194 Views (វ៉ាស៊ីនតោន)៖ អាម៉េរិកបានប្រើប្រាស់យន្ដហោះយោធាជាង ១៧០គ្រឿង នៅក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតយន្ដហោះចម្បាំងមួយគ្រឿងដែលត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់។ នេះបើយោងតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។ លោក ត្រាំ បានបញ្ជាក់ថាយន្ដហោះ ២១គ្រឿងត្រូវបានប្រើនៅក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុត ទី១ និង១៥៥គ្រឿងត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតទី២។ លោក បន្ថែមថាយន្ដហោះយោធាដឹកជញ្ជូន២គ្រឿងបានជាប់ផុងក្នុងខ្សាច់ ហើយយោធាអាម៉េរិកបានសម្រេចចិត្តបំផ្ទុះកម្ទេចយន្ដហោះទាំង២គ្រឿងនេះចោល ប្រសើរជាងទុកឱ្យធ្លាក់ក្នុងដៃអ៉ីរ៉ង់។ កាលពីសប្ដាហ៍មុន យន្តហោះចម្បាំងអាមេរិក F-15E...
180 Views (អាម៉េរិក)៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានជាថ្មីម្តងទៀតទៅកាន់អ៊ីរ៉ង់ថា លោកបានទុកពេលឱ្យអ៊ីរ៉ង់ដប់ថ្ងៃដើម្បីធ្វើកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រហ័រមូស លោកថាពេវេលាជិតអស់ហើយ ដោយ ៤៨ម៉ោងខាងមុខនេះបើគ្មានកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាម៉េរិកនោះទេ អាម៉េរិកនឹងបំផ្លាញ កម្ទេចអ៊ីរ៉ង់ទាំងមូលឱ្យក្លាយជាឋាននរកទាំងស្រុង។ ការព្រមានរបស់លោកនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបន្តបិទច្រកសមុទ្រហ័រមូស និងឱសានវាទរយៈពេល១០ថ្ងៃរបស់លោកត្រាំលើអ៊ីរ៉ង់នឹងផុតកំណត់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
171 Views (ក្រុងបាំងកក)៖ ប្រទេសថៃបានចេញការព្រមានអំពីខ្យល់ព្យុះ ផ្សែងពុលនិងរលកកម្តៅ ខណៈសីតុណ្ហភាព នឹងហក់ឡើងដល់លើស ៤២ °C ដល់បុណ្យចូលឆ្នាំថ្មីរបស់ខ្លួន។ នាយកដ្ឋានឧតុនិយមរបស់ថៃ បានចេញការព្រមាននៅថ្ងៃទី៦ខែមេសានេះថា អាកាសធាតុពេលថ្ងៃ នឹងឈានដល់លើស៤២°Cទៅទៀតដែលគ្របដណ្តប់លើពាសពេញផ្ទៃប្រទេស ហើយនៅតំបន់ខ្លះក៏ត្រូវគ្របដណ្តប់ដោយផ្សែងពុលថែមទៀត។ នាយកដ្ឋានថៃ បានបន្ថែមថា វាក៏អាចមានលាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ខ្លះផងដែរ ខណៈភាគខាងជើង ឦសាននិងកណ្តាល នឹងរងគ្រោះខ្លាំងជាងគេ។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES)ថៃ...
214 Viewsទូកឈើដែលមានអ្នកដំណើរជាជនអន្តោរប្រវេសន៍ ១០៥នាក់ បានក្រឡាប់លិចចូលក្នុងបាតសមុទ្រ បណ្តាលឲ្យមនុស្សប្រមាណ៧០នាក់បាត់ខ្លួន ហើយជាង៣០នាក់ត្រូវបានជួយសង្គ្រោះ។ យោងតាមអង្គភាព Al Jazeera បានឱ្យដឹងថា មនុស្សជាង ៧០នាក់កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទូកឈើមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍ប្រហែល ១០៥នាក់ រួមមាន កុមារផងនោះ បានក្រឡាប់នៅក្នុងដែនទឹកក្រោមការគ្រប់គ្រងរបស់ក្រុមស្រាវជ្រាវនិងសង្គ្រោះ (SAR) នៃប្រទេសលីប៊ី។ អង្គការមិនមែនរដ្ឋាភិបាល Mediterranea Saving Humans ក៏បានឱ្យដឹងថា អ្នករស់រានមានជីវិតចំនួន ៣២នាក់...
