96 Views ចំណីអាហារគ្មានអនាម័យ និងគ្មានគុណភាព នៅតែជាបញ្ហាប្រឈមដ៏ធំមួយក្នុងប្រទេសថៃ បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីនៃគណៈកម្មាធិការអាហារ និងឱសថ (FDA) នៅថ្ងៃទី៩ ខែមិថុនានេះ បានបើកប្រតិបត្តិការបង្ក្រាបសង្វាក់ផលិតកម្មចំណីអាហារខុសច្បាប់ដ៏ធំមួយកន្លែង នៅក្នុងស្រុក Lam Luk Ka ខេត្ត Pathum Thani។ ការឆ្មក់ឆែកឆេរបានលាតត្រដាងពីការលួចលាក់ផលិតសាច់ប៉ាតេជ្រូក សាច់ប៉ាតេមាន់ និងប្រហិតគ្រប់ប្រភេទ នៅក្នុងទីតាំងដែលគ្មានអនាម័យ គ្មានស្តង់ដារបច្ចេកទេស និងគ្មានការអនុញ្ញាតស្របច្បាប់ពីខាងក្រសួងសុខាភិបាលថៃឡើយ។ ក្នុងនោះមន្ត្រីជំនាញបានរកឃើញទំនិញក្លែងបន្លំ...
108 Views នៅដើមខែមិថុនា ឆ្នាំ២០២៦នេះ អាចចាត់ទុកថាជារឿងប្រវត្តិសាស្ត្រដ៏ល្អបំផុតក្នុងវិស័យកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដោយ៦ប្រកួតអន្តរជាតិចុងក្រោយនេះមិនស្គាល់ពាក្យថាចាញ់ឡើយ អ្វីដែលពិសេសនោះ គឺកម្ពុជាបានបើកប្រវត្តិសាស្រ្តថ្មីគឺយកឈ្នះក្រុមជម្រើសជាតិហុងកុង ខណៈកម្ពុជាបានតស៊ូប្រគួតអស់រយៈពេល៦៩ឆ្នាំ។ លើសពីនោះ ក្រុម U19 បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៤ក្រុមចុងក្រោយជាលើកដំបូងនៅក្នុងពានរង្វាន់យុវជនអាស៊ាន ASEAN U19 Boys Championship ក្នុងនាមជាក្រុមលេខ ២ ល្អបំផុតក្នុងពូល។ ខាងក្រោមនេះ គឺជាកំណត់ថ្មីស្រឡាងទាំង៦ របស់ក្រុមបាល់ទាត់បុរសកម្ពុជា ក្រុមបាល់ទាត់នារីកម្ពុជា និងក្រុម U19...
96 Views (យេរូសាឡឹម)៖ ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើប្រទេសលីបង់ និងអ៊ីរ៉ង់ បានបង្ហាញយ៉ាងច្បាស់ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ ដែលបានចាប់ផ្តើមសង្គ្រាម ហាក់មានការខ្វែងគំនិតគ្នា បង្ករឱ្យការជំទាស់គ្នាទៅវិញទៅមក។ លោក ត្រាំ បានព្រមានជាសាធារណៈដល់អ៊ីស្រាអែលកុំឱ្យវាយប្រហារទីក្រុងបេរូត ក្នុងសង្គ្រាមរបស់ខ្លួនជាមួយពួកសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ នៅពេលដែលអ៊ីស្រាអែលបានធ្វើដូច្នោះ អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់មីស៊ីលផ្លោងទៅលើអ៊ីស្រាអែលជាលើកដំបូងចាប់តាំងពីបទឈប់បាញ់ខែមេសា។ បន្ទាប់មកអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ ខណៈលោក ត្រាំ...
