116 Views ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ តទៅ ប្រទេសចិនចាប់ផ្តើមអនុវត្តវិធានការពន្ធគយ សូន្យចំពោះបណ្ដាប្រទេសអាហ្វ្រិកចំនួន ៥៣ ប្រទេសដែលមានទំនាក់ទំនងការទូតជាមួយចិន។ ពេលថ្មីៗនេះ មន្ត្រីពាក់ព័ន្ធរបស់អគ្គរដ្ឋបាលគយចិនបានផ្តល់ការពន្យល់លម្អិតអំពីការអនុវត្តវិធានការនេះ ។ លោកស្រី Guo Xueyan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃអគ្គរដ្ឋបាលគយចិន បានថ្លែងថា វិធានការពន្ធគយសូន្យគឺជានិមិត្តសញ្ញាសំខាន់មួយនៃការលើកកម្ពស់គុណភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក។ ដើម្បីអនុវត្តវិធានការនេះ អគ្គរដ្ឋបាលគយចិនបានបង្កើតបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការគ្រប់គ្រងប្រភពដើម ដោយបញ្ជាក់ពីស្តង់ដារវិនិច្ឆ័យពីប្រភពដើមនៃទំនិញ...
116 Views (ក្រុងសេប៊ូ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ (កិច្ចប្រជុំពេញអង្គ) នៅលើកោះសេប៊ូ ប្រទេសហ្វីលីពីន។ គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជើញអមសម្ដេចធិបតី ហ៊ុន ម៉ាណែត មានដូចជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន...
138 Views នាពេលថ្មីៗនេះ លោកJulius Maada Bioប្រធានាធិបតីប្រទេសសៀរ៉ាឡេអូនបានផ្តល់បទសម្ភាសន៍ពិសេសផ្ដាច់មុខជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដោយបានកោតសរសើរអំពីនិន្នាការស្ថិរភាពនិងវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសចិននិងសៀរ៉ាឡេអូនក្នុងរយៈពេល៥៥ឆ្នាំចាប់ពីការបង្កើតទំនាក់ទំនងការទូតទ្វេភាគីមក ហើយបានបញ្ជាក់ថា ប្រទេសចិនតែងតែជាដៃគូសហប្រតិបត្តិការគួរឱ្យទុកចិត្តបានសម្រាប់សៀរ៉ាឡេអូន។កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរមានសមិទ្ធផល។ គួរឱ្យកត់សម្គាល់។ប្រទេសចិនបានសាងសង់កំពង់ផែនេសាទបំពាក់ដោយបរិក្ខារពេញលេញ និង បានកែលម្អប្រព័ន្ធពិនិត្យទទួលស្គាល់សម្រាប់ការនាំចេញជលផល ដល់ប្រទេសសៀរ៉ាឡេអូន ដែលនេះបានជំរុញប្រកបដោយប្រសិទ្ធភាពនូវការកែលម្អគុណភាពនិងប្រសិទ្ធភាពរបរនេសាទក្នុងតំបន់ ជួយនាំចូលជលផលសៀរ៉ាឡេអូនទៅទីផ្សារចិនបានដោយរលូន និងផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាជនក្នុងតំបន់។ លោកBioបានកោតសរសើរយ៉ាងខ្លាំងចំពោះគោលនយោបាយពន្ធគយសូន្យរបស់ប្រទេសចិនចំពោះប្រទេសចំនួន៥៣នៅទ្វីបអាហ្វ្រិកដែលបង្កើតទំនាក់ទំនងការទូតជាមួយចិន ហើយជឿជាក់ថា នេះជាឧទាហរណ៍ដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការចិន-សៀរ៉ាឡេអូន និងចិន-អាហ្វ្រិក។លោកបានកត់សម្គាល់ថា ខណៈពេលដែលសម្រេចបាននូវការអភិវឌ្ឍដោយល្បឿនលឿនរបស់ខ្លួន