47 Views(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បានអះអាងថាខ្លួនសម្រេចបានជោគជ័យដ៏ធំធេង និងបានបង្ខំឱ្យសហរដ្ឋអាម៉េរិកទទួលយកលក្ខខណ្ឌ ១០ចំណុចរបស់ខ្លួន។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៉ីរ៉ង់។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Mehr លក្ខខណ្ឌ១០ចំណុចរបស់អ៉ីរ៉ង់រួមមាន៖ ១. ធានាថាអ៉ីរ៉ង់នឹងមិនរងការវាយប្រហារសាជាថ្មី ២. ការបន្តគ្រប់គ្រងរបស់អ៉ីរ៉ងលើច្រកសមុទ្រ Hormuz ៣. ការទទួលស្គាល់សិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់ ៤. ដកទណ្ឌកម្មចម្បងទាំងអស់ ៥. ដកទណ្ឌកម្មបន្ទាប់បន្សំទាំងអស់ ៦....
44 Views ប្រទេសចិន និងរុស្ស៊ី បានវេតូបដិសេធសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលលើកទឹកចិត្តរដ្ឋនានាឲ្យសម្របសម្រួលដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស ដែលវិធានការនេះហាក់ដូចជាលម្អៀងប្រឆាំងនឹងអ៊ីរ៉ង់ ខណៈឯកអគ្គរដ្ឋទូតរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវដល់ «ប្រទេសដែលមានទំនួលខុសត្រូវ» ឲ្យចូលរួមជាមួយសហរដ្ឋអាម៉េរិកក្នុងការធានាសុវត្ថិភាពផ្លូវទឹកនេះ។ នេះបើយោងតាមអង្គភាពរ៉យទ័រចុះនៅថ្ងៃទី៧ ខែមេសានេះ។ ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស បានបោះឆ្នោតគាំទ្រ ១១ សំឡេងលើសេចក្តីសម្រេចដែលដាក់ចេញដោយប្រទេសបារ៉ែន ដោយមានពីរសំឡេងប្រឆាំង(ចិន និងរុស្ស៊ី) និងពីរសំឡេងអនុប្បវាទ។ យ៉ាងណាក៏ដោយ តម្លៃប្រេងបានកើនឡើងចាប់តាំងពីអាម៉េរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់នៅចុងខែកុម្ភៈ បង្កឱ្យមានជម្លោះដែលបានអូសបន្លាយអស់រយៈពេលជាងប្រាំសប្តាហ៍ ខណៈដែលទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រដែលពីមុនជាផ្លូវសម្រាប់ប្រេង...
50 Views (វ៉ាស៊ីនតោន)៖ អាម៉េរិក និងអ៉ីរ៉ង់ នៅទី៧ ខែមេសានេះ បានយល់ព្រមឈប់បាញ់គ្នារយៈពេល ២សប្ដាហ៍ តែមួយម៉ោងប៉ុណ្ណោះមុនឱសានវាទកម្ទេចអ៉ីរ៉ង់របស់លោក ត្រាំ ត្រូវបានផុតកំណត់។ ទន្ទឹមនេះ ទីក្រុងតេហេរ៉ង់បានអះអាងពីជ័យជម្នះរបស់ខ្លួនថាបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌ១០ ចំណុចរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ បាននិយាយថាលោកបានពិភាក្សាជាមួយមេដឹកនាំប៉ាគីស្ថាន ដែលជាអ្នកជួយសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ និងដែលបានស្នើឡើងនូវបទឈប់បាញ់រយៈពេល ២សប្ដាហ៍។ លោក ត្រាំ បានគូសបញ្ជាក់លើបណ្ដាញទំនាក់ទំនងសង្គមថាលោកបានសម្រេចចិត្តពន្យារពេលការទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់...
