ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើងនឹង នឹងបញ្ជូនអត្តពលិក ១០០នាក់ទៅដណ្តើមជើងឯកកីឡាអាស៊ី
កូរ៉េខាងជើងនឹងបញ្ជូនអត្តពលិកប្រហែល ១០០នាក់ទៅប្រកួតប្រជែងលើកីឡាចំនួន ១៤ប្រភេទ នៅឯព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសជប៉ុននៅខែក្រោយ ដោយមានគោលបំណង «នាំមកនូវសេចក្តីរីករាយដល់សេនាប្រមុខ គីម ជុងអ៊ុន»។
រដ្ឋដែលមានអាវុធនុយក្លេអ៊ែរនេះបានផ្អាកការចូលរួមប្រកួតកីឡាអន្តរជាតិក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ប៉ុន្តែបានវិលត្រឡប់ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសចិនក្នុងឆ្នាំ ២០២៣ ហើយក៏បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសផងដែរ។
លោក Ko Chol Ho អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងបានបញ្ជាក់ថា ក្រុមសម្រាប់ព្រឹត្តិការណ៍កីឡាក្នុងតំបន់នៅណាហ្គោយ៉ា និងតំបន់អៃឈី រួមមានជនជាតិកូរ៉េពីរនាក់ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដែលប្រកួតប្រជែងក្នុងវិស័យបាល់ទាត់នារី និងការ៉ាតេ។
លោក Ko បានបន្តថា «គណៈប្រតិភូកូរ៉េខាងជើងនឹងបញ្ជូនអត្តពលិកជាង ១០០នាក់ទៅប្រកួតប្រជែងក្នុងកីឡាចំនួន ១៤ប្រភេទ រួមទាំងបាល់ទាត់បុរស និងនារី លើកទម្ងន់ ប្រដាល់ និងចំបាប់»។
កូរ៉េខាងជើង បានឈ្នះមេដាយមាសចំនួន ១១ កាលពីលើកមុន ដែលពាក់កណ្តាលនៃមេដាយទាំងនោះគឺប្រភេទលើកទម្ងន់។
យ៉ាងណាម៉ិញ កូរ៉េខាងជើងថ្មីៗនេះបានរិះគន់ប្រទេសជប៉ុន ដែលជាអតីតមហាអំណាចអាណានិគមក្នុងតំបន់ លើអ្វីដែលទីក្រុងព្យុងយ៉ាងពិពណ៌នាថាជាការធ្វើយោធាឡើងវិញ៕