66 Views បទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់បានចូលជាធរមានហើយ ក្រោយមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការផ្សាយរបស់ BBC បទឈប់បាញ់រយៈពេល១០ថ្ងៃមួយនេះ បានចូលជាធរមាន នៅម៉ោង ៤ព្រឹក ថ្ងៃទី១៧ខែមេសានេះ។ ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់នេះ ត្រូវបានក្រសួងការបរទេសអាមេរិកបញ្ជាក់ថា រដ្ឋាភិបាលលីបង់ត្រូវតែចាត់វិធានការ ដើម្បីរារាំងក្រុមហេសបូឡាមិនឲ្យវាយប្រហារលើអ៊ីស្រាអែល ហើយកងកម្លាំងសន្តិសុខរបស់លីបង់ ត្រូវទទួលខុសត្រូវផ្តាច់មុខលើអធិបតេយ្យភាព និងការការពារជាតិរបស់លីបង់។ ក្រុមហេសបូឡា បានយល់ព្រមគោរពតាមបទឈប់បាញ់នេះ ប៉ុន្តែក៏ទាមទារដែរថា អ៊ីស្រាអែល ត្រូវបញ្ឈប់ការវាយប្រហារលើគ្រប់ទីតាំងនៃទឹកដីលីបង់ និងមិនត្រូវចល័តទ័ពដោយសេរីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អះអាងថា កងទ័ពអ៊ីស្រាអែលនឹងបន្តស្ថិតនៅក្នុងតំបន់សន្តិសុខ ចូលជ្រៅ១០គីឡូម៉ែត្រ ក្នុងភាគខាងត្បូងប្រទេសលីបង់ ដែលចំណុចនេះគឺផ្ទុយពីការទាមទាររបស់ក្រុមហេសបូឡាដែលឲ្យពួកគេដកថយ។ ដូច្នេះហើយ គេកំពុងចាំមើលថាតើភាគីទាំងពីរនឹងចរចាគ្នាបែបណាទៀតនាពេលបន្ទាប់ ខណៈអាមេរិក បញ្ជាក់ហើយថា បទឈប់បាញ់នេះអាចបន្ថែមច្រើនថ្ងៃទៀត បើវាមានសញ្ញាជោគជ័យ។ សូមជម្រាបថា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ វាយប្រហារលីបង់ កាលពីថ្ងៃទី២ខែមីនា ដោយគិតត្រឹមពេលនេះ ប្រតិបត្តិការនោះបានសម្លាប់មនុស្សជាង ២ ០០០នាក់ និងបណ្តាលឲ្យមនុស្សប្រហែល ១លាននាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង៕
79 Views អង្គការ World Central Kitchen (WCK) បានចេញការព្រមានថា សង្គ្រាមនៅអ៊ីរ៉ង់ អាចបង្កឲ្យមានគ្រោះអត់ឃ្លាន ជាសកល ធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវរងទុក្ខវេទនា ជាពិសេសក្នុងប្រទេសក្រីក្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរុស្ស៊ី RT។ លោក Jose Andres ដែលព្រមានកាលពីថ្ងៃទី១៦ខែមេសានេះថា សង្រ្គាមធ្វើឲ្យការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវជាប់គាំង ខណៈច្រកនេះ គឺជាផ្លូវដ៏សំខាន់ដែលផ្ទុកប្រហែល ១ ភាគ ៣ នៃពាណិជ្ជកម្មជីកសិកម្មពិភពលោក ក្នុងនោះជីប្រភេទអាសូត និងអ៊ុយរ៉េ រងផលប៉ះពាល់ខ្លាំងជាងគេ។ លោកថា «វាមិនមែនមានតែប្រេងទេ ដែលដឹកជញ្ជូនចេញតាមច្រក Hormuz។ ខ្ញុំមើលឃើញទុកជាមុននូវការកើនឡើងយ៉ាងខ្លាំងនៃគ្រោះអត់ឃ្លាននៅទូទាំងពិភពលោក...
118 Views ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បានសរសេរលើបណ្ដាញសង្គម X របស់លោកថ្លែងអំណរគុណនាយករដ្ឋមន្ត្រីកម្ពុជាជាភាសាខ្មែរ និងបានបញ្ជាក់ពីចំណងទំនាក់ទំនងដែលកាន់តែរឹងមាំរវាងបារាំង និងកម្ពុជា។ តាមសំណេររបស់លោកជាភាសាខ្មែរបានឱ្យដឹងថា «សូមអរគុណលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល One Health កាលពីម្សិលមិញនៅទីក្រុងល្យុង និងសម្រាប់ការពិភាក្សារបស់យើងនៅថ្ងៃនេះនៅទីក្រុងប៉ារីស។ រវាងកម្ពុជា និងបារាំង ប្រវត្តិសាស្ត្ររបស់យើងមានជម្រៅយ៉ាងខ្លាំង ហើយកាន់តែរឹងមាំឡើងនៅក្នុងវិស័យថាមពល សុខាភិបាល និងបេតិកភណ្ឌ»។ ប្រធានាធិបតីបារាំង បានបញ្ជាក់ថាលោកនឹងធ្វើដំណើរមកកម្ពុជាក្នុងខែវិច្ឆិកា...