ប្រទេសចិនតែងតែនាំដៃគូឱ្យឆ្ពោះទៅមុខជាមួយគ្នា ដោយដាក់បញ្ចូលថាមពលវិជ្ជមានទៅក្នុងសន្តិភាពនិងការអភិវឌ្ឍពិភពលោក។ លើសពីនេះ ប្រទេសចិននិងសៀរ៉ាឡេអូនបានធ្វើឱ្យកិច្ចសហប្រតិបត្តិកាលើវិស័យកសិកម្មមានភាពកាន់តែស៊ីជម្រៅ។ប្រទេសចិនបានជួយសៀរ៉ាឡេអូនក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ដោយជួយដោះស្រាយបញ្ហាប្រឈមសន្តិសុខស្បៀង និងធើ្វបរិវត្តកម្មលើវិស័យកសិកម្ម។លោកBioបានរំលឹកឡើងវិញថា នឹងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនមួយ៕
145 Views នៅវេលាម៉ោង ១៦ ប្រហែល ៤០នាទី ថ្ងៃទី ៤ ខែឧសភា ក្នុងរោងផលិតនៃរោងចក្រកាំជ្រួញ Huasheng ដែលស្ថិតនៅស្រុក Liuyang ក្រុង Changsha ខេត្ត Hunan ប្រទេសចិនបានកើតមានហេតុការណ៍បំផ្ទុះ បណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស។ បន្ទាប់ពីឧបទ្ទេវហតុនេះកើតឡើង លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន...
156 Views នៅក្នុងអំឡុងពេលខិតជិតទិវាយុវជន៤ ឧសភា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបសំបុត្ររបស់តំណាងនៃអ្នកទទួលបានរង្វាន់យុវជន៤ ឧសភានិងពានរង្វាន់យុវជនត្រួសត្រាយសម័យថ្មី និងអបអរសាទរទិវាយុវជន៤ ឧសភា ចំពោះយុវជនរបស់គ្រប់ជនជាតិចិននិងលើកឡើងការរំពឹងទុក។ នៅក្នុងសំបុត្រ លោកXi Jinpingបានលើកឡើងថា អ្នកទាំងអស់បានចងចាំយ៉ាងមុតមាំនូវការផ្តែផ្តាំរបស់បក្សកុម្មុយនីស្តចិន និងបានចាក់ឫសយ៉ាងជ្រៅជ្រាលនៅក្នុងជួរមុខនៃមុលដ្ឋាន ដូចជាំការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការស្តារនិងអភិវឌ្ឍជនបទ សេវាកម្មសង្គមនិងការពារព្រំដែនជាដើម ដែលបានសរសេរជំពូកនៃយុវវ័យដែលមិនសោកស្តាយជាមួយនឹងការខិតខំប្រឹងប្រែងនិងហ៊ានទទួលខុសត្រូវ ដែលបានបង្ហាញពីស្មារតីដ៏ល្អប្រសើររបស់យុវជនចិននៅក្នុងយុគសម័យថ្មីដែលមានទំនុកចិត្ត ពឹងផ្អែកលើខ្លួនឯងនិងស្វាហាប់។ លោកXi Jinpingបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត “ផែនការ៥ឆ្នាំទី១៥”...
146 Views លោក Dominic Xavier Imperial អ្នកនាំពាក្យអាស៊ានសម្រាប់ឆ្នាំ២០២៦ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសជាសមាជិកទាំងអស់ នៅមិនទាន់មានការឯកភាពគ្នាជាឯកច្ឆន្ទ ថាតើគួរទទួលស្គាល់លទ្ធផលបោះឆ្នោតនៅមីយ៉ាន់ម៉ា ឬយ៉ាងណានោះឡើយ។ នេះបើយោងតាមការថ្លែងនៅមុនកិច្ចប្រជុំអាស៊ានលើកទី៤៨ ក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃទី៦ ខែឧសភានេះ។ ការបោះឆ្នោតនៅមីយ៉ាន់ម៉ា បានធ្វើឲ្យមេដឹកនាំយោធា លោក Min Aung Hlaing ក្លាយជាប្រធានាធិបតីជាផ្លូវការ បន្ទាប់ពីលោកបានក្តោបក្តាប់អំណាចអស់រយៈពេល ៥ឆ្នាំ...