42 Views ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានទម្លាយថាកូនស្រីជំទង់របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងស្នងតំណែងពីឪពុក ស្របពេលថ្មីៗនាងកំពុងបើកបររថក្រោះជាមួយឪពុកខ្លួននៅកន្លែងវឹកហាត់។ ក្រុមស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានឱ្យដឹងថា រូបភាពរបស់ Kim Ju Ae មានអាយុប្រហែល ១៣ឆ្នាំ កំពុងបើកបររថក្រោះគឺមានបំណងបង្ហាញពីសមត្ថភាពយោធារបស់នាង និងបំបាត់ការសង្ស័យលើអ្នកស្នងតំណែងស្ត្រីផ្សេងៗទៀតដែលមានអំណាចនៅក្នុងដៃ។ ចាប់តាំងពីខែមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តែងតែផ្សាយរូបថតរបស់លោក គីម និងកូនស្រី បើកបររថក្រោះថ្មី បាញ់កាំភ្លើងនៅទីលានបាញ់កាំភ្លើង...
64 Views (វ៉ាស៊ីនតោន)៖ អាម៉េរិកបានប្រើប្រាស់យន្ដហោះយោធាជាង ១៧០គ្រឿង នៅក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតយន្ដហោះចម្បាំងមួយគ្រឿងដែលត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់។ នេះបើយោងតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។ លោក ត្រាំ បានបញ្ជាក់ថាយន្ដហោះ ២១គ្រឿងត្រូវបានប្រើនៅក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុត ទី១ និង១៥៥គ្រឿងត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតទី២។ លោក បន្ថែមថាយន្ដហោះយោធាដឹកជញ្ជូន២គ្រឿងបានជាប់ផុងក្នុងខ្សាច់ ហើយយោធាអាម៉េរិកបានសម្រេចចិត្តបំផ្ទុះកម្ទេចយន្ដហោះទាំង២គ្រឿងនេះចោល ប្រសើរជាងទុកឱ្យធ្លាក់ក្នុងដៃអ៉ីរ៉ង់។ កាលពីសប្ដាហ៍មុន យន្តហោះចម្បាំងអាមេរិក F-15E...
47 Views (អាម៉េរិក)៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានជាថ្មីម្តងទៀតទៅកាន់អ៊ីរ៉ង់ថា លោកបានទុកពេលឱ្យអ៊ីរ៉ង់ដប់ថ្ងៃដើម្បីធ្វើកិច្ចព្រមព្រៀង ឬបើកច្រកសមុទ្រហ័រមូស លោកថាពេវេលាជិតអស់ហើយ ដោយ ៤៨ម៉ោងខាងមុខនេះបើគ្មានកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាម៉េរិកនោះទេ អាម៉េរិកនឹងបំផ្លាញ កម្ទេចអ៊ីរ៉ង់ទាំងមូលឱ្យក្លាយជាឋាននរកទាំងស្រុង។ ការព្រមានរបស់លោកនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបន្តបិទច្រកសមុទ្រហ័រមូស និងឱសានវាទរយៈពេល១០ថ្ងៃរបស់លោកត្រាំលើអ៊ីរ៉ង់នឹងផុតកំណត់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
45 Views (ក្រុងបាំងកក)៖ ប្រទេសថៃបានចេញការព្រមានអំពីខ្យល់ព្យុះ ផ្សែងពុលនិងរលកកម្តៅ ខណៈសីតុណ្ហភាព នឹងហក់ឡើងដល់លើស ៤២ °C ដល់បុណ្យចូលឆ្នាំថ្មីរបស់ខ្លួន។ នាយកដ្ឋានឧតុនិយមរបស់ថៃ បានចេញការព្រមាននៅថ្ងៃទី៦ខែមេសានេះថា អាកាសធាតុពេលថ្ងៃ នឹងឈានដល់លើស៤២°Cទៅទៀតដែលគ្របដណ្តប់លើពាសពេញផ្ទៃប្រទេស ហើយនៅតំបន់ខ្លះក៏ត្រូវគ្របដណ្តប់ដោយផ្សែងពុលថែមទៀត។ នាយកដ្ឋានថៃ បានបន្ថែមថា វាក៏អាចមានលាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ខ្លះផងដែរ ខណៈភាគខាងជើង ឦសាននិងកណ្តាល នឹងរងគ្រោះខ្លាំងជាងគេ។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES)ថៃ...