ព័ត៌មានអន្តរជាតិ

UN៖ ស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាធ្លាក់ចុះដល់កម្រិតទាបថ្មី

Published

on

43 Views

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃទី២៥សីហានេះថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងសហភាពមីយ៉ាន់ម៉ាបានធ្លាក់ចុះដល់កម្រិតទាបថ្មី ដោយសារការរំលោភបំពានយ៉ាងទូលំទូលាយប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងសេដ្ឋកិច្ចខុសច្បាប់ដែលកំពុងកើនឡើងបណ្តាលមកពីការជីកយករ៉ែដ៏កម្រខុសច្បាប់ ដែលធ្វើឲ្យជនស៊ីវិលរងទុក្ខវេទនាកាន់តែខ្លាំងឡើង។
របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលគ្របដណ្តប់ចាប់ពីខែមិថុនា ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ជម្លោះឥតស្រាកស្រាន្ត អំពើហិង្សាយោធា និងជម្លោះសេដ្ឋកិច្ច ដែលកំពុងកើនឡើង កំពុងធ្វើឱ្យជនស៊ីវិលប្រឈមនឹងការលំបាកធ្ងន់ធ្ងរ។ ទាំងយោធាមីយ៉ាន់ម៉ា និងកងទ័ពអារ៉ាកាន ដែលគ្រប់គ្រងរដ្ឋរ៉ាក់ឃីនភាគច្រើន បានប្រព្រឹត្តអំពើហិង្សាយ៉ាងទូលំទូលាយ និងជាប្រព័ន្ធប្រឆាំងនឹងសហគមន៍រ៉ូហ៊ីងយ៉ា រួមទាំងការសម្លាប់ ការធ្វើទារុណកម្ម ការជ្រើសរើសដោយបង្ខំ ការបង្ខំឱ្យធ្វើការ ការឃុំខ្លួនតាមអំពើចិត្ត និងការរត់ភៀសខ្លួន។


របាយការណ៍ដដែរបន្តថា ប្រាំបួនឆ្នាំបន្ទាប់ពីការជម្លៀសចេញនៅឆ្នាំ២០១៧ ដែលបានបង្ខំឱ្យជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់រត់គេចខ្លួន និងបន្ទាប់ពីការរំលោភបំពានបន្ថែមទៀតចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលបានបណ្តេញលោកស្រី អ៊ុងសានស៊ូជី ចេញពីតំណែង សហគមន៍នេះនៅតែទទួលរងការរើសអើងជាប្រព័ន្ធ។យោធាបានរៀបចំការបោះឆ្នោតមួយកាលពីដើមឆ្នាំនេះ ដែលអនុញ្ញាតឱ្យមេដឹកនាំយោធា Min Aung Hlaing ក្លាយជាប្រធានាធិបតី។
យោធាបានបន្តពឹងផ្អែកលើការវាយប្រហារតាមអាកាស ការដុតបំផ្លាញ និងការរឹតត្បិតជំនួយ ដើម្បីបន្លាចពលរដ្ឋ និងក្ដោបក្ដាប់អំណាចជាងប្រាំឆ្នាំបន្ទាប់ពីរដ្ឋប្រហារ ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៨.០៧៥ នាក់ចាប់តាំងពីឆ្នាំ ២០២១ រួមទាំងស្ត្រី ១.៧៧៤ នាក់ និងកុមារ១.០៧៤ នាក់ ជា ចំនួនអ្នកស្លាប់ដែលអង្គការសហប្រជាជាតិបាននិយាយថាទំនងជាខ្ពស់ជាងនេះខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *

2 × one =

ពេញនិយម

Exit mobile version