ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួន ១០គ្រាប់ ខណៈអាម៉េរិក-កូរ៉េខាងត្បូងត្រៀមធ្វើសមយុទ្ធយោធា

Published

on

73 Views

យោធាកូរ៉េខាងត្បូង បានអះអាង​ថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិក​រយៈចម្ងាយខ្លីប្រហែល ១០គ្រាប់ ឆ្ពោះទៅសមុទ្រ នៅថ្ងៃទី​២០ ខែសីហានេះ។
នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បានបញ្ជាក់​ថា កូរ៉េខាងជើងបានបាញ់មីស៊ីលទាំងនោះ «ពីតំបន់ព្យុងយ៉ាងរបស់ខ្លួន»។ នៅ​មុននេះ ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន និងឆ្មាំល្បាត​ឆ្នេរ​របស់ប្រទេសនេះ ក៏បានប្រាប់​ផងដែរថា ពួកគេបានរកឃើញការបាញ់មីស៊ីលដែល​មិន​ដឹង​ប្រភេទច្បាស់លាស់​។
ហេតុការណ៍នេះបានកើតឡើងក្រោយ​ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ Donald Trump បាននិយាយ​ថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក​ Kim Jong Un នៅចុងឆ្នាំនេះ។
ហើយជាមួយ​គ្នា​នេះ ការបាញ់មីស៊ីលចុងក្រោយបង្អស់​នេះ ក៏បានកើតឡើងផងដែរ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បន្តសមយុទ្ធយោធាដែលគ្រោងនឹងបញ្ចប់នៅថ្ងៃសុក្រ បន្ទាប់ពីមាន​បញ្ជារបស់លោក Trump ឲ្យកាត់បន្ថយទំហំយ៉ាង​ច្រើន​នៃ​ការ​ចូល​រួម​របស់សហរដ្ឋអាមេរិក។
ទីក្រុងព្យុងយ៉ាងបានថ្កោលទោសជាយូរមកហើយ ចំពោះសមយុទ្ធរួមគ្នាសហរដ្ឋអាមេរិក-កូរ៉េខាងត្បូងនេះ​ ដោយ​ចាត់ទុក​ថា ជាការហាត់សមឈ្លានពាន ដែលជារឿយៗឆ្លើយតបវិញ​ដោយការបាញ់មីស៊ីល៕

Leave a Reply

Your email address will not be published. Required fields are marked *

thirteen + fourteen =

ពេញនិយម

Exit mobile version