ព័ត៌មានអន្តរជាតិ

ស្វីសអនុម័តកញ្ចប់ទណ្ឌកម្មលើកទី២០ប្រឆាំងនឹង​រុស្ស៊ី

Published

on

46 Views

ប្រទេសស្វីស កាលពី​ថ្ងៃទី​១៩ ខែសីហានេះ បានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី២០​ ប្រឆាំងនឹងរុស្ស៊ី ដោយដើរតាម​ចំណាត់​ការ​របស់​សហភាពអឺរ៉ុប (EU)។ នេះបើយោងតាមសេចក្ដី​រាយ​ការណ៍របស់សារព័ត៌មាន Swissinfo ​។
រដ្ឋាភិបាលស្វីស បានដាក់ការរឹតបន្តឹង​ថ្មី​ លើនាវាដឹកឧស្ម័ន LNG (ឧស្ម័ន​ធម្មជាតិរាវ) នាវាបំបែកទឹកកក និងស្ថានីយប្រេងឥន្ធនៈដែលមានមូលដ្ឋាននៅរុស្ស៊ី ខណៈពេលដែលក៏ហាមឃាត់ការលក់ ឬការផ្ទេរនាវាដឹកប្រេងទៅកាន់រុស្ស៊ីផងដែរ។
ជាមួយ​គ្នានេះ រដ្ឋាភិបាលក៏បានដាក់​ឱ្យដំណើរការ​នូវ​ឧបករណ៍ប្រឆាំងការគេចវេះជាលើកដំបូងផង​ដែរ​ ដែល​មានគោលបំណងការពារការគេចពី​ទណ្ឌកម្មមានស្រាប់ តាមរយៈប្រទេសទី៣។
លើសពីនេះទៀត​ ប្រទេសស្វីសបានសម្រេចពង្រីកការហាមឃាត់ការនាំចេញដែលមានស្រាប់ ដើម្បីគ្របដណ្តប់លើទំនិញដែលជួយ​ពង្រឹងដល់​យោធា និងបច្ចេកវិទ្យារបស់​សរុស្ស៊ី ក៏ដូចជាទំនិញដែលមានបំណងជំរុញឧស្សាហកម្មរុស្ស៊ី។
រដ្ឋាភិបាលក៏បានហាមឃាត់ការប្រើប្រាស់វេទិការុស្ស៊ីផងដែរ សម្រាប់ការផ្ទេរ និងការដោះដូរ​រូបិយប័ណ្ណគ្រីបតូ ហើយ​ខ្លួន​បានអនុម័តបន្ថែមទៀតនូវវិធានការ ដើម្បីការពារក្រុមហ៊ុនស្វីស រួមទាំងកម្មសិទ្ធិបញ្ញារបស់ពួកក្រុម​ហ៊ុន​ទាំងនោះ​​ ពីសេចក្តីសម្រេចរបស់តុលាការរុស្ស៊ីដែលមិនអំណោយផល៕

Leave a Reply

Your email address will not be published. Required fields are marked *

seven + 3 =

ពេញនិយម

Exit mobile version