168 Views ប្រហែលជា៥០ម៉ោងទៀតតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកកំពូលៗនឹងជួបប្រជុំគ្នានៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ខណៈភ្នំភ្លើងដ៏ល្បីល្បាញ Mayon កំពុងព្រួសផេះ និងផ្សែងខ្មៅគ្របដណ្តប់ពេញផ្ទៃមេឃ ដែលបង្ខំឲ្យអាជ្ញាធរត្រូវជម្លៀសគ្រួសារជាង ៣០០គ្រួសារ ចេញពីផ្ទះសម្បែង ដើម្បីសុវត្ថិភាពភ្លាមៗ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។ ហេតុការណ៍នេះ បានធ្វើឲ្យភូមិចំនួន ៨៧ ក្នុងក្រុងចំនួន៣ ត្រូវរងគ្រោះដោយសារផេះធ្លាក់ចុះមកយ៉ាងក្រាស់ឃ្មឹក។...
140 Views រឿងរ៉ាវរវាងអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់កម្រិតដ៏តានតឹងបំផុតមួយនាពេលថ្មីៗនេះ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចេញមុខគម្រាមគំហែងទៅកាន់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ។ យោងតាម France24 ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភានេះដោយ អ៊ីរ៉ង់បាននិយាយបែបឌឺដងថា ឥឡូវនេះ អាម៉េរិកគ្មានផ្លូវរើសច្រើនឡើយ គឺមានតែពីរផ្លូវគត់ ដោយទីមួយគឺត្រូវសុខចិត្តចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់តាមសម្រួល ឬទីពីរ គឺត្រូវបង្ខំចិត្តធ្វើសង្គ្រាមមួយ ដែលអ៊ីរ៉ង់អះអាងថា «អាម៉េរិកមិនអាចទៅរួចជាមួយអ៊ឺរ៉ង់បានឡើយ»។ ការគំរាមខ្លាំងៗរបស់អ៊ីរ៉ង់បែបនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានមើលងាយ...
349 Views កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយព្យាយាមដើរតាមក្តីស្រម៉ៃរបស់ខ្លួនតាមរយៈបង្កើនសន្ទុះអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ស្ថេរភាពនយោបាយ សង្គមកិច្ច ទំនាក់ទំនងការទូត និងបើកចំហរលើគ្រប់វិស័យសម្រាប់វិនិយោគិនបរទេស។ បន្ទាប់ពីបានក្លាយខ្លួនជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម រហូតមកដល់ឆ្នាំ២០២៦នេះ ជាគម្រប់ខួប២៧ឆ្នាំ។ ទន្ទឹមគ្នានេះ តើកម្ពុជាទទួលផងប្រយោជន៍អ្វីខ្លះពីអាស៊ាន ហើយកម្ពុជាមានយុទ្ធិសាស្រ្តអ្វីបន្តទៀតដើម្បីឈានទៅរកក្តីសុបិន្តរបស់ខ្លួន? ខណៈបច្ចុប្បន្ននេះ ខ្លួនកំពុងមានវិវាទព្រំដែនជាមួយប្រទេសថៃ ដែលជាស្រមោលដ៏អាក្រក់អន្ទោលតាមប្រាណ។ អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានលើកឡើងថា បន្ទាប់ពីចូលជាសមាជិកអាស៊ានមក កម្ពុជាបានប្រែក្លាយពីប្រទេសគ្មានអ្នកស្គាល់ទៅជាល្បីល្បាញពាសពេញពិភពលោក...
141 Views (ក្រុងហាណូយ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានសន្យាថា នឹងពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដោយបានគូសបញ្ជាក់ពីថាមពល រ៉ែសំខាន់ៗ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បញ្ញាសិប្បនិម្មិត ឧបករណ៍អេឡិចត្រូនិក និងលំហ ក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung ។ យោងតាមរបាយការណ៍របស់រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ឧសភាបានឱ្យដឹងថា «ភាគីទាំងពីរបានកំណត់សន្តិសុខសេដ្ឋកិច្ចជាវិស័យអាទិភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ខណៈវៀតណាមបានសុំជំនួយពីជប៉ុន និងប្រទេសដទៃទៀតសម្រាប់ការផ្គត់ផ្គង់ប្រេង...