140 Viewsអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានរកឃើញថា មានទោសពី«បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ហើយត្រូវបានកាត់ទោសប្រហារជីវិត។តុលាការជំនុំជម្រះក្ដីពិសេសមួយ បានរកឃើញថា លោកស្រី Hasina ត្រូវទទួលខុសត្រូវចំពោះការបញ្ជាឲ្យមានការបង្រ្កាបដោយហិង្សាលើការតវ៉ាដឹកនាំដោយនិស្សិតកាលពីឆ្នាំមុន ដែលអង្គការសហប្រជាជាតិ (UN) ប៉ាន់ប្រមាណថា មានមនុស្សរហូតដល់ ១.៤០០នាក់ បានបាត់បង់ជីវិតដែលភាគច្រើនរងការបាញ់ប្រហារពីកងកម្លាំងសន្តិសុខ។ លោកស្រី Hasina ត្រូវបានកាត់ទោសដោយមិនមានវត្តមានរបស់លោកស្រី ខណៈលោកស្រីកំពុងរស់នៅដោយនិរទេសខ្លួនក្នុងប្រទេសឥណ្ឌា ជាកន្លែងដែលលោកត្រូវបានបង្ខំឲ្យចុះចេញពីអំណាច តាំងពីពេលនោះមក។សាលក្រមនេះនឹងដាក់សម្ពាធឥណ្ឌាឲ្យធ្វើបត្យាប័នអតីតមេដឹកនាំរូបនេះ ប៉ុន្តែទំនងជាមិនកើតឡើងឡើយ។លោកស្រី Hasina...
149 Viewsអន្តរជាតិ៖ មានមនុស្សយ៉ាងហោចណាស់៣២នាក់បានស្លាប់ បន្ទាប់ពីស្ពាននៅឯអណ្តូងរ៉ែទង់ដែង និងរ៉ែកូប័ល បានបាក់ដោយសារតែមនុស្សច្រើនលើសទម្ងន់។ឧបទ្ទវហេតុនេះបានកើតឡើងនៅអណ្តូងរ៉ែ Kalando ក្នុងខេត្ត Lualaba ភាគអាគ្នេយ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) អាជ្ញាធរ បាននិយាយថា «ទោះបីជាមានបម្រាមជាផ្លូវការលើដំណើរការចូលទៅកាន់ទីតាំងនេះក៏ដោយ ប៉ុន្តែដោយសារតែភ្លៀងធ្លាក់ខ្លាំង និងហានិភ័យនៃបំណាក់ដីក៏ដោយ ក៏កម្មកររុករករ៉ែ បានបង្ខំចិត្តចូលទៅក្នុងទីតាំងនោះ»។អាជ្ញាធរបាននិយាយបន្ថែមថា ក្រុមកម្មកររ៉ែដែលប្រញាប់ប្រញាល់ បានឆ្លងកាត់ស្ពានបណ្ដោះអាសន្ន សាងសង់ឡើងដើម្បីឆ្លងកាត់លេណដ្ឋានដែលមានទឹកជន់លិចដែលបានបណ្តាលឲ្យស្ពានបាក់។របាយការណ៍មួយដោយអង្គភាពសេវាជំនួយនិងណែនាំការរុករករ៉ែរបស់សារធារណរដ្ឋកុងហ្គោ បាននិយាយថា ការបាញ់កាំភ្លើងពីទាហាននៅកន្លែងនោះបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នករុករករ៉ែ។ សេចក្តីរាយការណ៍បានបន្តថា ក្រោយមក ក្រុមកម្មកររ៉ែ...
