ព័ត៌មានទូទៅ

ក្រុមការងារមន្រ្តីបច្ចេកទេស ចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្រ្ត ធនធានជីវចម្រុះគ្រប់ប្រភេទនៅក្នុងបឹងទន្លេសាប

Published

on

44 Views

លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេស បន្តចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្រ្ត ធនធានជីវចម្រុះគ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងខេត្តបាត់ដំបង។

ការចុះសិក្សានៅថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមបច្ចេកទេសបានធ្វើការសម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ និងពិនិត្យលើលំនៅដ្ឋានធនធានជលផល ព្រមទាំងសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅតំបន់អភិរក្សសត្វស្លាប និងជីវចម្រុះគ្រប់ប្រភេទក្នុងតំបន់សិក្សា ដើម្បីប្រមូលទិន្នន័យ/ព័ត៌មានលើប្រភេទនីមួយៗ។

សកម្មភាពនេះស្ថិតក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលអជ្ញាធរបឹងទន្លេសាបត្រូវអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ក្នុងគោលបំណង តាមដាន និងវាយតម្លៃប្រភេទធនធានជលផល ទៅតាមប្រភេទឧបករណ៍នេសាទក្នុងតំបន់សិក្សា និងធ្វើបច្ចុប្បន្នភាពប្រភេទសត្វស្លាប និងថនិកសត្វក្នុងតំបន់សិក្សា៕

ប្រភព៖ អជ្ញាធរបឆងទន្លេសាប

Leave a Reply

Your email address will not be published. Required fields are marked *

nineteen − 3 =

ពេញនិយម

Exit mobile version