្ធិប្រជាធិបតេយ្យ ។ ចំណែកឯប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននាំមុខយុទ្ធនាការសាធារណៈ ដើម្បីឈ្នះរង្វាន់មួយនេះ ប៉ុន្តែការតែងតាំងបានបិទបញ្ចប់កាលពីខែមករា នៅពេលចាប់ផ្តើមអាណត្តិទី២របស់លោកនៅសេតវិមាន ។គណៈកម្មាធិការណូបែលន័រវេស និយាយថា លោកស្រី...
344 ViewsMichael B Alfaro ជានរណា? «អាល់ហ្វារ៉ូ» មិនមែនជាអ្នកកាសែត ឬជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន នៅះទេ ! ការយល់ច្រឡំ ដោយសារតែសារព័ត៌មានក្នុងស្រុកមួយចំនួនចម្លងតគ្នាពីតួនាទីគាត់«ខុស» ! នេះជាដកស្រង់ បង្ហាញពី Alfaro របស់ លោក សួន សេរីរដ្ឋា ៖ – គាត់ជា Founder, CEO, Correspondence,...
381 Views ក្រុមការងារបរិស្ថាន បានរកឃើញថា រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដុតកម្ទេចក្រណាត់និងសំណល់ប្លាស្ទិក និងបង្កការបំពុលបរិស្ថាន។ ការរកឃើញដោយសារការរាយការណ៍ពីប្រជាជន ករណីបន្ទាប់ពីមានផ្សែងពណ៌ខ្មៅចេញពីបំពង់ផ្សែងឡចំហាយ។ មានកំហុស ៦ចំនុចដែលក្រសួងបរិស្ថានចាត់វិធានការផ្តល់ការណែនាំ និងតម្រូវឲ្យអនុវត្តតាមច្បាប់។ សូមបញ្ជាក់ថា ក្រុមហ៊ុន XIN MEI FUSHI...
539 Viewsកម្ពុជាបានក្លាយជាប្រធានប្ដូរវេណ សន្ធិសីទ្ធអន្តរជាតិ ស្ដីអំពី ដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍ ដំណោះស្រាយបញ្ហារបស់អង្គសន្និសីទ្ធ សន្និសីទនេះបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី សម្រាប់ការធ្វើជាម្ចាស់ផ្ទះការផ្លាស់ប្តូរទិន្នន័យ អ្នកប្រាជ្ញ/បញ្ញវន្តបានបទបង្ហាញជាច្រើន ដែលផ្តល់ជាឯកសារទស្សនៈវិស័យដ៏ទូលំទូលាយ បន្ថែមទៀតនៃការរកឃើញរបស់ពួកគេ នៅពេលដែលអ្នកប្រាជ្ញ/បញ្ញវន្ត បានពិភាក្សាអំពីបញ្ហារួមនៅក្នុងប្រវត្តិសាស្ត្រដើមសម័យនៃអាស៊ីអាគ្នេយ៍។ សន្និសីទនេះបានធ្វើប្រកបដោយភាពជោគជ័យខ្ពស់ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហាដែលបានបង្ហាញ និងពិភាក្សា និងស្នើសុំឱ្យមានកិច្ចប្រជុំបែបនេះបន្ថែមទៀត។ សំណើដ៏សំខាន់មួយគឺសំណើរបស់អ្នកប្រាជ្ញ/បញ្ញវន្ត សម្រាប់ការផ្លាស់ប្តូរចំណេះដឹងបន្ថែម ការស្រាវជ្រាវរួមគ្នា និងការចែករំលែកទិន្នន័យសម្រាប់ជាប្រយោជន៍ ដល់ប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ក៏ដូចជាឥណ្ឌា និងចិន ផងដែរ។ ខាងក្រោមនេះជាដំណោះស្រាយ...
389 Viewsក្រុមមន្រ្តីបច្ចេកទេសអជ្ញាធរទន្លេសាប កំពុងចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្រ្ត និងផលប៉ះពាល់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទនៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ។ការចុះសិក្សានេះអ្នកជំនាញត្រូវធ្វើការលើ ៖១. សម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា២. ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ និងពិនិត្យលើលំនៅដ្ឋានធនធានជលផល ។៣. សម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅតំបន់អភិរក្សសត្វស្លាប និងជីវចម្រុះគ្រប់ប្រភេទក្នុងតំបន់សិក្សា ដើម្បីប្រមូលទិន្នន័យ/ព័ត៌មានលើប្រភេទនីមួយៗ។ កិច្ចការនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប ក្នុងគោលបំណង...
357 Views(ចិន)៖ តែមួយទសវត្សរ៍ប៉ុណ្ណោះ តំបន់ Guizhou ជាខេត្តមួយរបស់ប្រទេសចិនដែលជាប់ឈ្មោះថាក្រីក្រលំបាក បានផ្លាស់ប្តូរទៅជាខេត្តសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សដោយសារតែការចង្អុលបង្ហាញរបស់ប្រធានាធិបតី ស៊ី ជីនពីង ឱ្យប្រែក្លាយទៅជាខេត្តនាំមុខគេផ្នែកសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន។ លោក ស៊ី បានថ្លែងថា ខេត្ត Guizhou ត្រូវផ្តោតលើព័ត៌មានវិទ្យា អភិវឌ្ឍឧស្សាហកម្មព័ត៌មានអេឡិចត្រូនិក និងចាប់យកឱកាសផ្នែកសេដ្ឋកិច្ចឌីជីថល។ តាមរយៈការណែនាំរបស់លោក ស៊ី នៅអំឡុងឆ្នាំ ២០១៣-២០១៤ ខេត្ត Guizhou បានផ្តល់អាទិភាពលើ ការកសាងមជ្ឈមណ្ឌលទិន្នន័យដ៏ធំ...
