ព័ត៌មានអន្តរជាតិ

ប្អូនបង្កើតមេដឹកនាំកូរ៉េខាងជើង ប្រមាថកិច្ចប្រជុំរបស់ IAEA ថា«ការជជែកវែកញែកដ៏ល្ងង់ខ្លៅដែលធ្លាប់តែឮដដែលៗ» ក្រោយជម្រុញឱ្យលុបបំបាត់អាវុធនុយក្លេអ៊ែរ

Published

on

13 Views

(ទីក្រុងសេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញានេះថា លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានថ្កោលទោសកិច្ចប្រជុំមហាសន្និបាតរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលបានពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដោយលោកស្រីបានហៅកិច្ចប្រជុំនោះថាជា «ការជជែកវែកញែកដ៏ល្ងង់ខ្លៅដែលធ្លាប់តែឮដដែលៗ»។

លោកស្រីបានប្រាប់ច្បាស់ៗថា «ជំហររបស់ DPRK ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺជាជំហរដាច់ខាតដែលមិនអាចផ្លាស់ប្តូរត្រឡប់ក្រោយវិញបានឡើយដោយសារកត្តាណាមួយ» ដោយលោកស្រីបានប្រើប្រាស់ឈ្មោះពេញជាផ្លូវការរបស់ប្រទេសកូរ៉េខាងជើង។

Leave a Reply

Your email address will not be published. Required fields are marked *

five × three =

ពេញនិយម

Exit mobile version