89 Views យោងតាមរបាយការណ៍ផ្លូវការ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានកើតឡើងនៅឆ្នេរសមុទ្រភាគពាយ័ព្យនៃប្រទេសគុយបាកាលពីថ្ងៃចន្ទ ដោយបានរញ្ជួយតំបន់មួយចំនួននៃប្រទេសគុយបា ម៉ិកស៊ិក និងរដ្ឋផ្លរីដា ដែលជាធម្មតាមិនងាយនឹងរងគ្រោះរញ្ជួយដីនោះទេ។ ការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាម៉េរិក (USGS) នៅថ្ងៃទី៨ ខែមិថុនា បានវាស់ស្ទង់គ្រោះរញ្ជួយដីនេះក្នុងកម្រិត ៦.១ រ៉ិចទ័រ ក្នុងជម្រៅ ២៦ គីឡូម៉ែត្រ និងចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ ១០៤ គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងម៉ាន់ទូ ប្រទេសគុយបា។ លោក Paul Earle អ្នកជំនាញខាងរញ្ជួយដីនៅ...
119 Views ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាថានឹងពង្រឹងទំនាក់ទំនងរបស់លោកជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏កម្រមួយទៅកាន់ទីក្រុងព្យុងយ៉ាង។ ក្នុងដំណើរទស្សនៈកិច្ចដ៏កម្រនេះ មានកាំភ្លើងចំនួន ២១ដើមបានបាញ់ឡើងទៅលើ ហ្វូងមនុស្សជាច្រើនដែលស្រែកហ៊ោកញ្ជ្រៀវស្វាគមន៍ជាភាសាកូរ៉េ និងភាសាចិន បានតម្រង់ជួរតាមដងផ្លូវនៃរដ្ឋធានី ចាប់ពីអាកាសយានដ្ឋានរហូតដល់ទីលានគីម អ៊ីលស៊ុងកណ្តាល ជាកន្លែងដែលកងកិត្តិយសយោធាកំពុងរង់ចាំ និងបដាដែលប្រកាសពីចំណងមិត្តភាពរវាងប្រទេសទាំងពីរថា «មិនអាចបំបែកបាន»។ លោក ស៊ី បានប្រាប់លោក គីម...
109 Views (ក្រុងតូក្យូ)៖ ទីក្រុង Utsunomiya របស់ប្រទេសជប៉ុនបានផ្អាកសាលាបឋមសិក្សា និងមធ្យមសិក្សាចំនួន៩៤សាលារៀន បន្ទាប់ពីប្រទះឃើញខ្លាឃ្មុំជាលើកដំបូងចូលក្នុងទីក្រុងដែលមានប្រជាជនកន្លះលាននាក់ ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងតូក្យូ នេះបើយោងតាមមន្ត្រីក្រុងម្នាក់។ យោងតាមអង្គភាពរ៉យទ័រថ្ងៃទី៨ ខែមិថុនានេះបានចេញផ្សាយថា ខ្លាឃ្មុំនេះត្រូវបានគេឃើញជាលើកដំបូងនៅក្នុងតំបន់លំនៅដ្ឋានក្បែរឧទ្យានមួយ។ វានៅតែមិនទាន់រកឃើញនៅឡើយទេ បន្ទាប់ពីការប្រទះឃើញចុងក្រោយនៅថ្ងៃច័ន្ទ ចម្ងាយប្រហែលកន្លះគីឡូម៉ែត្រពីសាលាមធ្យមសិក្សា។ ការវាយប្រហាររបស់ខ្លាឃ្មុំ រួមទាំងនៅតំបន់ទីក្រុងផងដែរ បានកើនឡើងនៅក្នុងប្រទេសជប៉ុន ដែលជំរុញឱ្យរដ្ឋាភិបាលបង្កើតក្រុមការងារមួយនៅឆ្នាំនេះ ដើម្បីកាត់បន្ថយការស្លាប់ និងរបួស។ កាលពីសប្តាហ៍មុន...
