ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថាបានបាញ់ទម្លាក់ដ្រូនចារកម្មអាមេរិក តម្លៃ ៤០លានដុល្លារ 

Published

on

13 Views

កងឆ្មាំបដិវត្តឥស្លាម (IRGC) បានប្រកាសថាខ្លួនបានបាញ់ទម្លាក់ដ្រូនចារកម្ម MQ-1 របស់អាមេរិកមួយគ្រឿងទៀតហើយ ខណៈកំពុងហោះស៊ើបការណ៍លើច្រកសមុទ្រ Hormuz។

MQ-1 Predator មានតម្លៃជាង ៤០លានដុល្លារ ជាដ្រូនចារកម្ម និងវាយប្រហារគ្មានមនុស្សបើកដ៏ល្បីល្បាញរបស់ កងទ័ពអាកាសសហរដ្ឋអាមេរិក និង ទីភ្នាក់ងារ CIA ដែលត្រូវបានផលិតឡើង ដោយក្រុមហ៊ុន General Atomics សម្រាប់បំពេញបេសកកម្មស៊ើបការណ៍ រុករក និងវាយប្រហារលើគោលដៅច្បាស់ៗ។

ដ្រូននេះ ប្រើប្រាស់ម៉ាស៊ីនប្រភេទ Rotax 914F (៤ ស៊ីឡាំង មានទែបូ) កម្លាំង ១១៥ សេះ។ វាមានល្បឿនធ្វើដំណើរ ជាមធ្យមប្រហែល ១៣៥ គីឡូម៉ែត្រ/ម៉ោង និងល្បឿនអតិបរមា ២១៧ គីឡូម៉ែត្រ/ម៉ោង។ វាហោះហើររយៈខ្ពស់បំផុតដល់ទៅ ៧ ៦២០ ម៉ែត្រ ដែលអាចធ្វើប្រតិ​បត្តិការនៅលើអាកាសបានរហូតដល់ ២៤ម៉ោងពេញ ក្នុងរយៈចម្ងាយប្រហែល ១ ២៥០គីឡូម៉ែត្រ។

ដ្រូននេះ បំពាក់នូវប្រព័ន្ធកាមេរ៉ា និងរ៉ាដាកម្រិតខ្ពស់ Multi-Spectral Targeting System (MTS)។ កាមេរ៉ារបស់វាជាប្រភេទ Infrared/FLIR សម្រាប់ថតរូបភាព និងវីដេអូផ្ទាល់ បានច្បាស់ទាំងថ្ងៃទាំងយប់ ភ្ជាប់ប្រព័ន្ធរ៉ាដា Synthetic Aperture Radar (SAR) អាចមើលធ្លុះផ្សែង ពពក ឬអ័ព្ទ។

អ្វីដែលកាន់តែពិសេសគឺ វាអាចភ្ជាប់ជាមួយមីស៊ីលប្រឆាំងរថក្រោះ នាំផ្លូវដោយឡាស៊ែរប្រភេទ AGM-114 Hellfire ចំនួន ២ គ្រាប់ ដែលបំពាក់នៅក្រោមស្លាបសងខាង សម្រាប់វាយប្រហារកម្ទេចគោលដៅ។

ហក់ឡើងដល់ប្រមាណ ៤០លានដុល្លារឯណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

eighteen + 16 =

ពេញនិយម

Exit mobile version