ព័ត៌មានអន្តរជាតិ

បដា «សម្លាប់ត្រាំ» ត្រូវបានដាក់បង្ហាញនៅក្បែរមីស៊ីលនានាក្នុងទីក្រុងតេអេរ៉ង់

Published

on

51 Views

បដាដែលមានអត្ថន័យថា «សម្លាប់ Trump» ត្រូវបានដាក់បង្ហាញនៅក្បែរមីស៊ីល Zolfaghar និងយន្តហោះគ្មានមនុស្សបើក (drone) ប្រភេទ Shahed នៅក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។ លើសពីនេះ បដាផ្សព្វផ្សាយធំៗក៏បានបង្ហាញរូបភាពមេដឹកនាំកំពូលបច្ចុប្បន្ន និងអតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ព្រមទាំងអតីតមេដឹកនាំក្រុម Hezbollah គឺលោក Hassan Nasrallah ផងដែរ។ កាលពីមុននេះ បដាមួយដែលមានរូបភាពប្រធានាធិបតីអាមេរិក លោក Donald Trump និងមានសរសេរសារផ្សេងៗ ក៏ត្រូវបានដាក់បង្ហាញនៅពីមុខមីស៊ីលផ្លោង Zolfaghar និង Zolghadr ដែលដាក់តាំងបង្ហាញនៅទីលាន Azadi ក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៦។

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បដាដ៏ធំមួយដែលមានរូបភាពលោក Trump នៅក្នុងមឈូស ព្រមទាំងមានសរសេរពាក្យថា «យើងសម្លាប់ Trump» ត្រូវបានដាក់តាំងនៅទីលាន Revolution ក្នុងទីក្រុងតេអេរ៉ង់ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Iran International កាលពីថ្ងៃពុធ។ ការដាក់តាំងបង្ហាញនេះធ្វើឡើងបន្ទាប់ពីមានការអំពាវនាវឱ្យធ្វើឃាតលោក Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅក្នុងពិធីបុណ្យសពរបស់មេដឹកនាំកំពូល Ali Khamenei កាលពីសប្តាហ៍មុន។

លោក Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបើកឆាកនៃប្រតិបត្តិការដែលមានឈ្មោះថា «Roaring Lion/Epic Fury» កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។

យ៉ាងណាម៉ិញ ផ្ទាំងប៉ាណូឃោសនាដែលដាក់តាំងនៅទីលានបដិវត្តន៍ (Revolution Square) ត្រូវបានគ្រប់គ្រងដោយអង្គការតុបតែងលម្អទីក្រុងនៃរដ្ឋបាលក្រុងតេអេរ៉ង់ ដោយមានកិច្ចសហការជាមួយអង្គការផ្សព្វផ្សាយសាសនាឥស្លាម។ ផ្ទាំងប៉ាណូមួយចំនួនត្រូវបានរចនាឡើងដោយ «មជ្ឈមណ្ឌលអ្នករចនាបដិវត្តន៍ឥស្លាម» (House of Islamic Revolution Designers) ដែលស្ថិតក្រោមចំណុះ «អង្គការសិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយ Owj» (Owj Arts and Media Organisation) ដែលជាស្ថាប័នមួយមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)៕

Leave a Reply

Your email address will not be published. Required fields are marked *

8 − six =

ពេញនិយម

Exit mobile version