180 Views(មជ្ឈិមបូព៌ា)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាម៉េរិក-អ៊ីស្រាអែលលើមណ្ឌលសុខភាពអ៊ីរ៉ង់។ ការព្រមាននេះបន្ទាប់ពីមានការវាយប្រហារទៅលើមណ្ឌលស្រាវជ្រាវនិងសុខភាពចំណាស់ជាងគេបំផុតមួយនៅទីក្រុងតេហេរ៉ង់ គឺវិទ្យាស្ថានប៉ាស្ទ័រ(Pasteur)។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា ការវាយប្រហារជាច្រើនទៅលើមណ្ឌលសុខភាពអ៊ីរ៉ង់ក្នុងទីក្រុងតេហេរ៉ង់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមិនអាចបន្តផ្តល់សេវាសុខភាពបានទេ ជាពិសេសដោយវិទ្យាស្ថានប៉ាស្ទ័រ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ការវាយប្រហាររបស់អាម៉េរិកនិងអ៊ីស្រាអែល បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសុខភាព វិស័យអប់រំ និងការដឹកជញ្ជូនរបស់អ៊ីរ៉ង់ ហាក់ដូចការពង្រីកគោលដៅរបស់ពួកគេលើសពីទីតាំងយោធា សន្តិសុខ និងនយោបាយដែលបានវាយប្រហារនៅក្នុងសប្តាហ៍ដំបូងនៃសង្គ្រាម។ ចាប់តាំងពីថ្ងៃទី០១...
196 Views (មជ្ឈិមបូព៌ា)៖ ប្រទេសអ៊ីរ៉ង់បានបដិសេធសំណើរបស់សហរដ្ឋអាម៉េរិកសម្រាប់បទឈប់បាញ់រយៈពេល៤៨ម៉ោង ដែលត្រូវបានបញ្ជូនតាមរយៈប្រទេសជាមិត្តមួយ បន្ទាប់ពីមានការកើនឡើងនូវភាពតានតឹងក្នុងតំបន់។ យោងតាមអង្គភាពរ៉យទ័រ ចុះផ្សាយថ្ងៃទី៤មេសានេះ បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់មិនបានផ្តល់ចម្លើយជាលាយលក្ខណ៍អក្សរនោះទេ ប៉ុន្តែបានឆ្លើយតបវិញតាមរយៈ «ការបន្តការវាយប្រហារនៅលើសមរភូមិ»។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ទីក្រុងវ៉ាស៊ីនតោនបានកើនឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់បានកំណត់គោលដៅលើ «ឃ្លាំងកម្លាំងយោធា» របស់សហរដ្ឋអាម៉េរិកនៅលើកោះ Bubiyan នៃប្រទេសគុយវ៉ែត។ ការវាយតម្លៃបានបង្ហាញថា កងកម្លាំងអាម៉េរិកបានជួបប្រទះ «បញ្ហាធ្ងន់ធ្ងរ» ដែលបណ្តាលមកពី «ការគណនាខុស» លើសមត្ថភាពយោធារបស់អ៊ីរ៉ង់។ ជម្លោះដ៏ស្រួចស្រាវនេះបានផ្ទុះឡើងកាលពីថ្ងៃទី២៨កុម្ភៈ នៅពេលដែលអ៊ីស្រាអែល...
