ព័ត៌មានអន្តរជាតិ

អ័ព្ទភ្លើងគំរាមកំហែងដល់មនុស្សរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី

Published

on

40 Views

ប្រជាជនឥណ្ឌូនេស៊ីរាប់លាននាក់ប្រឈមនឹងផលវិបាកសុខភាពពីការប៉ះពាល់នឹងអ័ព្ទក្រាស់ដែលគ្របដណ្តប់លើទីក្រុង និងទីប្រជុំជនជាច្រើន ខណៈដែលភ្លើងឆេះព្រៃដែលបង្កឡើងដោយអែលនីណូបានបង្កការបំផ្លិចបំផ្លាញនៅលើកោះបូណេអូ និងស៊ូម៉ាត្រា។

ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះដ៏ធំមួយ បានប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលនាំឱ្យមានការបិទសាលារៀន និងមនុស្សរាប់ពាន់នាក់ត្រូវការការព្យាបាល ដោយផ្សែងក៏ទៅដល់ប្រទេសជិតខាងម៉ាឡេស៊ី និងសិង្ហបុរីផងដែរ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា មនុស្ស ៣.៤ លាននាក់ដែលរស់នៅក្នុងខេត្តចំនួនប្រាំពីរនៅលើកោះបូណេអូ និងស៊ូម៉ាត្រា មានហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើមដោយសារតែការប៉ះពាល់។

នៅទីក្រុងប៉េកានបារូ រដ្ឋធានីនៃខេត្តរីអូ របស់ស៊ូម៉ាត្រា អ័ព្ទក្រាស់បានបង្ខំឱ្យរដ្ឋាភិបាលបិទសាលារៀនរាប់សិបកន្លែង ខណៈដែលខ្លួនបានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ។

យោងតាមលោក Abdullah ដែលជាសហគ្រិនអាយុ ៣៨ឆ្នាំ បាននិយាយថា​ «ផ្សែងអ័ព្ទកាន់តែក្រាស់នៅពេលយប់ ធ្វើឱ្យទីក្រុង Pekanbaru ស្ទើរតែដូចជាទីក្រុងស្លាប់។ មនុស្សជាច្រើនមិនហ៊ានចេញទៅក្រៅទេ។ ហើយប្រសិនបើពួកគេហ៊ានចេញ ពួកគេពាក់ម៉ាស់។ ភ្នែករបស់ខ្ញុំរមាស់ខ្លាំងណាស់។ ពេលខ្ញុំចេញទៅខាងក្រៅ វាពិតជាមានអារម្មណ៍ដូចជាស្រូបផ្សែងពីសំរាមដែលទើបឆេះថ្មីៗ»។

កាលពីថ្ងៃអង្គារ ប្រធានាធិបតី Prabowo Subianto បានឱ្យដឹងថា រដ្ឋាភិបាលបានដាក់ពង្រាយឧទ្ធម្ភាគចក្ររាប់សិបគ្រឿង យន្តហោះ ម៉ាស៊ីនបូមទឹក និងបុគ្គលិករាប់ពាន់នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ។

ចំពោះបញ្ហានេះ ប៉ូលីសបានចាប់ខ្លួនមនុស្ស ៧២នាក់ ដោយសង្ស័យថាបានបង្កភ្លើងឆេះ។

គូសបញ្ជាក់ថា ភ្លើងឆេះព្រៃរវាងខែមករា និងខែកក្កដា បានឆេះដីជាង ២០០,០០០ហិកតា ដែលជាផ្ទៃដីធំជាងរដ្ឋធានីហ្សាកាតាបីដង៕

Leave a Reply

Your email address will not be published. Required fields are marked *

eleven + 14 =

ពេញនិយម

Exit mobile version