ព័ត៌មានអន្តរជាតិ
ប្រធានសភាអ៊ីរ៉ង់៖ អាមេរិក និងអ៊ីស្រាអែល បរាជ័យក្នុងការសម្រេចគោលដៅសង្គ្រាម
54 Views
អ្នកចរចាជាន់ខ្ពស់ និងជាប្រធានសភារបស់អ៊ីរ៉ង់ លោក Mohammad Baqer Qalibaf កាលពីថ្ងៃទី១៦ ខែសីហានេះ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល «បរាជ័យក្នុងការសម្រេចបាន» គោលដៅណាមួយរបស់ខ្លួននៅក្នុងសង្គ្រាមថ្មីៗនេះប្រឆាំងអ៊ីរ៉ង់ ហើយបានអះអាងថា ទីក្រុងតេអេរ៉ង់ បានទទួលជ័យជម្នះ។
លោក Qalibaf បានគូសបញ្ជាក់ថា «ខ្ញុំសូមប្រកាសដោយស្មោះថា យើងបានឈ្នះសង្គ្រាមនេះ»។ លោកបាននិយាយបន្ថែមថា «នៅក្នុងសង្គ្រាមដ៏អយុត្តិធម៌ដឹកនាំដោយសហរដ្ឋអាមេរិក និងរបបអ៊ីស្រាអេល ប្រទេសរបស់យើងបានឈរនិងប្រយុទ្ធយ៉ាងក្លាហាន»។
ការថ្លែងលើកឡើងរបស់លោក Qalibaf ធ្វើឡើងខណៈមន្ត្រីអ៊ីរ៉ង់បន្តដាក់ជម្លោះនេះថាជាការទប់ទល់ការពារប្រឆាំងការឈ្លានពានពីបរទេស។ លោកពុំបានផ្តល់ព័ត៌មានលម្អិតអំពីគោលបំណងអ្វីដែលលោកជឿថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងយេរូសាឡឹម បានបរាជ័យក្នុងការបំពេញគោលដៅនោះទេ៕