ព័ត៌មានអន្តរជាតិ

កម្ពុជាគាំទ្រលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា UNCLOS កម្ពុជា-ថៃ

Published

on

95 Views

កម្ពុជាបានគាំទ្រការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្រប តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ។

ក្នុងការតែងតាំងនេះ កម្ពុជាជឿជាក់ថាដំណើរផ្សះផ្សារនេះនឹងបើកឱកាសដោះស្រាយវិវាទព្រំដែនសមុទ្រ ក៏ដូចជាអភិវឌ្ឍធនធានប្រេង និងឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ទាមទារស៊ីត្រួតគ្នា ដែលជាកត្តាដ៏សំខាន់សម្រាប់សន្តិសុខថាមពលក្នុងតំបន់។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា «កម្ពុជាសូមថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះ ហើយនឹងចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងទៀត។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់ ដែលបានអនុវត្តយ៉ាងម៉ត់ចត់បំផុតនូវដំណើរការ ជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សា»។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ហើយនឹងបន្តផ្តល់នូវទំនុកចិត្តចំពោះដំណើរការផ្សះផ្សាក្រោមអនុសញ្ញាUNCLOS។
គូសបញ្ជាក់ថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS នេះ រួមមានសមាសភាពអ្នកផ្សះផ្សាឯករាជ្យចំនួន៥រូប។ ក្នុងនោះកម្ពុជាបានតែងតាំងឯកអគ្គរដ្ឋទូត Peter Taksøe-Jensen និងសាស្ត្រាចារ្យ Jean-Marc Thouvenin ឯប្រទេសថៃបានតែងតាំងលោក Rudiger Wolfrum និង Albert Hoffmann ។ អ្នកផ្សះផ្សាទាំង៤រូបបានសម្រេចតែងតាំង លោកស្រី Katrina Cooper ជាប្រធានគណៈកម្មការ ផ្សះផ្សា ដោយមានការពិគ្រោះយោបល់ជាមួយគូភាគីទាំងពីរ៕

Leave a Reply

Your email address will not be published. Required fields are marked *

15 − 5 =

ពេញនិយម

Exit mobile version