ព័ត៌មានទូទៅ
៣ថ្ងៃ! នគរបាលភ្នំពេញ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងក្រុមក្មេងទំនើង៦ក្រុម
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងក្រុមក្មេងទំនើងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣២ នាក់ សរុប ៦ករណី ឃាត់៣២នាក់ មានសារធាតុញៀន ០៨នាក់ ពាក់ព័ន្ធនឹងបទល្មើសហិង្សា លួច និងកាន់កាប់អាវុធខុសច្បាប់។
ចាប់ពីនៅថ្ងៃទី១១,១២,១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការ ជាមួយកម្លាំងនៃអធិការដ្ឋានគរបាលខណ្ឌជ្រោយចង្វា និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យសរុបចំនួន១២នាក់ ពាក់ព័ន្ធនិងបទល្មើស ០២ ករណី, ខណ្ឌមានជ័យ ២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ និង ខណ្ឌពោធិ៍សែនជ័យ ២ករណី ឃាត់ខ្លួនជនសង្ស័យ៥នាក់។
ករណីទី១៖ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(ព្រួតគ្នាជិះម៉ូតូដេញ ធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូចំនួន ០២ គ្រឿង រងការខូចខាត និងជនរងគ្រោះរងរបួសចំនួន០២ នាក់រងរបួសធ្ងន់ចំនួន ០១នាក់ និងរងរបួសស្រាលចំនួន០១នាក់) និងការមិនរាងចាល ប្រព្រឹត្តនៅចំណុចមុខផ្ទះលក់គ្រឿងសំណង់ ផ្លូវជាតិលេខ៦អា ក្រុម៤ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យជាក្រុមក្មេងទំនើងឈ្មោះ បឹងកេងកង(BKK),ក្រុបផ្សារដើមថ្កូវ(TTR) ក្រុម កាប់គោ(KKO) ,ក្រុមកាប់ស្លុយ(KS),ក្រុមមាត់ទឹក(MT) និងក្រុមកាហ្វេកែងចិន (CKJ)។
ករណីទី២៖ ប៉ុនប៉ងហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ (បង្ហោះម៉ូតូតាមផ្លូវសាធារណៈ សមត្ថកិច្ចហៅ ឲ្យឈប់មិនស្ដាប់ បើកម៉ូតូបុកសមត្ថកិច្ចរត់គេចខ្លួន) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច បណ្ដោយផ្លូវឌួងងៀប កែងផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង០២ និង០០នាទី ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានបង្ហាញមុខជនសង្ស័យទាំង ៣២ នាក់ជាសាធារណៈ ព្រមទាំងវត្ថុតាងដែលដកហូតបានទាំងអស់ រួចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