102 Views ទោះអាម៉េរិកនិងអ៊ីរ៉ង់ ព្រមព្រៀងគ្នាឈប់បាញ់មែន ប៉ុន្តែអ៊ីស្រាអែលបើងាកទៅវាយប្រហារប្រទេសលីបង់។ ត្រឹមមួយថ្ងៃប៉ុណ្ណោះ លោក នេតានយ៉ាហ៊ូ បានទម្លាក់គ្រាប់បែកសម្លាប់ជនជាតិលីបង់ ២៥៤នាក់ និង ១ ១៦៥នាក់ រងរបួសមិនញញើតដៃឡើយ។ យោងតាមសារអង្គភាព Al Jazeera បានចុះផ្សាយកាលពីថ្ងៃទី៨ខែមេសានេះថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំបណ្តាក់គ្នាជាង១០០លើក នៅទូទាំងប្រទេសលីបង់ ជាពិសេសទម្លាក់គ្រាប់បែកលើតំបន់ពាណិជ្ជកម្ម និងកន្លែងមានប្រជាជនរស់នៅកកកុញកណ្តាលទីក្រុង បេរូត។ កាវាយប្រហារនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Israel Katz និយាយថា គឺគ្រាន់តែកំណត់គោលដៅលើក្រុម ហេសបូឡា តែប៉ុណ្ណោះ ប៉ុន្តែមិនលើកឡើងពីការបាត់បង់ជីវិតជនស៊ីវិលរាប់រយនាក់ ដែលមិនពាក់ព័ន្ធសង្គ្រាមឡើយ។ លោកបានបញ្ជាក់ថា «កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើភេរវករហេសបូឡារាប់រយនាក់ នៅតាមមជ្ឈមណ្ឌលបញ្ជាការនានាទូទាំងប្រទេសលីបង់។ នេះគឺជាការវាយប្រហារប្រមូលផ្តុំដ៏ធំបំផុត...
82 Views (វៀតណាម)៖ ប្រទេសវៀតណាមបានឈានចូលដល់ថ្ងៃទីពីរនៃរលកកម្តៅដ៏ខ្លាំងក្លាកាលពីថ្ងៃម្សិលមិញ ដោយសីតុណ្ហភាពនៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាលបានកើនឡើងចន្លោះពី ១ ទៅ ២ អង្សាសេបន្ថែមទៀត បើធៀបនឹងថ្ងៃទី៦ ដែលធ្វើឱ្យតំបន់ជាច្រើនមានកម្តៅហក់ឡើងលើសពី ៤០ អង្សាសេ។ យោងតាមសេចក្ដីរាយការណ៍របស់កាសែត VN Express ខេត្ត Nghe An បានក្លាយជាចំណុចកណ្តាលនៃកម្តៅខ្លាំងបំផុតដោយកន្លែងខ្លះឡើងដល់ ៤២ អង្សាសេ ខណៈដែលទីក្រុងហាណូយមានសីតុណ្ហភាពខ្ពស់បំផុតប្រចាំឆ្នាំចន្លោះពី ៣៣ ទៅ...
100 Views(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បានអះអាងថាខ្លួនសម្រេចបានជោគជ័យដ៏ធំធេង និងបានបង្ខំឱ្យសហរដ្ឋអាម៉េរិកទទួលយកលក្ខខណ្ឌ ១០ចំណុចរបស់ខ្លួន។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៉ីរ៉ង់។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Mehr លក្ខខណ្ឌ១០ចំណុចរបស់អ៉ីរ៉ង់រួមមាន៖ ១. ធានាថាអ៉ីរ៉ង់នឹងមិនរងការវាយប្រហារសាជាថ្មី ២. ការបន្តគ្រប់គ្រងរបស់អ៉ីរ៉ងលើច្រកសមុទ្រ Hormuz ៣. ការទទួលស្គាល់សិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់ ៤. ដកទណ្ឌកម្មចម្បងទាំងអស់ ៥. ដកទណ្ឌកម្មបន្ទាប់បន្សំទាំងអស់ ៦....