159 Viewsដើម្បីដកឃ្លាពីសម្ពាធអាមេរិក ដំបូងថៃធ្វើតាមសិន ហើយចាំកែកុនតាមក្រោយ ហើយនេះ ក៏មិនមែនជាលើកទី១នៃនយោបាយថៃដែរ តែជាប្រវត្តិសាស្រ្ត។ ថៃស្របតាមក្បួន ហើយកែតាមក្បាច់! ទី១- អ្នកសារព័ត៌មានបរទេសម្នាក់បានដាក់សំណួររឿងមីនមកខ្ញុំថា ថៃជាន់មីន ដាច់ជើង និង “កុមារម្នាក់ក្នុងខេត្តព្រះវិហារដែលបានស្លាប់” ដោយសារគ្រាប់បែកថៃ ហេតុអ្វីព័ត៌មានថៃមិនផ្សាយ ទាំងដែលកម្ពុជាប្រមូលភស្តុតាងគ្រប់គ្រាន់តាមបទដ្ឋាន ផ្ទុយពីថៃចោទប្រកាន់រឿងមីនមកកម្ពុជាជាលេសនៃការអូសសាច់រឿងទាំងគ្មានមូលដ្ឋានច្បាស់លាស់? ទី២- ខ្ញុំធ្លាប់បានសរសេររឿងចិន និងអាមេរិក ក្នុងក្រសែភ្នែកថៃ។ ថៃនឹង រេតាមស្នូរ ប្រសិនជាខាងណាមិនស្របតាមបំណងខ្លួន...
153 Viewsចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Kalmaegi និង Fung-wong បានកើនឡើងរហូតដល់ជាង ២៤០នាក់ ខណៈ មនុស្ស ១លាន ៤សែននាក់ ត្រូវបានជម្លៀសចេញពីទីជម្រកនៅក្នុងប្រទេសហ្វីលីពីន។ មនុស្ស ១១២ នាក់ត្រូវបានរាយការណ៍ថា បាត់ខ្លួនផងដែរ ក្នុងនោះ ៥៧ នាក់នៅខេត្ត Cebu ៥០ នាក់នៅខេត្ត Negros Occidental និង ៥...
145 Viewsកម្ពុជាមានរដ្ឋដំបូង ពេលនោះមិនមានកាំបិតជ្រុញអ្វីទេ គឺប្រើដោយថ្មទាំងអស់ ទើបធ្វើឱ្យមនុស្សភាគច្រើនស្លាប់ដោយសារប្រកាច់ បន្ទាប់ពីហូបត្រីសាច់ចូលទៅក្នុងក្រពះពូវៀនជាប់ដោយកំទេចថ្មតូចៗ។ ដោយសារមិនទាន់ស្គាល់ពីវិទ្យាសាស្រ្តមនុស្សសម័យនោះយល់ថា សាច់ញាតិគេស្លាប់ដោយសារអារុកអារក្សធ្វើ តែតាមការពិតមិនមែនទេ។ អ្នកវិទ្យាសាស្រ្តបានរកឃើញថា ហូបមិនស្អាត និងការរស់នៅមិនមានអនាម័យ ទើបប្រកាច់ស្លាប់បន្ទាប់ពីមានមេរោគចូលក្នុងរៀងកាយ៕
177 Viewsប្រទេសហ្វីលីពីនបានជម្លៀសប្រជាជនជាង ១០០.០០០ នាក់នៅទូទាំងតំបន់ភាគខាងកើត និងភាគខាងជើងរបស់ខ្លួន ខណៈព្យុះ Fung-wong បានបង្កើនកម្លាំងទៅជាព្យុះទីហ្វុងដ៏មានឥទ្ធិពល នៅថ្ងៃអាទិត្យ ៩ វិច្ឆិកានេះ មុនពេលការព្យាករណ៍បង្ហាញថា អាចនឹងមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងរលកយក្ស។ ព្យុះ Fung-wong បោកបក់លើហ្វីលីពីន ប៉ុន្មានថ្ងៃកន្លងមក បន្ទាប់ពីប្រទេសនេះត្រូវបានរងការវាយប្រហារពីព្យុះទីហ្វុង Kalmaegi ដែលបានផ្ដាច់ជីវិតមនុស្ស២០៤នាក់ និងការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរមុនពេលបោកបក់ទៅវៀតណាមសម្លាប់មនុស្ស៥នាក់។ តាមសញ្ញាព្រមានអំពីព្យុះដែលត្រូវបានដំឡើងនៅទូទាំងតំបន់ធំៗរបស់ប្រទេសហ្វីលីពីន រលកសញ្ញាទី៥ដែលជាការព្រមានកម្រិតខ្ពស់បំផុត បានប្រកាសអាសន្ននៅភាគអាគ្នេយ៍នៃកោះ...
