806 Viewsក្រុមហ៊ុន DeepSeek របស់ប្រទេសចិន បានបង្ហាញនូវរបកគំហើញថ្មីនៅក្នុងវិស័យបច្ចេកវិទ្យា «បញ្ញាសិប្បនិម្មិត AI » ដែលវត្តមាននៃបណ្តាញសង្គមបង្កើតថ្មីរបស់ចិន ឡើងមកប្រជែងក្នុងតម្លៃថោកនេះ បានអង្រួនឧស្សាហកម្មបច្ចេកវិទ្យារបស់អាម៉េរិក។ ការរីកចំរើនយ៉ាងរហ័សរបស់បណ្ដាញសង្គម DeepSeek បានធ្វើឱ្យមានការបារម្ភពីក្រុមហ៊ុន Microsoft ដែលចាយទុនវិនិយោគ ៨០ពាន់លានដុល្លារ និងក្រុមហ៊ុនបណ្ដាញសង្គម Meta ដែលមានគម្រោងវិនិយោគ ៦៥ពាន់លានដុល្លារ សម្រាប់បច្ចេកវិទ្យា AI នេះ៕
593 Viewsតុលាការសម្រេចផ្តន្ទាទោស អតីតឧកញ៉ាឈ្មោះ ស្រី ស៊ីណា ជាប់ពន្ធនាគារ ៣១ឆ្នាំព្រមទាំងបង្គាប់ឲ្យជនជាប់ចោទរូបនេះសងសំណង ២លានដុល្លា ដល់ជនរងគ្រោះនិង ៥០ម៉ឺនដុល្លាដល់អ្នករងរបួស។ បើតាមការប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ជនជាប់ចោទ អតីតជាឧកញ៉ា ឈ្មោះ ស្រី ស៊ីណា រងនូវការចោទប្រកាន់ពីតុលាការលើសំណុំរឿងព្រហ្មទណ្ឌចំនួន៣ ដែលក្រុមប្រឹក្សាជំនុំជម្រះ សម្រេចបែប នេះ រួមមាន៖សំណុំរឿង ពីបទ «ឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតិ»ពីបទ...
580 Viewsអ្នកជំនាញនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានសហការជាមួយអង្គភាពពាក់ពន្ធ័បានចាប់អនុវត្តន៍គម្រោងកំណាយបង្ការ លើកំណាត់ផ្លូវវាងក្រុមប្រាសាទសំបូរពីស្ពានអូរគ្រូកែ ទៅស្ពានអូរអាចាក នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយចាប់ផ្តើមពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះ។ រណ្តៅទី៤ ទី៥ និងទី៦ បានប្រទះឃើញសំណល់បុរាណវិទ្យា របស់ប្រើប្រាស់ធ្វើពីដីដុតមួយចំនួន មានដូចជា÷ បំណែកក្អម កណ្ឌី ថូ និងបំណែកកុលាលភាជន៍ផុយ(earthenware)។ តាមការសន្និដ្ឋានបឋម សំណល់បុរាណទាំងនេះមានអាយុកាលសម័យមុនអង្គរ៕ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
706 Views
693 Views
735 Views
770 Viewsខេត្ដព្រះសីហនុ៖ កោះរ៉ុង ជាកោះមួយតភ្ជាប់ឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ បានផ្លាស់ប្តូរមុខមាត់គួរឱ្យកត់សម្គាល់ពីភូមិនេសាទប្រពៃណី ទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេស។ កោះនេះត្រូវបានគេកំណត់ជាផ្លូវការថាជាទីក្រុងក្នុងឆ្នាំ២០១៩ ឥឡូវនេះបានទាក់ទាញទេសចរមកពីជុំវិញពិភពលោក ដោយចង់ទទួលបានបទពិសោធន៍សម្រស់ឆ្នេរដ៏ស្រស់ស្អាត ជីវិតពេលរាត្រីដ៏រស់រវើក និងសម្រស់ធម្មជាតិ។ កោះរ៉ុងមានភូមិនេសាទចំនួន ៤ គឺភូមិកោះតូច ភូមិដើមថ្កូវ ភូមិព្រៃស្វាយ និងភូមិសុខសាន្ដ។ ភូមិនីមួយៗមានផែនេសាទផ្ទាល់ខ្លួន ដែលបម្រើជាមជ្ឈមណ្ឌលនៃសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានថ្លែងថា៖ «រហូតមកដល់ថ្ងៃនេះ ការប្រកបរបរនេសាទនៅតែមាន...
549 Viewsនយោបាយអាមេរិកបានដើរដល់របត់ថ្មីក្នុងពេលដែលលោក ដូណាល់ ត្រាំ ជាប់ឆ្នោតលើកទី២ក្លាយជាប្រធានាធិបតី ហើយភាពតានតឹងពាណិជ្ជកម្មបានកើតឡើង បន្ទាប់ពីលោកបានប្រកាសពីគោលនយោបាយពាណិជ្ជកម្មដែលនឹងដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសចិន និងប្រទេសដទៃជាច្រើនទៀត។ ការប្រកាសនេះត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជាសម្លឹងឃើញថា វិស័យឧស្សាហកម្មនៅប្រទេសចិន និងប្រទេសដទៃទៀតនឹងរង្គោះរង្គើ ហើយអាចងាកមកកម្ពុជា ពិសេសខេត្តព្រះសីហនុជាខេត្ដមានសក្តានុពលខ្ពស់ មានកំពង់ផែទឹកជ្រៅ និងគោលការណ៍សម្រួលដល់ការវិនិយោគ។ប្រភព៖ VAYO FM NEWS
558 Views A large cruise ship docked at the Sihanoukville Autonomous Port on December 13, 2024, carrying 944 international tourists and crew members to visit Cambodia...
720 Viewsប្រជាពលរដ្ឋនៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ នេសាទបានត្រីរាជចំនួន២ក្បាល។ត្រីរាជទាំង២ក្បាលនេះ ត្រីឈ្មោលមានទំងន់ ៩៥គីឡូក្រាម ចំណែកត្រីញីទំងន់ ១២០គីឡូក្រាម។អ្នភូមិព្រែកតូច បាននាំគ្នា លែងត្រីរាជទាំង២ក្បាល ចូលទៅក្នុងទន្លេមេគង្គវិញស្ថិតនៅក្នុងភូមិសាស្រ្តភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី ១០ ធ្នូ ឆ្នាំ២០២៤នេះ៕