95 Views ប្រទេសចិន និងរុស្ស៊ី បានវេតូបដិសេធសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលលើកទឹកចិត្តរដ្ឋនានាឲ្យសម្របសម្រួលដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស ដែលវិធានការនេះហាក់ដូចជាលម្អៀងប្រឆាំងនឹងអ៊ីរ៉ង់ ខណៈឯកអគ្គរដ្ឋទូតរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវដល់ «ប្រទេសដែលមានទំនួលខុសត្រូវ» ឲ្យចូលរួមជាមួយសហរដ្ឋអាម៉េរិកក្នុងការធានាសុវត្ថិភាពផ្លូវទឹកនេះ។ នេះបើយោងតាមអង្គភាពរ៉យទ័រចុះនៅថ្ងៃទី៧ ខែមេសានេះ។ ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស បានបោះឆ្នោតគាំទ្រ ១១ សំឡេងលើសេចក្តីសម្រេចដែលដាក់ចេញដោយប្រទេសបារ៉ែន ដោយមានពីរសំឡេងប្រឆាំង(ចិន និងរុស្ស៊ី) និងពីរសំឡេងអនុប្បវាទ។ យ៉ាងណាក៏ដោយ តម្លៃប្រេងបានកើនឡើងចាប់តាំងពីអាម៉េរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់នៅចុងខែកុម្ភៈ បង្កឱ្យមានជម្លោះដែលបានអូសបន្លាយអស់រយៈពេលជាងប្រាំសប្តាហ៍ ខណៈដែលទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រដែលពីមុនជាផ្លូវសម្រាប់ប្រេង...
105 Views (វ៉ាស៊ីនតោន)៖ អាម៉េរិក និងអ៉ីរ៉ង់ នៅទី៧ ខែមេសានេះ បានយល់ព្រមឈប់បាញ់គ្នារយៈពេល ២សប្ដាហ៍ តែមួយម៉ោងប៉ុណ្ណោះមុនឱសានវាទកម្ទេចអ៉ីរ៉ង់របស់លោក ត្រាំ ត្រូវបានផុតកំណត់។ ទន្ទឹមនេះ ទីក្រុងតេហេរ៉ង់បានអះអាងពីជ័យជម្នះរបស់ខ្លួនថាបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌ១០ ចំណុចរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ បាននិយាយថាលោកបានពិភាក្សាជាមួយមេដឹកនាំប៉ាគីស្ថាន ដែលជាអ្នកជួយសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ និងដែលបានស្នើឡើងនូវបទឈប់បាញ់រយៈពេល ២សប្ដាហ៍។ លោក ត្រាំ បានគូសបញ្ជាក់លើបណ្ដាញទំនាក់ទំនងសង្គមថាលោកបានសម្រេចចិត្តពន្យារពេលការទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់...
109 Views ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានទម្លាយថាកូនស្រីជំទង់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងស្នងតំណែងពីឪពុក ស្របពេលថ្មីៗនាងកំពុងបើកបររថក្រោះជាមួយឪពុកខ្លួននៅកន្លែងវឹកហាត់។ ក្រុមស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានឱ្យដឹងថា រូបភាពរបស់ Kim Ju Ae មានអាយុប្រហែល ១៣ឆ្នាំ កំពុងបើកបររថក្រោះគឺមានបំណងបង្ហាញពីសមត្ថភាពយោធារបស់នាង និងបំបាត់ការសង្ស័យលើអ្នកស្នងតំណែងស្ត្រីផ្សេងៗទៀតដែលមានអំណាចនៅក្នុងដៃ។ ចាប់តាំងពីខែមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តែងតែផ្សាយរូបថតរបស់លោក គីម និងកូនស្រី បើកបររថក្រោះថ្មី បាញ់កាំភ្លើងនៅទីលានបាញ់កាំភ្លើង...
119 Views (វ៉ាស៊ីនតោន)៖ អាម៉េរិកបានប្រើប្រាស់យន្ដហោះយោធាជាង ១៧០គ្រឿង នៅក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតយន្ដហោះចម្បាំងមួយគ្រឿងដែលត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់។ នេះបើយោងតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។ លោក ត្រាំ បានបញ្ជាក់ថាយន្ដហោះ ២១គ្រឿងត្រូវបានប្រើនៅក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុត ទី១ និង១៥៥គ្រឿងត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតទី២។ លោក បន្ថែមថាយន្ដហោះយោធាដឹកជញ្ជូន២គ្រឿងបានជាប់ផុងក្នុងខ្សាច់ ហើយយោធាអាម៉េរិកបានសម្រេចចិត្តបំផ្ទុះកម្ទេចយន្ដហោះទាំង២គ្រឿងនេះចោល ប្រសើរជាងទុកឱ្យធ្លាក់ក្នុងដៃអ៉ីរ៉ង់។ កាលពីសប្ដាហ៍មុន យន្តហោះចម្បាំងអាមេរិក F-15E...