305 Viewsនគរបាលថៃ បាននិយាយថា ឧបទ្ទវហេតុយន្តហោះនគរបាលខ្នាតតូចមួយគ្រឿង បានធ្លាក់នៅជិតច្រាំងនៃទីក្រុងរមណីយដ្ឋាន Hua Hin ខេត្ត Phetchaburi របស់ប្រទេសថៃ នៅព្រឹកថ្ងៃនេះ បានកើតឡើងនៅពេលដែលយន្តហោះនោះកំពុងធ្វើការហោះហើរសាកល្បងសម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោង។ សពជនរងគ្រោះត្រូវបានស្រង់ចេញពីទឹកសមុទ្រដោយក្រុមសង្រ្គោះ ហើយចំពោះមូលហេតុនៃគ្រោះថ្នាក់កំពុងស៊ើបអង្កេត៕ ប្រភព៖ The Nation
325 Viewsលទ្ធផលបីចំនុចដែលបានសម្រេច និងឯកភាពគ្នារួមមាន៖១. ឱ្យក្រុមហ៊ុនទឹកស្អាត ធ្វើការកាយដីទំនប់យកអាចម៌ដីចេញពីទន្លេសាបវិញស្របតាមច្បាប់ និងលក្ខណៈបច្ចេកទេស២. ក្រុមហ៊ុនស្នើសុំរយៈពេល ១៥ថ្ងៃ ដោយក្រុមហ៊ុននឹងធ្វើការកាយចេញជាបណ្តេីរៗក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីពេលនេះទៅ និងរៀបចំប្លង់បច្ចេកទេសតាមការចង្អុលបង្ហាញរបស់ក្រសួង និងមន្ទីរពាក់ព័ន្ធ និង៣. ក្រុមហ៊ុនទឹកស្អាតត្រូវស្នើសុំទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដេីម្បីកំណត់ទីតាំងបូមទឹកឆៅក្នុងការផលិតទឹកស្អាត ដោយមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្របតាមច្បាប់ជាធរមាន។ នេះជាផ្លែផ្កានៃកិច្ចប្រជុំរវាងមន្រ្តីថ្នាក់ជាតិ អាជ្ញាធរខេត្ត...
642 Viewsក្រោយពេលចូលឆ្នាំ!ចំនួននៃអ្នកដើរកម្សាន្តក្នុងពេលចូលឆ្នាំថ្មីនៅទូទាំងប្រទេសត្រូវបានបូកសរុបវាយតម្លៃនូវតួលេខថា មានជិត ២៤លាននាក់ ខណៈគ្រាន់តែរាជធានីភ្នំពេញទទួលបានទេសចរក្នុងរង្វង់ ៤លាននាក់ទៅហើយ។ ដោយឡែកខេត្តបីដែលស្ថិតក្នុងកម្រិតខ្ពស់មានចំនួនអ្នកដើរលេងសរុបក្បែរ ៣លាននាក់ ជាង២លាននាក់ និងជិត២លាននាក់។ ហើយបើប្រៀបធៀបនឹងឆ្នាំចាស់គឺមានការកើនឡើង ៩,៩ភាគរយ។តួលេខទាំងនេះ ត្រូវបានចាត់ទុកថា ជាជោគជ័យ ហើយវាក៏ជាសញ្ញាដ៏ល្អសម្រាប់ខេត្តនីមួយៗតាមរយៈការរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ច។អជ្ញាធរដែនដីទាំងឡាយសុទ្ធតែបានបង្ហាញក្នុងរបាយការណ៍ល្អ ជារួមការវាយតម្លៃថា មានការកើនឡើង ដោយសារមានការចូលរួមយ៉ាងច្រើនពីភ្ញៀវទេសចរណ៍។ ក្នុងនោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ត្រូវបានធានាថាថែរក្សា ការពារបានល្អ បើទោះបីជាចរាចរណ៍នៅថ្ងៃចេញដំណើរពីភ្នំពេញទៅតាមខេត្តមានការកកស្ទះគួរសមនៅលើកំណាត់ផ្លូវជាតិមួយចំនួនធំក៏ដោយចុះ។ជារួមប្រជាពលរដ្ឋគប្បីគាំទ្រការខិតខំរបស់អជ្ញាធរក្នុងការគិតគូរ និងទទួលខុសត្រូវរបស់ខ្លួនចំពោះការរៀបចំ និងការពារក្នុងពេលសម្រាកកម្សាន្តប្រចាំឆ្នាំដ៏សំខាន់នេះ។ ជ្រុងមួយនៃផលប៉ះពាល់សង្គម !ទោះបីមានការអះអាង...