241 Views អ៊ីរ៉ង់ បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់ ស្មើនឹងប្រហែល ៦០ ០០០ដុល្លារអាមេរិក ជូនចំពោះនរណាក៏ដោយ ឲ្យតែចាប់បានទាហានអាមេរិកម្នាក់ ដែលនៅរស់ពីការធ្លាក់យន្តហោះចម្បាំង F-15E។ កងឆ្មាំបដិវត្តន៍ បានបញ្ជាក់កាលពីថ្ងៃទី៣ខែមេសានេះអំពីការបាញ់ទម្លាក់យន្តហោះ នៅកណ្តាលប្រទេសអ៊ីរ៉ង់ ខណៈព័ត៌មានខាងអាម៉េរិកទម្លាយថា ក្នុងយន្តហោះនោះមានទាហាន២នាក់ ម្នាក់ជាអ្នកបើក និងម្នាក់ទៀតជាអ្នកជំនាញបាញ់អាវុធ។ យ៉ាងណា ក្នុងនោះ អ្នកបើកយន្តហោះត្រូវបានអាមេរិករកឃើញនិងសង្គ្រោះបានហើយ នៅឡើយតែអ្នកជំនាញបាញ់អាវុធប៉ុណ្ណោះ ដែលមិនទាន់ដឹងដំណឹង។ ឥឡូវ បើតាមការផ្សាយរបស់ Roya News អ៊ីរ៉ង់បានប្រកាសថា បើនរណាចាប់បានរូបគេទាំងរស់ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់។ យន្តហោះចម្បាំង F-15E Strike Eagle ផលិតដោយក្រុមហ៊ុន Boeing មានតម្លៃប្រហែល ១០០ លានដុល្លារ ក្នុងមួយគ្រឿង ហើយត្រូវបានរចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងតាមអាកាស និងលើដី។ ទន្ទឹមគ្នានេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏ទទួលស្គាល់ជាផ្លូវការដែរថា យន្តហោះចម្បាំងនេះពិតជាធ្លាក់មែន ប៉ុន្តែបញ្ជាក់ទៀតថា ការបាញ់ធ្លាក់នេះ នឹងមិនប៉ះពាល់ដល់ការចរចាឡើយ៕
226 Views (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបណ្តេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចេញពីតំណែង លោកស្រី ផាម ប៊នឌី កាលពីថ្ងៃទី២ ខែមេសានេះ ជំនួសមកវិញដោយអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ថូដ ប្លង់ឆេ (Todd Blanche) ដែលជាអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក ត្រាំ នឹងត្រូវដឹកនាំជាបណ្តោះអាសន្ន។ យោងតាមអង្គភាពរ៉យទ័រ បានឱ្យដឹងថា ការបណ្តេញចេញពីតំណែងនេះ បន្ទាប់ពីលោកត្រាំ ខកចិត្តកាន់តែខ្លាំងឡើងចំពោះការអនុវត្តការងាររបស់លោកស្រី...
199 Views (មីយ៉ាន់ម៉ា)៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានឈ្នះការបោះឆ្នោតសភានៅថ្ងៃទី៣ខែមេសានេះ ក្លាយជាប្រធានាធិបតីជាផ្លូវាការ ក្រោយបានក្តាប់អំណាចនយោបាយធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមរយៈ៥ឆ្នាំ បន្ទាប់ពីលោកបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតលោកស្រី អ៊ុង សានស៊ូជី។ ឧត្តមសេនីយ៍អាយុ ៦៩ឆ្នាំរូបនេះ បានរៀបចំរដ្ឋប្រហារឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋបាលរបស់លោកស្រី អ៊ុង សានស៊ូជី ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ហើយបានចាប់ខ្លួនលោកស្រី បង្កឱ្យមានការតវ៉ាយ៉ាងទូលំទូលាយ ហើយបានប្រែក្លាយទៅជាការតស៊ូប្រដាប់អាវុធទូទាំងប្រទេសប្រឆាំងនឹងរបបយោធា។ ការផ្លាស់ប្តូរពីឧត្តមសេនីយ៍កំពូលទៅជាប្រធានាធិបតីស៊ីវិល បានកើតឡើងបន្ទាប់ពីការបោះឆ្នោតដែលមិនស្មើគ្នាក្នុងខែធ្នូ និងខែមករា...
191 Views អាម៉េរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាតាមផ្លូវអាកាសកាលពីថ្ងៃទី២ខែមេសា ដោយទម្លាក់គ្រាប់បែកផ្តាច់ស្ពាន B1 ដ៏សំខាន់មួយនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយសម្លាប់មនុស្សចំនួន៨នាក់និងច្រើននាក់ទៀតរងរបួស ខណៈស្ពាននេះ កំពុងស្ថិតក្រោមការសាងសង់នៅឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ថាការវាយប្រហារលើសំណង់ស៊ីវិល រួមទាំងស្ពានដែលមិនទាន់សាងសង់រួចរាល់នោះ នឹងមិនអាចបង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់បានឡើយ។ ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានចេញផ្សាយនូវបញ្ជីឈ្មោះស្ពានសំខាន់ៗនៅតាមបណ្តាប្រទេសក្នុងតំបន់ ដើម្បីកម្ទេចសងសឹកវិញផងដែរ។ បញ្ជីនោះរួមមាន ស្ពានឆ្លងសមុទ្រ Sheikh Jaber Al-Ahmad Al-Sabah នៅគុយវ៉ែត, ស្ពាន King Fahd ដែលតភ្ជាប់អារ៉ាប៊ីសាអូឌីតទៅបារ៉ែន, ស្ពាន Sheikh Zayed...