ព័ត៌មានអន្តរជាតិ

លោក គីម បណ្តេញរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង ចេញពីតំណែង

Published

on

62 Views

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងត្រូវបានបណ្តេញចេញពីតំណែង ដែលជាផ្នែកមួយនៃការរុះរើរចនាសម្ព័ន្ធថ្នាក់ដឹកនាំយោធារបស់ប្រទេស ជំនួសមកវិញដោយលោកលោក គីម សុងជី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហានេះ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា «ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ» ត្រូវបានសម្រេចក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ដែលដឹកនាំដោយលោក គីម ជុងអ៊ុន។

លោក ណូ ក្វាងចុល មិនត្រឹមតែត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានទម្លាក់ឋានៈនៅក្នុងថ្នាក់ដឹកនាំបក្សកាន់អំណាចទៅជា «អនុប្រធានទីមួយនៃនាយកដ្ឋានឧស្សាហកម្មគ្រាប់រំសេវ» នេះបើយោងតាម ​​KCNA។

ជាមួយគ្នានេះ លោក គីម សុងជី នាយកការិយាល័យនយោបាយទូទៅនៃកងទ័ពប្រជាជនកូរ៉េ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មី។

មន្ត្រីជាន់ខ្ពស់ម្នាក់ទៀត គឺទីប្រឹក្សាការពារជាតិ លោកប៉ាក់ ជុងឈុន ត្រូវបានផ្តល់តំណែងជាអនុប្រធានគណៈកម្មការយោធាកណ្តាល និងត្រូវបានតែងតាំងឱ្យទៅការិយាល័យនយោបាយរបស់បក្សកាន់អំណាច។

នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ KCNA បានឱ្យដឹងថា លោក គីម បានសរសើរអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងមន្ត្រីនៅក្នុងពិធីមួយកាលពីថ្ងៃសៅរ៍ចំពោះការរីកចម្រើនរបស់ពួកគេក្នុងបច្ចេកវិទ្យាការពារជាតិ ដោយផ្តល់ឱ្យពួកគេនូវកិត្តិយសជាតិកំពូល។

បន្ថែមពីនោះ អ្នកដែលទទួលបានកិត្តិយសទាំងនោះបានរួមចំណែកយ៉ាងធំធេងក្នុងការ «ដោះស្រាយបញ្ហាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍប្រព័ន្ធអាវុធប្រយុទ្ធថ្មី» ដោយមិនបានបញ្ជាក់ពីប្រភេទប្រព័ន្ធនោះទេ។

មជ្ឈមណ្ឌលស្រាវជ្រាវអាវុធរបស់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរ «ថ្មីៗនេះបានបង្កើតបច្ចេកវិទ្យាផ្តាច់មុខ ដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មួយក្នុងការពង្រឹងសមត្ថភាពសម្រាប់ការប្រយុទ្ធប្រឆាំងនឹងសង្គ្រាម»។ ជាមួយនឹងបច្ចេកវិទ្យាបែបនេះ វាបានបង្ហាញពី «ដំណើរនៃការអភិវឌ្ឍតែមួយគត់នៃសមត្ថភាពយោធា និងបច្ចេកវិទ្យារបស់ប្រទេស»៕

Leave a Reply

Your email address will not be published. Required fields are marked *

twenty + seventeen =

ពេញនិយម

Exit mobile version