ចំណេះដឹងទូទៅ
តើលោកអ្នកដឹងទេថា មួយថ្ងៃមាន២៤ម៉ោងចាប់ផ្តើមពីពេលណាមក?

តើអ្នកដឹងទេថា មួយថ្ងៃមាន២៤ម៉ោង ចាប់ផ្ដើមពីពេលណាមក?
កាលពីសម័យបុរាណ ពិភពលោកយើងមិនទាន់មានការប្រើប្រាស់ម៉ោងត្រឹមត្រូវដូចគ្នាឡើយ។ ប៉ុន្តែនៅសម័យក្រោយមកទើបគេចាប់ផ្ដើមប្រើប្រាស់រង្វាស់កាល (២៤ម៉ោង ក្នុងមួយថ្ងៃ) ដូចគ្នារហូតមកដល់បច្ចុប្បន្ន។
លោក Hipparchus តារាវិទូក្រិច គឺជាមនុស្សដំបូងគេដែលបានស្នើគំនិតអោយមានការបែងចែកមួយថ្ងៃចេញជា២៤ម៉ោងស្មើៗគ្នា។ លោកបានបង្កើតស្ដង់ដានៃប្រព័ន្ធនេះពីជនជាតិអេហ្ស៉ីប ដែលបានបែងចែកថ្ងៃជា២៤ម៉ោង ប៉ុន្តែមិនបានប្រើប្រាស់រយៈពេលឱ្យមានភាពស្ដង់ដាគ្រប់ម៉ោងនោះទេ។ ប្រព័ន្ធរបស់លោក Hipparchus ត្រូវបានគេស្គាល់ផងដែរថា ជាពេលវេលា Equinoctial ពីព្រោះវាផ្អែកលើមូលដ្ឋាន១២ម៉ោងនៃពេលថ្ងៃ និង១២ម៉ោងនៃពេលយប់នៅលើសមមាត្រ Equinoctial (រយៈពេលនៃពេលថ្ងៃ នឹងរយៈពេលនៃពេលយប់ស្មើគ្នា)។
ប្រទេសជាច្រើនទៀតនៅតែបន្តប្រើម៉ោងដែលមានរយៈពេលមិនស្មើគ្នា។ ប៉ុន្តែម៉ោងចាប់ផ្ដើមមានស្ដង់ដាកាន់តែខ្លាំងទៅៗក្នុងពេលមជ្ឈិមសម័យ ដោយសារតែការប្រើប្រាស់នៃនាឡិកាមេកានិក។
នៅក្នុងឆ្នាំ១៨៨៤ ថ្ងៃសកលដែលមាន២៤ម៉ោងត្រូវបានស្នើឡើង និងទទួលយកក្នុងសន្និសីទអន្តរជាតិ Meridian ដែលជាពេលចាប់ផ្ដើមនៃការបង្កើតឱ្យមានស្ដង់ដាពេលវេលាតាមតំបន់ (Time Zones)៕
ចំណេះដឹងទូទៅ
ពិព័រណ៍៖ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងបើកដំណើរការកម្មវិធីចំពិព័រណ៍មិនអចិន្ត្រៃយ៍ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ស្ដីអំពី «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥នេះ។

ពិព័រណ៍នេះកំពុងតាំងបង្ហាញនូវរូបថតវត្ថុសិល្បៈខ្មែរដែលបានប្រគល់ត្រឡប់មកកម្ពុជាវិញ និងរូបថតវត្ថុបុរាណដែលបាត់ កំពុងស្វែងរកបន្តទាមទារ។ ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ក៏បានរៀបចំមហោស្រពសិល្បៈល្ខោននិយាយក្រោមប្រធានបទ «វត្តភ្នំជុំរុំប្រវត្តិសាស្រ្តវប្បធម៌» ជូនសាធារណជនទស្សនារយៈពេលពីរថ្ងៃផងដែរ៕
ចំណេះដឹងទូទៅ
បណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
ឆ្នាំ២០២៧ កម្ពុជានឹងធ្វើជាប្រធានប្ដូរវេនសន្និសីទអន្តរជាតិ ស្ដីអំពីដើមសម័យប្រវត្តិសាស្រ្ដរបស់អាស៊ីអាគ្នេយ៍។
កម្សាន្ត
«ទាក់ដំរី»
«ទាក់ដំរី» ជារបាំថ្មីមួយដែលសិស្សសាលាមធ្យមវិចិត្រសិល្បៈ ត្រូវយកចិត្តទុកដាក់ហាត់រៀនដើម្បីធ្វើឲ្យស្នាដៃបង្កើតថ្មីនេះទទួលបានជោគជ័យ និងការគាំទ្រ។
សូមចូលរួមគាំទ្រការអភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ប្រពៃណ៏ខ្មែរយើង !
-
ចំណេះដឹងទូទៅ9 months agoចាក់ «បំណិនជីវិត» ចូលទៅកុមារកុំឲ្យធុញទ្រាន់នឹងការរៀនសូត្រ
-
កម្សាន្ត9 months ago«ទាក់ដំរី»
-
ពត៌មានទូទៅ9 months agoអ្នករស់នៅក្នុងសំណង់អតីតសណ្ឋាគារអង្គរមានជ័យ តម្រូវឱ្យចាកចេញជាបន្ទាន់!
-
កម្សាន្ត8 months agoវិចារណកថា ! « សាទរឆ្នាំថ្មី ភាពជោគជ័យ និងផលជះដល់សង្គម »
-
សង្គម និងការអប់រំ7 months agoព្រះសក្យមុនីចេតិយ !
-
កម្សាន្ត9 months agoប្រវត្តិ និងការហាត់រៀនរបាំក្ងោកសិល្ប៏ នៅសាលាមធ្យមវិចិត្រសិល្បះ
-
ចំណេះដឹងទូទៅ6 months agoបណ្ឌិត ធុយ ចាន់ធួន ៖ នរវិទូខ្មែរ
-
ចំណេះដឹងទូទៅ9 months agoការបង្ហាត់បង្រៀនកុមារអំពីរបៀបដើរឆ្លងផ្លូវ