148 Viewsតាមរយៈធនាគារអភិវឌ្ឍជនបទ និងកសិកម្ម (ARDB) រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែម សម្រាប់ការធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ ២០២៥ និងដើមឆ្នាំ២០២៦ សម្រាប់ផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនជាដៃគូ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ARDB នៅថ្ងៃទី ៨ វិច្ឆិកានេះ រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយ ARDB និងក្រសួងកសិកម្ម នឹងទទួលបានឥណទានបង្វិលនេះសម្រាប់ទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ៕
147 Viewsមានជនសង្ស័យចំនួន៦៥៨នាក់ ភាគច្រើនជាជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងចំនួន២កន្លែងពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ដោយគោលដៅទី១ គឺអគារស្ថិតនៅលើផ្លូវបេតុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាលទ្ធផលរកឃើញជនបរទេសសរុប...
166 Viewsមនុស្សយ៉ាងហោច ៥២នាក់បានស្លាប់ និងរាប់ម៉ឺននាក់ផ្សេងទៀតត្រូវរត់ភៀសខ្លួនចេញពីផ្ទះ ពេលដែលព្យុះទីហ្វុង បោកបក់ឆ្លងកាត់តំបន់ភាគកណ្តាលហ្វីលីពីន។ ព្យុះទីហ្វុង Kalmaegi ដែលស្ថិតក្នុងចំណោមព្យុះដ៏ខ្លាំងក្លាបំផុតក្នុងឆ្នាំនេះបានបង្កការជន់លិចតំបន់ជាច្រើន រួមទាំងទីក្រុងជាច្រើននៅកោះ Cebu ដែលមានមនុស្សរស់នៅច្រើនបំផុត។ ក្រៅពីអ្នកស្លាប់ជាង៥០នាក់នៅទីនេះ ក៏មានមនុស្ស ១៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ ក្នុងចំនួនអ្នកស្លាប់ទាំងនេះ ក៏មានសមាជិកយានិក៦នាក់នៅលើឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលបានធ្លាក់នៅលើកោះ Mindanao ផងដែរ ខណៈពួកគេកំពុងបំពេញភារកិច្ចជួយសង្រ្គោះជីវិតមនុស្ស៕
164 Viewsអាជ្ញាធរមូលដ្ឋានបាននិយាយថា រថយន្តដឹកទំនិញមួយគ្រឿងដែលផ្ទុកទៅដោយដុំថ្មបេតុងតូចៗ បានជួបគ្រោះថ្នាក់ជាមួយរថយន្តក្រុងដឹកអ្នកដំណើរ នៅភាគខាងត្បូងឥណ្ឌា នាព្រឹកព្រលឹមថ្ងៃចន្ទ (៣ វិច្ឆិកា) នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងមនុស្សមួយចំនួនទៀតរងរបួស។ មន្ត្រីមូលដ្ឋានមួយរូបឈ្មោះ K. Chandrakala ប្រាប់សារព័ត៌មាន AP ថា៖ រថយន្តក្រុងដឹកជញ្ជូនរបស់រដ្ឋ ដែលដឹកអ្នកដំណើរប្រហែល ៧០នាក់ កំពុងឆ្ពោះទៅកាន់ទីក្រុង Hyderabad ក្នុងរដ្ឋ Telangana ភាគខាងត្បូង...