ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 របស់រុស្ស៊ី បណ្តាលឱ្យនាវិក ៦ នាក់ស្លាប់

Published

on

54 Views

យន្តហោះនេះមិនបានផ្ទុកគ្រាប់រំសេវទេ ហើយបានធ្លាក់នៅក្នុងតំបន់គ្មានមនុស្សរស់នៅនៃតំបន់ Amur របស់រុស្ស៊ី អំឡុងពេលហោះហើរហ្វឹកហាត់។ នេះបើតាមអង្គភាព RT​ នៅថ្ងៃទី៣០ ខែកញ្ញានេះ។

យោងតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រប្រភេទ Tu-95 មួយគ្រឿងបានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅតំបន់ Amur ក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ដោយបានបណ្តាលឱ្យសមាជិកនាវិកចំនួន ៦ នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

យ៉ាងណាម៉ិញ គណៈកម្មការមួយរបស់កងកម្លាំងអាកាសចរណ៍រុស្ស៊ីត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ដើម្បីស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់នេះ។

យន្តហោះ Tu-95 ដែលត្រូវបានរចនាឡើងតាំងពីសម័យសូវៀត និងបានហោះហើរជាលើកដំបូងនៅឆ្នាំ ១៩៥២ គឺជាយន្តហោះប្រភេទ turboprop (ប្រើម៉ាស៊ីនទួរប៊ីនជំរុញដោយស្លាបចក្រ) ដែលផលិតឡើង និងមានល្បឿនលឿនបំផុតនៅលើពិភពលោក។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយនេះ ត្រូវបានរុស្ស៊ីប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីបាញ់បង្ហោះមីស៊ីលប្រភេទ Kh-101 ទៅលើគោលដៅនានាក្នុងប្រទេសអ៊ុយក្រែនអំឡុងពេលមានជម្លោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

eleven − one =

ពេញនិយម

Exit mobile version