102 Views អ៊ីស្រាអែល និងអ៊ីរ៉ង់បានចាប់ផ្តើមបាញ់តបតគ្នានៅព្រឹកថ្ងៃចន្ទនេះ ដែលបានគំរាមកំហែងអូសទាញមជ្ឈិមបូព៌ាឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមក្នុងតំបន់ទ្រង់ទ្រាយធំឡើងវិញ ខណៈដែលពួកឧទ្ទាមហ៊ូធីរបស់យេម៉ែនក៏បានបាញ់ទៅលើអ៊ីស្រាអែល និងបានព្រមានថាពួកគេនឹងកំណត់គោលដៅលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅក្នុងសមុទ្រក្រហម ដែលបង្កើនភាពតានតឹងបន្ថែមទៀត។ អ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កណ្តាល និងខាងលិច ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលពីទីក្រុងតេអេរ៉ង់ ហើយអ៊ីរ៉ង់បានសងសឹកដោយរលកនៃការវាយប្រហារ ដែលជាការបាញ់ឆ្លងដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីបទឈប់បាញ់ថ្ងៃទី៨ ខែមេសា។ យោងតាមកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានឱ្យដឹងថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានយោធាពីរនៅអ៊ីស្រាអែល ដោយអះអាងថាការវាយប្រហារទាំងនេះជាផ្នែកមួយនៃប្រតិបត្តិការ Nasr ឬ «ជ័យជំនះ»។ ថ្ងៃចន្ទ គឺជាថ្ងៃគម្រប់ខួបលើកទី១០០ នៃសង្គ្រាមអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល...
118 Views (បាងកក)៖ ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពាក្យបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអាស៊ាន អំពីការផ្អាកជាបណ្ដោះអាសន្នរបស់ប្រទេសម៉ាឡេស៊ីលើការនាំចូលបង្គាថៃ ប្រសិនបើការចរចាទ្វេភាគីមិនអាចដោះស្រាយបញ្ហានេះបាន នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ។ យោងតាមលោកស្រី Ratchada Thanadirek បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានណែនាំការិយាល័យទីក្រុងគូឡាឡាំពួររបស់ខ្លួនឱ្យតាមដានការវិវត្តន៍យ៉ាងដិតដល់អំពីសកម្មភាពអាក់អនស្រពោនចិត្តរបស់ថៃ បន្ទាប់ពីការផ្អាកនេះ ដែលចូលជាធរមាននៅថ្ងៃទី១ ខែមិថុនា។ ចលនារបស់ប្រទេសម៉ាឡេស៊ីគឺជាផ្នែកមួយនៃការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើផលិតផលនេសាទពីប្រទេសថៃ។ ដោយម៉ាឡេស៊ីអះអាងថា ប្រភេទសត្វដែលរងផលប៉ះពាល់គឺ បង្គាខ្លាពណ៌ត្នោត (Penaeus esculentus), បង្គាចេក (Fenneropenaeus merguiensis),...
107 Views ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងថា វាជាគោលនយោបាយដ៏រឹងមាំរបស់ប្រទេសចិន ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ហើយប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអនុត្តរភាព និងធ្វើឱ្យរស់ឡើងវិញនូវយោធានិយម នេះបើយោងតាមកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun កាលពីថ្ងៃទី៨ ខែមិថុនានេះ។ លោក ស៊ី ថាប្រទេសជិតខាងទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរនៅក្នុងគ្រប់វិស័យ ដើម្បីចាក់បញ្ចូលសន្ទុះដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍទំនាក់ទំនង និងការពារសណ្តាប់ធ្នាប់សកលដោយយុត្តិធម៌។ លោកបន្ថែមថា យើងត្រូវតែប្រឆាំងនឹងអនុត្តរភាព អំណាចផ្តាច់ការ និងការប៉ុនប៉ង...
133 Views រញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័របានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ អគារជាច្រើនដួលរលំ និងបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅទូទាំងតំបន់។ អាជ្ញាធរនៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីបានជំរុញឱ្យប្រជាជននៅតំបន់ឆ្នេរសមុទ្រដែលរងផលប៉ះពាល់ផ្លាស់ទៅកន្លែងខ្ពស់ជាបន្ទាន់ បន្ទាប់ពីរញ្ជួយដីនៅឯនាយសមុទ្របានវាយប្រហារប្រហែល ២៤ គីឡូម៉ែត្រភាគខាងលិចនៃខេត្ត Sarangani នៃកោះ Mindanao នេះបើយោងតាមការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាម៉េរិក។ លោក Robert Dagon ពលបាលឯកនៃប៉ូលីសក្រុង General Santos បានឱ្យដឹងថា គិតត្រឹមពេលនេះមានអ្នកស្លាប់ម្នាក់ និងរបួសបួននាក់...