ព័ត៌មានអន្តរជាតិ

ការរង់ចាំការប្រកាសពីទុរ្ភិក្សគឺជាការបរាជ័យកាតព្វកិច្ចទាំងស្រុង

Published

on

51 Views

កម្មវិធីស្បៀងអាហារពិភពលោក បានព្រមានកាលពីថ្ងៃទី២៥ ខែសីហានេះថា ជម្លោះដែលកំពុងរីកធំ និងការថយចុះមូលនិធិ កំពុងជំរុញឱ្យភាពអត់ឃ្លានជាសកលឈានដល់កម្រិតវិបត្តិ ដែលធ្វើឱ្យទីភ្នាក់ងារជំនួយឈានជិតដល់ភាព «គ្មានអ្វីត្រូវផ្តល់ឲ្យទាល់តែសោះ»។
នាយកប្រតិបត្តិស្តីទី លោក Carl Skau បាននិយាយថា មនុស្សជិត៣០០លាននាក់ជួបអសន្តិសុខស្បៀងខ្លាំង ដែលកើនឡើងបីដងនៃកម្រិតកាលពី៦ឆ្នាំមុន ខណៈកម្មវិធីស្បៀងអាហារពិភពលោក(WFP) ទទួលបានត្រឹមតែ៤០% នៃមូលនិធិដែលខ្លួនត្រូវការកាលពីឆ្នាំមុន។
ថ្លែងបន្ទាប់ពីបានសង្ខេបជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Skau បានបន្តថា ការរង់ចាំការប្រកាសពីទុរ្ភិក្សគឺជា «ការបរាជ័យកាតព្វកិច្ចទាំងស្រុង» និងបានជំរុញឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងបុគ្គលិកមនុស្សធម៌។
លោកបានព្រមានថា ការរំខាននៅជុំវិញច្រកសមុទ្រ Hormuz និងសមុទ្រក្រហម រួមផ្សំជាមួយនឹងភាពតានតឹងនៅសមុទ្រខ្មៅដែលកំពុងកើនឡើង បានបង្កើតចំណុចរារាំងស្ទះយ៉ាងខ្លាំង។ បន្ថែមពីនោះ មួយភាគបីនៃការនាំចេញស្រូវសាលីសកល បានឆ្លងកាត់ច្រកសមុទ្រ Bosphorus និងបានព្រមានថា ការរីកធំជម្លោះបន្ថែមទៀតនៅសមុទ្រខ្មៅនឹងមានផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខស្បៀងនៅទូទាំងពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *

nineteen − eleven =

ពេញនិយម

Exit mobile version